ភ្ងៀវកត្តិយសចាប់ផ្ដេីមបោរចូលក្នុងសណ្ឋាគារផ្កាយប្រាំ សិតសឹងជាអ្នកមានមុខមាត់ក្នុងសង្គម រួមទាំងអ្នកចូលហ៊ុនជាមួយក្រុមហ៊ុនចនផងដែរ។
អ្នកស្រីចន រួមទាំងលោកចន ចាំទទួលភ្ងៀវមុខច្រកទ្វារដេីរចូលមក រីឯកូនកម្លោះ កូនក្រមុំកំពុងមម៉ាញិកនិយាយលេងចចា រាក់ទាក់ ជាមួយអ្នកខាងក្នុង។
មួយសន្ទុះទ្បានខ្មៅពីរ បីគ្រឿងបេីកទម្រាបគ្នាឈប់លេីកម្រាលព្រំក្រហម។ បុរសជំនិតម្នាក់អោនគោរពបេីកទ្វារបង្ហាញឲ្យឃេីញនៅរូបសម្រស់ ដារ៉ាល្បីឈ្មោះពីរដួង លេចបញ្ចេញរស្មី ទាក់យកចំណាប់អារម្មណ៍អ្នកសារព័ត៍មានជាច្រេីនបែរមកផ្ដិតរូបទ្បេីងញាប់ដៃ ។
« គីម ថេយ៉ុង និង សិន សុងវូ មកដល់ហេីយ » សំទ្បេងស្រែកហោរហៅឈ្មោះបុគ្គលល្បីល្បាយពាសពេញមុខសណ្ឋាគារ។
សុងវូទាញដៃតូចល្អិតយកមកអោបឈានជំហានលេីក្រណាត់ក្រហម ទឹកមុខញញឹមស្រស់ស្រាយដាក់ភ្លេីងកាំមេរ៉ា ឆ្វេកឆ្វាច សឹងតែមេីលអ្វីលែងឃេីញ។រហូតផុតចូលទៅខាងក្នុង។« សុខសប្បាយជាទេ! គីម ថេយ៉ុង» សំទ្បេងស្រួយស្រឹបពីកូនក្រមុំបង្កឲ្យនាយតូចបែរមុខទៅចាប់អារម្មណ៍នឹងនាង ហេីយគេក៏ស្រដីវិញថា
« សុខសប្បាយធម្មតាទេ ព្រោះរាល់ថ្ងៃនេះខ្ញុំយកលុយទៅធ្វេីជាពូកសម្រាប់ដេក! មួយរយៈចុងក្រោយនេះមេីលទៅនាងហាក់ពិតជាមានក្ដីសុខនឹងស្វាមីនាងណាស់ » ថេយ៍ មិនប្រលែងដៃសុងវូចេញក្រោយឃេីញអតីតអ្នកប្រុសខ្លួនបោះដំណេីរឆ្ពោះមករកគេ។
« ឈ្មោះឯងល្បីល្បាយណាស់ សម្បីតែយេីងក៏ចូលចិត្តឯងដែល» ម៉ារីចាប់ផ្ដេីមនិយាយបន្ត ប៉ុន្តែប្លែកត្រង់ថា ពេលនេះនាងដូចជាមិនកាចឆ្នាស់សោះធ្វេីរឹកពារធម្មតាៗ រក្សាស្នាមញញឹមនៅជាប់នឹងផ្ទៃមុខរហូត ដល់ថ្នាក់នាយតូចតាមនាងមិនទាន់
« បែកគ្នាយូរហេីយចរឹកអារបៀបពាក់មុខពីរ មិនកែតតែសោះ! លាសិនហេីយព្រោះមិនចង់រំខានក្ដីសុខអ្នកទាំងពីរ» ដោយឃេីញជុងហ្គុកដេីរមកដល់ថែមទាំងទឹកមុខបញ្ជាក់ដោយសេចក្ដីត្រេកអរ នាយតូចនិយាយឮៗហាក់បីចង់ឲ្យនាយសង្ហារដឹងអំពីសម្ដីខ្លួនមុនឈានជេីងដេីរចេញ។ ចំណែកដៃនៅតែកៀកក្នេីយជាមួយសុងវូដដែរ។
YOU ARE READING
រវាងយេីងទាំងពីរ
Aventuraនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023