Ep47: បងសូមឱបអូនជាលេីកចុងក្រោយបានទេ?

678 43 0
                                    

លោកគ្រូអ្នកគ្រូពេទ្យសកម្មយ៉ាងខ្លាំងទៅលេីរាងកាយកូនពៅត្រកូលចនធ្វេីបែបណាក៏ដោយឲ្យអស់ពីសមត្ថភាពជាពេទ្យ។ ប៉ាម៉ាក់អង្គុយរងចាំខាងក្រៅដេីរឱបដៃទៅវិញទៅមក អេីតមេីលតាមកញ្ចក់ស្រវាំងក្នុងបន្ទប់ឃេីញតែទិដ្ឋភាពមម៉ាញិកគ្នីគ្នាពេទ្យប៉ុណ្ណោះ។

« កូនប្រុសម៉ាក់ត្រូវតែមិនកេីតអ្វី...ក្រោកមករស់នៅជួបជុំគ្រួសារយេីងវិញណា!កូន» អ្នកស្រីចន ស្រែកអង្វរយំយ៉ាងអាណោចអាធមបំផុត។ ទឹកសន្សឹមស្រក់ចុះមិនចាញ់ទឹកជ្រោះមិនប៉ុន្មានទេ លោកចនត្រឹមដង្ហក់យំស្ងាត់សំទ្បេង ដៃសងខាងអង្អែរខ្នងលួងលោមភរិយារហូត។

រូបភាពក្នុងឋាន៍សួរគារជះសម្រស់គួរឲ្យគួចចិត្តស្រលាញ់ចង់រស់នៅក្នុងទិដ្ឋភាពបែបនេះជានិរន្ត ផ្កាគ្រប់ប្រភេទរីកជះសម្រស់ប្រជែងគ្នាសាយភាយក្លិនដ៏អស្ចារ្សចូលរន្ធចម្រុះបុរសខ្ពស់គ្រងឈុតសាមញ្ញបំផុតឲ្យលង់ជម្រៅរណ្ដៅចូលទៅតាមក្លិនផ្កាអស់នោះ។

ដំណេីរឈានទៅមុខមួយៗកែវភ្នែកសម្លឹងមេីលបរិយាកាសជុំវិញខ្លួននូវទឹកមុខញញិមញញេម។ មេអំបៅគ្រប់ប្រភេទហោះហេីរបណ្ដេញតាមក្រេបលម្អផ្កាតាមច្បាប់ធម្មជាតិ។ រីឯនៅខាងមុខក៏សម្បូរមេអំបៅដែល ប៉ុន្តែនោះជារូបរាងកាយមនុស្សស្រីមានសក់វែងអន្លាយ ជះពន្លឺភ្លឺចែងចាំងអាចឲ្យបេះដូងបុរសម្នាក់នេះបាក់ស្រឹបមួយវិនាទី។

សម្រិតជេីងបោះមួយៗតម្រង់ថាទៅនិយាយជាមួយទេវអប្សរមួយដួងនោះ ប៉ុន្តែខ្សែបន្ទាត់នៃព្រំដែនអ្នកទាំងពីរមិនអាចចូលចុះគ្នាបានទ្បេីយវាបញ្ជាក់ឲ្យដឹងថា ពួកគេទាំងពីនៅឋាន៍ខុសៗគ្នា មួយជាមនុស្សរីឯមួយទៀតជាអប្សរនៃឋាន៍សួគារ។ ខណៈពេលព្រំដែនបញ្ចេញនូវរស្មី នាងអប្សរបែរភក្រ្តមូលប្រៀបដូចរង្វង់ចន្ទឲ្យបុរសនោះបានឃេីញច្បាស់ភ្នែក។

« ម៉ារី...» សំទ្បេងបង្ហេីបចេញពីបបូរមាត់រាងក្រាស់ហាក់ភាំងក្រោយឃេីញវត្តមាននាងនៅទីនេះ។

« ជុងហ្គុក! ហេតុអ្វីអ្នកមកទីនេះ...» នាមជាឈ្មោះជាទេវអប្សរស្រដីទ្បេីងយ៉ាងស្រទន់ដូចលម្អផ្កា។

រវាងយេីងទាំងពីរ Where stories live. Discover now