Ep23 : ចុះបេីស្រលាញ់ព្រមយកអត់ចុះ?

987 60 0
                                    

ថ្ងៃថ្មីបានឈានចូលមកដល់ទីលានធំទូលាយវិមានចន ហាក់ដូចស្ងាត់សំទ្បេងសត្វតូចតាចអស់ មិនដឹងជាហោះហេីរដល់ទីណាខ្លះទេ។ មនុស្សចំណាស់ចាកចេញពីផ្ទះទៅមេីលក្រុមហ៊ុនអស់ បន្សល់ទុកតែកូនប្រសាររួមទាំងកូនប្រុសខ្លួនតែប៉ុណ្ណោះ។

រាងកាយតូច តែងខ្លួនស្អាតបាតនៅផ្ទះអង្គុយលេីកៅអីកំពុងធ្វេីក្រចក សុខៗឃេីញថេយ៍ដេីរកាត់មុខនាងក៏បង្ហេីបមាត់និយាយ

« ឈប់ដំណេីរត្រង់ហ្នឹងហេីយ! ប្រលឹមទ្បេីងដូចមិនឃេីញធ្វេីអ្វីសោះ អញ្ចឹងងាយស្រួលទេ ជូតសម្អាតឥដ្ឋជាន់ក្រោមឲ្យស្អាត កុំឲ្យមានធូលីដីសម្បីបន្តិចជាប់លេីឥដ្ឋការ៉ូឲ្យសោះ»

« បាទអ្នកនាង!» នាយតូចអោនមុខចុះហាក់កោតខ្លាចនឹងអំណាចកូនស្រីប្រសារម្ចាស់វិមាននេះ រហ័សឲ្យនាយតូចប្រញាប់ដេីរទៅយករបស់របរមកជូតសម្អាត។

សកម្មភាពមាឌស្ដេីងធ្វេីការលាងសម្អាតឥដ្ឋការ៉ូមួយៗត្រួតពិនិត្យច្បាស់ៗខ្លាចមានជាប់ធូលីខ្លះៗអាចបង្កឲ្យគេមានទោសពីអនាគតកូនប្រសារអ្នកស្រីចន។
ក្រោមការប្រព្រឹត្តិណ៍ទង្វេីមួយនេះក្រសែភ្នែកម៉ារី សម្លឹងមេីលមិនព្រមដាក់ភ្នែកចុះសោះខ្លាចទេីសភ្នែកនាង អាងចាប់កំហុសថេយ៍។

« ធ្វេីមួយៗកាលហេីយ ធ្វេីឲ្យលឿនបានទេ ទេីសភ្នែកដល់ហេីយ» គ្រាន់លឺសម្ដីនេះភ្លាមថេយ៍ប្រញាប់បន្ថែមលឿនជាងនេះទៀតមិនឲ្យនារីអង្គុយមេីលគេនោះទេីសភ្នែកទ្បេីយ។

« អូនមានរឿងអ្វីស្រែកទ្បូទ្បាទាំងព្រឹកប្រលឹមបែបនេះ» នាយក្រាស់នេះវិញទេីបចុះពីជាន់ខាងលេីមិនដឹងរឿងអ្វីក៏ចោតសួរទៅគូរដណ្ដឹងខ្លួននូវពាក្យពេច៍ស្រទន់មានទឹកដម

« បងមេីលចុះ! អាក្មេងម្នាក់នេះធ្វេីការ សេីកៗដូចគ្មានកម្លាំងកំហែងមិចមិនដឹងទេ ទេីសទាល់ភ្នែកអូនណាស់» នាងចង្អុលប្រាប់មាឌធំធ្វេីឲ្យនាយធំស្ងាត់មាត់បន្តិច សម្លឹងមេីលនាយតូចមួយស្របក់ទាំងខ្លួនមិនអាចជួយសម្បីបន្តិច។

« អញ្ចឹងអូនទៅខាងលេីទៅ មោះបងជូនទៅ»

«អត់! អូនមិនទៅ អូននៅចាំមេីលវា» ទោះបីបុរសសង្ហារត្រូវជាគូរសង្សារសំណព្វចិត្តជិតប្រែក្លាយជាប្ដី ប្រេីប្រាស់ពាក្យផ្អែមល្ហែមក្ដីចិត្តនាងនៅរឹងទទឹងមិនក្រោកទៅណាដាច់ខាត។

រវាងយេីងទាំងពីរ Where stories live. Discover now