នៅក្នុងថ្ងៃដដែលនោះ នាពេលល្ងាចទ្បានពណ៍សកាលពីព្រឹកមិញក៏បត់ចូលក្នុងវិមានដោយមិនចាំបាច់ត្រូវចុះសួរនាំអ្វីទៀតទ្បេីយ មូលហេតុមកពីអ្នកស្រីចន អនុញាតិឲ្យចេញចូលសេរី។ នាយសង្ហារបេីកទ្វារ ដោះវែនតាដាក់ចូលក្នុងហោប៉ាវ បោះជំហានតម្រង់ទៅក្នុងវិមាន។
« ជំរាបសួរអ៊ុំស្រី! » នាយសង្ហារ ក្រាបអោនរំទោលដោយភាពគួរសមទៅកាន់ម្ចាស់វិមាន។
« ក្មួយសុងវូ! មករកថេយ៍ទៀតហេីយមេីលទៅន៎ មេីលតែមុខក៏ដឹងដែល!» អ្នកស្រីចន ចាប់ផ្ដេីមបង្អាប់ធ្វេីឲ្យនាយញញឹមចេញមក បេីមករករាងតូចមែនគេមិនញញឹមដូចមិនសម។
« ញាំបង្អែមជាមួយអ៊ុំសិនមកចាំទៅ ជួបក្មួយថេយ៍»
« ខ្ញុំមិនរំខានអ៊ុំស្រីទេ ខ្ញុំសូមទៅរកថេយ៍សិនហេីយ» រៀបនឹងហានជេីងដេីរចេញហេីយ ប៉ុន្តែសម្ដីអ្នកស្រីបង្កឲ្យគេបង្អាក់ដំណេីរភ្លាមៗ
«ឈប់ត្រង់នេះសិនហេីយ»
«នាងទៅដួសបង្អែមមួយចានយកមកឲ្យក្មួយសុងវូបន្តិច» អ្នកបម្រេីស្រីនោះក៏ចូលទៅក្នុងផ្ទះបាយដួសបង្អែមតាមបញ្ជារចៅហ្វាយស្រី
« យកទៅញាំជាមួយថេយ៍ចុះ ស្មារនេះប្រហែលគេនៅក្បែរសួនច្បារខាងក្រោយវិមានហេីយ! មនុស្សដូចជាក្មួយថេយ៍ ស្រលាញ់ផ្កាណាស់» ដោយបង្អែមមិនទាន់មកដល់គាត់ក៏នៅនិយាយលេងជាមួយសុងវូរហូតអ្នកបម្រេីស្រីម្នាក់នោះកាន់បង្អែមហុចឲ្យទៅនាយក្រាស់។
បន្ទាប់ពីបានបង្អែមមួយចានហេីយ សុងវូក៏ដេីរឆ្ពោះទៅកាន់សួនច្បារក្រោយវិមានតាមសម្ដីអ្នកចំណាស់។ មកដល់ក៏ឃេីញវត្តមានរាងតូចកំពុងស្រោចទឹកផ្កាដោយអាកប្បកិរិយាសមសួនដូចនារីកូរ៉េ។ ពាក់ខោខ្លីត្រឹមជង្គង់បញ្ចេញជេីងស្រទ្បូន អាវដៃខ្លី បង្ហាញសាច់សរដូចសន្លឹកក្រដាសសៀវភៅ។
« ឈប់ធ្វេីសិនទៅ! មកញាំបង្អែមជាមួយគ្នា» សំទ្បេងអ្នកកម្លោះបង្វែរអារម្មណ៍ថេយ៍ឲ្យឈប់ស្រោចទឹកងាកមកមេីល
« សុងវូ! ឯងមកទៀតហេីយ ចុះការងារឯងធ្វេីរួចរាល់ហេីយហ៎» រាងតូចកាន់ធុងដេីរចូលទៅខាងក្រោមដេីមឈេីដែលមានបង់សម្រាប់អង្គុយលេង ឯរាងក្រាស់ដេីរតាមពីក្រោយទាំងទឹកមុខស្រស់ស្រាយ។
YOU ARE READING
រវាងយេីងទាំងពីរ
Aventuraនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023