ថ្ងៃនេះហាក់បីដូចជាចម្លែកខុសពីរាល់ដង ស្រ្តីចំណាស់ពាក់អាវជិតឈឹងឈរអោបដៃនៅខាងមុខខ្លោងទ្វារបែបទឹកមុខពេបជ្រាយមុនដេីរឈានចូលធ្វេីមិនដឹង ។វត្តមានស្រ្តីម្នាក់នេះប្រៀបដូចមិនស្រួលស្ថានភាពតតែសោះគ្រាន់ឈានជេីងចូលក្នុងទឹកដី ទីធ្លា មហាវិមានភ្លាម ខ្យល់កួចបក់បោក សួនច្បារ ដេីមឈេីសឹងតែជ្រុះស្លឹកអស់។
« ចម្លែកម្ល៉េះអាកាសធាតុធម្មតាសោះ ហេតុអ្វីមានខ្យល់ខ្លាំងបែបនេះ» កាយតូចឋិតរានហាលខាងក្រោយវិមានពោលទ្បេីងថែមបែរមុខមេីលទៅលេីមេឃ។
« ហ្ហឺម! ខានជួបគ្នាយូរហេីយមិត្តសំណព្វចិត្ត មិនដឹងរស់នៅលេីគំនរលុយច្រេីនសន្ធូរសន្ធៅយ៉ាងណាទេ» ក្រអូមមាត់អ្នកស្រីសិន បេីកស្រដីម្ហប់ៗក្រសែភ្នែកបាញ់សម្លឹងមេីលចូលក្នុងវិមាន។
« ម៉ាក់..!ម៉ាក់...!មកទីនេះធ្វេីអ្វី» អនាគតកូនប្រសារត្រកូលចន បោះជេីងចុះមកខាងក្រោមងាកមេីលទៅមាត់ច្រក ប្រទះឃេីញម៉ាក់បង្កេីតខ្លួនកំពុងដេីរមករកគេ នាងតហ័សរហួនដេីរតម្រង់ទៅអ្នកស្រីសិនដូចគ្នា
« ម៉ាក់មកមានការអ្វី?»
« ឯងខ្លាចយេីងមកបំផ្លាញ់គ្រួសារនេះហ៎?»
« គឺបែបហ្នឹងហេីយ...កូនមិនចង់មានបាបកម្មជាមួយនរណាទៀតទ្បេីយ ម៉ាក់ឲ្យកូនធ្វេីអំពេីអាក្រក់ហេីយ នៅមិនឆ្អែតឆ្អន់ទៀតឬ?» នាងតូច តមាត់អ្នកស្រីសិន ទ្បេីងញាប់ដូចម៉ាសុីន បង្កឲ្យអ្នកជាម្ដាយក្ដៅក្នុងទ្រូងសម្លក់ដាក់កូនស្រីដូចចង់សុីសាច់ទាំងរស់។
ផ្លាច់~
«យេីងម៉ាក់ឯង! យេីងដឹងតួនាទីខ្លួនឯងហេីយមិនចាំបាច់ឲ្យឯងមកប្រដៅយេីងទ្បេីយ» ក្រោយទទួលបានមួយកំភ្លៀងពីអ្នកម្ដាយហេីយ ម៉ារីយកដៃស្ទាប់អង្អែលថ្ពាល់ខ្លួនសេីរៗ កែវភ្នែកដែលកំពុងមានទឹកសន្សេីមថ្លាឆ្វង់ហៀបនឹងស្រក់ចុះមកខណៈពេលរាងក្រាស់បន្លឺសំទ្បេងហៅនាង ក៏ប្រញាប់ប្រញារជូតទឹកភ្នែកចេញ។
« អ្នកម៉ាក់អញ្ចេីញមកតាំងពីអង្កាល មិចបានជាកូនមិនដឹង?»
YOU ARE READING
រវាងយេីងទាំងពីរ
Aventuraនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023