ផ្ទៃមេឃប្រែជាខ្មួលខ្មៅងងឹតបាត់ពណ៍ខៀវ បែរជាវត្តមានពណ៍ខ្មៅជំនួសទៅវិញ។ ខ្យល់បក់ស្លឹកឈេីរវិចរវេីកៗតាមចលនា។ សត្វហោះចូលជម្រកយ៉ាងប្រញេប្រញាព្រោះដឹងថាបន្តិចទៀតហ្នឹងមានភ្លៀងធ្លាក់ចុះមក។ ដេីមឈេីធំមួយដេីមលូតលាស់កាន់តែធំទៅៗរយៈពេលអស់ជាច្រេីនឆ្នាំមកហេីយ ដេីមឈេីនេះនៅតែរក្សាសម្រស់ស្រស់ស្អាតទាក់ទាញភ្នែកមនុស្សម្នាដេីរចូលមកជម្រកក្នុងនេះដដែរ។ ក្នុងចំណោមមនុស្សទាំងអស់ក៏មានមនុស្សធំស្គមស្ដេីងកំពុងអង្គុយទម្លាក់ជេីងជិតដល់ផ្ទៃទឹកស្រះ កែវភ្នែកសម្លឹងមេីលរុក្ខជាតិដុះក្នុងទឹកយ៉ាងមានមនោសញ្ចេតនាក្នុងខ្លួន។
«ហេតុអ្វីផ្កាឈូកដុះក្នុងទឹកប៉ុន្តែរូបសម្រស់ស្រស់ស្អាតម្ល៉េះទេ? បេីធៀបហ្នឹងខ្ញុំវាដូចគ្នាខ្លាំងណាស់មិនខុសគ្នាបន្តិចសោះ» រាងតូចដកដង្ហេីមមួយអស់ខ្យល់ ក្រោកដេីរមកអង្គុយលេីបង់ក្បែរនោះម្ដង។ ខួរក្បាលចាប់ផ្ដេីមរេីទ្បេីងនូវរូបភាពអតីតកាលដោយរូបគេតែងតែអង្គុយលេងនៅកន្លែងនេះជាមួយក្មេងប្រុសមាឌធំម្នាក់ដោយក្ដីសប្បាយរីករាយ មិនកេីតទុកអ្វីសោះ ថែមទាំងជាកន្លែងដែលពួកគេត្រូវបែកគ្នាផងដែរ។ កន្លែងសប្បាយក៏ជាកន្លែងកេីតទុក។
« រយៈពេល12ឆ្នាំមកហេីយ ដែលពួកយេីងមិនបានជួបគ្នា ត្បិតវាយូរក៏ដោយបេះដូងខ្ញុំនៅតែនឹកនាដល់រូបឯងជានិច្ច ចន ជុងហ្គុក» ស្រដីមិនទាន់ចប់ផង ទឹកភ្លៀងក៏បានចាប់ផ្ដេីមបង្អុរចុះមក។
ឈូ~
តំណក់ទឹកតូចៗតក់ជាប់លេីរាងកាយតូចឲ្យខ្លួនគេទទឹកជោគជាំ បបូរមាត់ប្រែជាពណ៍ស្វាយមួយរំពេចភ្នែក។ សុខៗក៏មាននរណាម្នាក់មកបាំងឆត្រពីខាងក្រោយខ្នងមាឌតូច បង្កេីតឲ្យថេយ៍ចាប់អារម្មណ៍ងាកទៅមេីលឃេីញថានោះគឺជាបុរសសង្ហារម្នាក់ ខ្ពស់ស្រទ្បះគ្រងឈុតម្ចាស់ក្រុមហ៊ុន ទីនុយយ៉ាងស្អាតបាត សម្លឹងមេីលមកភក្រ្តមូលរាងតូចទាំងមិននិយាយអ្វីសោះ។
« ជុងហ្គុក គឺជាឯងមែនទេ?» រាងតូច រហ័សសួរព្រោះផ្ទៃមុខបុរសនៅចំពោះមុខគេឥទ្បូវនេះរាងរៅប្រហាក់ប្រហែលនឹងក្មេងប្រុសមាឌដូចជ្រូកកាលពីក្មេងនោះណាស់។
YOU ARE READING
រវាងយេីងទាំងពីរ
Phiêu lưuនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023