Ep44: ឱព្រះជាម្ចាស់អេីយសូមជួយសង្រ្គោះជីវិតគូរសង្សារសត្វដូចជាពួកខ្ញុំផងចុះ

573 25 0
                                    

សន្ទុះភ្លៀងនៅរក្សាលំនឹងដដែលគ្មានផាត់រសាតទៅណាសោះ ឋាន៍លេីមិនអាណិតអាសូរមនុស្សដេកក្នុងថ្លក់ទឹកពណ៍ក្រហមដុតហូរចុះនោះតតែសោះ។ ភ្លៀងបន្តស្រក់ឥតស្រាក់ស្រានសម្បីតែសត្វនានាក៏មិនចង់នៅក្បែរទ្បានឈប់កណ្ដាលផ្លូវនេះដែរ។ ប្រសិនបេីទុកយូរតទៅទៀតមនុស្សអាចអស់ដង្ហេីមត្រឹមនេះខណៈឈាមកាន់តែខ្សោះពីរាងកាយមាំមួន ផ្ទៃមុខប្រែប្រួលទៅជាស្លេកស្លាំង ដង្ហេីមនៅសល់ត្រឹមដង្ហេីមសត្វចង្វិតប៉ុណ្ណោះ

ឱលោកអេីយហេតុអ្វីបណ្ដាលឲ្យរឿងមួយនេះកេីតទ្បេីងចំពោះនាយ ទាំងដែលគ្មានទៅធ្វេីបាបនរណាតតែសោះ បែរជាមកមានបញ្ហានេះតែឯងៗ គួរឲ្យសង្វេគទិដ្ឋភាពនេះខ្លាំងណាស់ ។ ពាក្យពេច៍ផ្អែមល្ហែមចុងក្រោយបានហាស្ដីទៅកាន់មនុស្សពិសេសរបស់នាយប្រហែលជាឃ្លាចុងក្រោយនៃជីវិតនាយហេីយ តេីមាននរណាអាចមកជួយសង្រ្គោះគេទាន់ដែលឬទេ? បេីភ្លៀងបន្តស្រក់មកបែបនេះ។

លុះប្រមាណប្រាំនាទីក្រោយមកមានភ្លេីងបាញ់តម្រង់លេីថ្នល់ក៏បញ្ជាក់ឲ្យដឹងប្រហែលមានមនុស្សជិះឆ្លងកាត់ទីនេះហេីយ វាពិតជារឿងមួយដែលសំណាងក្នុងជីវិតរបស់នាយក្រាស់ ទេវតាពិតជាជួយសង្គ្រោះដល់សត្វលោកនៅឯឋាន៍ក្រោមពិតមែន។ ពន្លឺក្នុងជីវិតកូនពៅត្រកូលចនហាក់បីដូចជារះបំភ្លឺមកសារជាថ្មីអញ្ចឹងប៉ុន្តែក៏មិនដឹងថាតទៅមុននឹងជួបរឿងអ្វីទ្បេីយ។

ទ្បានសេរីទំនេីបបរធ្វេីដំណេីរមកដល់ទីតាំងបានគ្រោង ម្ចាស់រថយន្តបេីកទ្វាររត់សម្ដៅមករកយានយន្តដែលខូចខ្ទីខ្ទីចនោះទាំងរហន់ ទឹកមុខដូចភិតភ័យ ស្លន់ស្លោរ។

« អត់ទេ...ជុង...អ្ហឹក! ជុង...កុំកេីតអ្វីឲ្យសោះ!ហ្ហឹក...អូនមកជួយបងហេីយ! ឱព្រះជាម្ចាស់អេីយសូមជួយសង្រ្គោះជីវិតគូរសង្សារសត្វដូចជាពួកខ្ញុំផងចុះ ថ្វីត្បិតពួកយេីងឃ្លាតឆ្ងាយគ្នាម្ដងមកទៅហេីយ សូមម្ដងនេះឲ្យគូរពួកយេីងបានរួមរស់ជាមួយគ្នាចុះ សូមត្រឹមមួយជីវិតខ្ញុំម្ចាស់ក៏អស់ចិត្តក្នុងហឫទ័យ...ហ្ហឹក!» រាងតូចស្រែកយំទ្រហឹងក្រោមសូរសំទ្បេងផ្គររន្ទះលេីវេហាយ៍ជាមួយទឹកភ្នែកស្រក់ប្រណាំងប្រជែងនិងគ្រាប់ដំណក់ទឹកធំៗប៉ះលេីសាច់បង្កេីតឲ្យចុកចាប់ឈឺផ្សារជាប៉ុនពេក។ ដៃល្អិតៗខំចាប់ទ្វារទ្បានបេីកប៉ុន្តែមិនអាចធ្វេីអ្វីចេញព្រោះជាប់សោរនៅខាងក្នុងបាត់ទៅហេីយ បេះដូងលោតញាប់បូករួមសេចក្ដីព្រួយបារម្ភពីអ្នកត្រូវរបួសនៅឯក្នុងទ្បាន។

រវាងយេីងទាំងពីរ Where stories live. Discover now