The great Matteo
ម្រាមដៃដូចបន្លាក្រូច លើកកែវស្រាលើតុផឹកដាច់ៗ ភ្នែកនាងក្រហមងាំងមិនច្បាស់ឡើយថា ព្រោះតែមកពីយំឬក៏ឥទ្ធិពលស្រាដែលចាប់ផ្តើមជ្រាបក្នុងរាងកាយ។
«បានហើយ ហ្វ្រេនដា! កុំផឹកច្រើនពេក» បែលឡា ជាមិត្តរបស់ម្ចាស់ឈ្មោះ និយាយឡើងពេញដោយទឹកមុខកង្វល់ មិនអោយនាងខ្វល់យ៉ាងម៉េច បើមិត្តតែម្នាក់របស់នាងផឹកស្រាដូចផឹកទឹកព្រោះតែរឿងប្រុសម្នាក់។
«បែល! ឯងដឹងអត់...ថាគេឆ្លើយយ៉ាងម៉េចពេលយើងសារភាពទៅគេ?» ស្រីស្អាតលើកស្រាអកមួយកែវថែមរលឹកប្រយោគដែលរំពងក្នុងខួរក្បាលរបស់នាងទៅកាន់មិត្ត...
«គេមិនធ្លាប់គិតលើយើងក្នុងផ្លូវបែបនោះ....គេជូនពរខ្ញុំអោយរកបានមនុស្សល្អជាងគេ 'ឆាប់ៗ'» នាងសង្កត់ពាក្យ 'ឆាប់ៗ' រួចចុងមាត់ផ្ទុះសំណើចឡើង ហាក់ដូចជាចំអកដល់ខ្លួនឯង។
«បំភ្លេចអាម្សៀលហ្នឹងចោល ហ្វ្រេនដា! មនុស្សប្រុសពេញប្រទេស មិនខ្វះអោយឯងរើស! យើងនឹងរើសអាគុណភាពល្អជាងគេអោយឯងទៀត! ទុកចិត្តយើងបាន» បែលឡា ព្យាយាមលួងលោមមិត្ត កុំអោយគិតច្រើន តែមិនមែនរឿងងាយព្រោះនាងដឹងថាមិត្តនាងម្នាក់នេះលះបង់ប៉ុណ្ណាសម្រាប់ស្នេហាតែម្ខាងរបស់នាង។
«ហ៊ឹក...យើងមិនគិតថាយើងអាចស្រលាញ់អ្នកណាផ្សេងទៀតឡើយ បែល...»
«ហ្វ្រេនដា...ស្រីល្ងង់! ឯងចង់ត្រាំត្រែងជាមួយស្នេហាតែម្ខាងនេះដល់ពេលណាហា៎ ១២ឆ្នាំហើយណា៎វើយ» បែលឡា ឆេះដុំខ្លាំងចិត្តមួយខឹងអាប្រុសជាដើមហេតុធ្វើអោយមិត្តនាងក្លាយជាបែបនេះ ចិត្តមួយទៀតក៏ខឹងមិត្តល្ងង់របស់នាងដែលស្មោះស្ម័គ្រនឹងប្រុសម្នាក់ដល់ថ្នាក់នេះ។
«យើងគួរតែដោះលែងគេ...» ហ្វ្រេនដា ខ្សឹបខ្សួលម្នាក់ឯង ស្របពេលដែលសម្លេងហ៊ោរកញ្ជ្រៀវស្រាប់តែបន្លឺឡើងក្នុងបារ៍។
ហ៊ោៗ ហ៊ោៗ
«ឯងថាម៉េច?» បែលឡា ខិតមុខទៅជិតមិត្តក្រមុំព្រោះសម្លេងរំខានទើបមិនលឺមិត្តនាងនិយាយមុននេះ។
«មានរឿងអី?» ហ្វ្រេនដា មិនបញ្ជាក់ប្រយោគអម្បាញ់មិញដល់មិត្ត តែក៏អើតក.ទៅមាត់ទ្វារប្រភពនៃសម្លេងហ៊ោកញ្ជៀវមុននេះទាំងងឿងឆ្ងល់។

YOU ARE READING
ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎
Romansaនាងដេកជាមួយគេព្រោះគិតថាគេជាព្រាននារី តែហេតុអីគេតាមនាងស្អិតមិនលែងបែបនេះ? ម៉ាថេអូ X ហ្វ្រេនដា