Ep20 : ថេយ៍ឲ្យយេីងសុំទោស

1.1K 60 0
                                    

ស្នេហាមួយនេះវាពិតជាពិបាកនឹងបែងចែករវាងគូរដណ្ដឹងនឹងមនុស្សដែលខ្លួនស្គាល់កាលពីមុន រួមទាំងបានបដិសេធស្នេហាផង។ ត្បិតការនិយាយបដិសេធកាលនោះវាគ្រាន់តែជារឿងមួយកុំឲ្យនាយតូចត្រូវឈឺចាប់ក្នុងវ័យក្មេងក៏ពិតមែនប៉ុន្តែពាក្យពេច៍ទាំងប៉ុន្មានវាបានតក់ជាប់ក្នុងចិត្តរួចទៅហេីយ។

កាលវិលត្រទ្បប់មកប្រទេសដេីមកំណេីតខ្លួននេះមិនដឹងល្អឬអាក្រក់ទេ បេះដូងទាមទារស្រែកហៅឈ្មោះមនុស្សពីរនាក់ផ្សេងគ្នា ជាហេតុនាំឲ្យនាយក្រាស់ពិបាកនឹងសម្រេចចិត្តតេីគួរស្រលាញ់មួយណា ដោះលែងនរណា។ មូលហេតុដែលធ្វេីឲ្យនាយពិបាកចិត្តនោះគឺ នាក់ទាំងពីរគឺសិតសឹងជាមនុស្សល្អ គួរឲ្យស្រលាញ់ ស្លូតបូត បេីដោះលែងមួយក៏នឹកស្ដាយក្រោយមួយ។ ជិវីតអស់ផ្លូវដេីរត្រឹមនេះហេីយ នាយក្រាស់ដកដង្ហេីមមួយអស់ខ្យល់មុនបោះជំហានចូលបន្ទប់ទឹក សម្អាតដងខ្លួន លុបលាងផ្ទៃមុខឲ្យវារាងស្រទ្បះបន្តិច។

« ថ្ងៃស្អែកកូនរៀបចំខ្លួនទៅគ្រប់គ្រងក្រុមហ៊ុនចុះ!មានតែបុគ្គលិកអត់មាន ចៅហ្វាយ ប្រៀបដូច ក្រុមហ៊ុន អាក្រាត» លោកចន ស្រដីទៅកូនប្រុសតែម្នាក់របស់ខ្លួនកំពុងដេីរចុះពីជាន់ខាងលេីមក ។ដោយសារក្រុមហ៊ុនលក់ទឹកអប់គាត់នេះទុកចោលយូរគ្មាននរណាម្នាក់មានសមត្ថភាពអាចគ្រប់គ្រងបាន គ្រាន់រេីបុគ្គលិកយកមកបម្រេីការងារដល់អ្នកទិញតែប៉ុណ្ណឹង ល្មមមានចៅហ្វាយគ្រប់គ្រងម្ដងហេីយ។

« កូនមិនទាន់ត្រៀមចិត្តរួចរាល់ទេ លោកប៉ា! ចាំមួយអាទិត្យជាងទៀតទៅ» មាឌធំបញ្ចេញទឹកមុខបែបធុញទ្រាន រឿងមួយមិនទាន់ដោះស្រាយរួចផងឥទ្បូវចូលរឿងក្រុមហ៊ុនណាទៀតបាត់

« មិនបានទេកូន! ចាប់ផ្ដេីមពីថ្ងៃស្អែកទៅ ណាមួយសត្រូវយេីង ដែលជាត្រកូល សិន ចាំតាមដានរឿងយេីងគ្រប់ពេល» គ្រាន់លឺឈ្មោះត្រកូលសិននាយសង្ហារ ធ្លោយស្នាមញញឹមដូចជាមានល្បិចកលក្នុងខ្លួន។

« ថ្មិចបេីកៗជិតដល់ថ្ងៃរៀបការកូនហេីយ គួរណាជូនកូនម៉ារីទៅមេីលចិញ្ចៀនឲ្យហេីយទៅ»

« បាទប៉ាកូនដឹងហេីយ»

កំពុងអង្គុយនិយាយជាមួយប៉ាគេសុខៗ រថយន្តទំនេីបពណ៍សរក៏បត់ចូលក្នុងវិមាន។ អ្នកស្រីចន បេីកទ្វារចេញមកដោយទឹកមុខស្រស់ស្រាយខុសពីធម្មតា មិនដឹងជាមានរឿងអ្វីទេបានសប្បាយដល់ម្លឹង។ វិនាទីក្រោយ រាងតូចទាញទ្វារចេញពីក្នុងទ្បាន ដោយមានរាងសង្ហាររងចាំពីខាងក្រៅ កាន់ដៃគ្នាដេីរតម្រង់ទៅកាន់កូនផ្ទះតូច។

រវាងយេីងទាំងពីរ Where stories live. Discover now