សំទ្បេងសម្រិតជេីងមនុស្សចាស់ពីនាក់បោះជំហានដេីរចូលមក។ អាការៈហាក់អស់កម្លាំងខ្លាំងមកអង្គុយលេីកៅអីជិតកាំជណ្ដេីរ
« ម៉ាក់ហត់ទេ!» សម្ដីកូនម្ចាស់វិមានបន្លឺទ្បេីង ដំណេីរបោះមួយៗមកក្បែរអ្នកមានគុណ។
« ហត់តេីសកូន! ថ្ងៃនេះប្រជុំអង្គុយយូរពេក ដូចជាមិនសូវស្រួលខ្លួនតតែសោះ កូនទៅហៅក្មួយថេយ៍ឲ្យមកធ្វេីសរសៃម៉ាក់បន្តិច!» ការវិកាច្របាច់ច្របល់ស្មារសងខាង មាត់និយាយបញ្ជារប្រាប់កូនបង្កេីតខ្លួន។ឯអ្នកសណ្ដាប់នោះវិញហាក់ដូចគ្មានអ្វីតបតវិញសោះក្រោយពេលវត្តមានថេយ៍មិននៅទីនេះទៀត។ នាយធ្វេីមុខស្លេរស្លេីរមិនដឹងបកស្រាយប្រាប់ដោយរបៀបណា ថ្វីត្បិតស្ថិតក្នុងស្ថានភាពបែបណាក៏ដោយនាយត្រូវរេីសយកការពិតមកនិយាយប្រាប់ម៉ាក់គេឲ្យបានដឹង
« ម៉ាក់!គឺ...ថា! គឺ...» នាយក្រាស់រអាក់រអួលស្ទាក់ស្ទេីររកនឹកឆ្លេីយមិនចង់ចេញ
« គឺអ្វី? កូននិយាយឲ្យលឿនមក ធ្វេីដូចមានរឿងអ្វីលាក់បាំងម៉ាក់» គាត់លេីកចិញ្ចេីមឆ្ងល់ពីទឹកមុខកូនប្រុស
« ម៉ាក់!គឺថេយ៍ឈប់នៅទីនេះទៀតហេីយ»
« ថាមិចគេមិននៅទីនេះ! ចុះគេទៅណាវិញ ទៅជាមួយនរណាគេ» គាត់ស្រាប់តែច្រទ្បោតទ្បេីងក្រោយឮសូរសម្ដីកូនទោលសង្ហារម្នាក់នេះ
« គេទៅជាមួយនឹងអាយដលរបស់ម៉ាក់! សុងវូនោះឯង គេចាកចេញតាំងពីពេលព្រឹកម្ល៉េះម៉ាក់!»
« ទៅជាមួយសុងវូ! មិនអីទេប្រហែលពួកគេទាំងពីចង់រស់នៅសោយសុខតែពីរនាក់ហេីយ បេីបែបនេះម៉ាក់សប្បាយចិត្តខ្លាំងណាស់ ហុិ!ហុិ!» រឿងនេះបែបជាមិនធ្វេីឲ្យស្រ្តីវ័យចំណាស់ម្នាក់នេះ ខូចចិត្ត ខឹងនឹងកាយតូច បែរជាសប្បាយចិត្ត កេីតក្ដីរំភេីបមួយវិនាទី។ ចំណែកអ្នកកម្លោះនោះវិញបញ្ចេញទឹកមុខខ្សោះកក្រោះដូចមិនត្រេកអរជាមួយម៉ាក់ខ្លួនតតែសោះ ស្មេីកៗ ប្រៀបដូចខ្លួនប្រាណគ្មានវិញ្ញាណ
« និយាយអញ្ចឹងជិតដល់ថ្ងៃកូនរៀបការជាមួយនឹងកូនម៉ារីហេីយ រៀបរឹកឲ្យស្រួលបួលណាកូនសម្លាញ់ ធ្វេីជាប្ដីល្អរបស់នាង ម៉ាក់គិតថាទៅសម្អាតខ្លួនសិនហេីយ» និយាយចប់អ្នកចំណាស់ក្រោកដេីរចេញទៅខាងលេីបាត់ ទុកឲ្យប្រុសសង្ហារ ដងខ្លួនសម្បូរសាច់ដុំ អង្គុយសញ្ជឹងគិតឃេីញតែពីភក្រ្តមូលដូចរង្វង់ដួងចន្ទរៈបញ្ចេញរស្មីនារាត្រី។
YOU ARE READING
រវាងយេីងទាំងពីរ
Adventureនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023