Ep13 : ព្រោះដឹងហេីយថា កាន់តែស្រលាញ់វាកាន់តែឈឺចាប់

924 57 0
                                    

ថ្ងៃដំបូងរបស់នាយតូចបានចាប់ផ្ដេីមហេីយ គេរៀបចំរឹកពាយ៉ាងសមសួនមុននឹងបេីកទ្វារចេញពីខាងក្នុងកូនផ្ទះមកខាងក្រៅ ប្រទះឃេីញខ្ញុំប្រុស ខ្ញុំស្រី មម៉ាញិកធ្វេីការយ៉ាងខ្លាំង។

«នេះខ្ញុំងេីបយឺតមែនទេ!» រាងតូចសួរមកខ្លួនឯងទាំងអាម៉ាសមុខ។ គេធ្វេីការអស់ប៉ុន្តែរូបនាយទេីបហ្នឹងចេញពីកន្លែងស្នាក់នៅ

«ក្មួយប្រុស! អ្នកស្រីឲ្យហៅទៅក្នុងវិមាន» សំទ្បេងសម្រែកហៅបន្លឺទ្បេីង បង្កឲ្យថេយ៍ចាប់អារម្មណ័ងាកទៅមេីល។

« បាទ! ខ្ញុំទៅហេីយ» ថារួចរាងស្ដេីងក៏ប្រញាប់ទៅតាមសម្ដីសម្រែកនោះ។

គ្រាន់តែឈានជេីងចូលបានបន្តិចក៏អាចធ្វេីឲ្យថេយ៍បាសរោមភ្លាម វិមាននេះប្រៀបដូចហ្នឹងឋានសួគ៍ដែលកំពុងបញ្ចេញកាំរស្មេីចែងចាំង របស់របរតាំងមានតម្លៃរាបលានដុល្លារ រូបគំនូរសម័យលាយទ្បំនឹង បុរាណ មេីលទៅទាក់ទាញចិត្តថេយ៍ឲ្យរំជួលមួយរំពេច។ ងាកមេីលជុំវិញបរិវេណសុខៗក៏ប្រទះភ្នែកនឹងរូបថតផាំងធំមួយ ដាក់តាំងនៅក្បែរសាទ្បុងទទួលភ្ងៀវកេីតចិត្តថេយ៍ រង្គោះរង្គេីរសារជាថ្មី។

« ជុងហ្គុក!» រាងតូចនិយាយបង្អូសសំទ្បេងស្រាលៗលឺតែខ្លួនឯង ម្លឹងមេីលរូបថតនោះមិនដាច់ពីភ្នែក

« ក្មួយថេយ៍! មេីលអ្វីហ្នឹង?» សម្ដីអ្នកស្រីចនបន្លឺសួរមកកាន់រាងតូចកំពុងភ្លឹកមេីលផាំងរូបនោះដោយរាងស្ដេីងមិនបានចាប់អារម្មណ៍នឹងសម្ដីស្រ្តីចំណាស់ទ្បេីយ។

ឃេីញរាងតូចសម្លឹងមេីលរូបថតគ្រួសារគាត់ពេក អ្នកស្រីក៏និយាយម្ដងទៀត។

« មានរឿងអ្វីមែនទេ?» ម្ដងនេះសំទ្បេងហាក់បីដូចជាប្រែពី រម្យទុំមកជាសោះកក្រោះ។ គាត់មិនដឹងទេថាថេយ៍កំពុងគិតអ្វីឬមួយគាត់គិតថាថេយ៍អាចនិងមេីលរូបកូនគាត់មានមាឌធំនោះ ។

ទឹកភ្នែកមួយគ្រាប់ហូរកាត់ផែនថ្ពាល់បង្កេីតអារម្មណ៍ថេយ៍រហ័សជូតទឹកថ្លានោះចេញ។ រាងភ្ញាក់ដែលពេលឃេីញអ្នកស្រីចននៅក្បែរខ្លួន។

« អ៊ុំស្រីមកតាំងពីអង្កាល? ហេតុអ្វីខ្ញុំមិនដឹង»

« តាំងពីក្មួយឈរមេីលរូបថតគ្រួសារអ៊ុំមុនដំបូងម្ល៉េះ! មានរឿងអ្វីមែនទេបានមេីលហេីយស្រក់ទឹកភ្នែកចេញមក?»

រវាងយេីងទាំងពីរ Where stories live. Discover now