“ កំសាក ”
ក្រុមហ៊ុនរបស់គ្រួសារ ថ័ររ៉េស
តុក! តុក!
« សូមអញ្ជើញ » អ្នកស្រី ដាលីន ដកភ្នែកពីឯកសារ រងចាំវត្តមានអ្នកដែលគោះទ្វាបន្ទប់ការិយាល័យរបស់នាងចូលមកវិញ។
« អ្នកស្រីប្រធានមានរបស់ផ្ញើរមកពីមន្ទីរពេទ្យនៅជាយក្រុងឲ្យអ្នកស្រី » លេខាស្រីដាក់កញ្ចប់ដែលផ្ញើរមកនៅលើតុអ្នកស្រី ដាលីន ហើយក៏ចេញទៅវិញ។
« អ្នកណាផ្ញើរអ្វីមក? » អ្នកស្រី ដាលីន លើកចិញ្ចើមងឿងឆ្ងល់ហើយក៏បើកកញ្ចប់ដែលផ្ញើរមកមើលរបស់នៅខាងក្នុង។ ម្រាមស្រឡូនលូកយករបស់ពីក្នុងសាមីពណ៌ត្នោតហើយក៏បានឃើញថាជាលុយដែលនាងបានឲ្យទៅគ្រូពេទ្យម្នាក់នៅឯមន្ទីរពេទ្យកាលពីម្សិលមិញ។
« នាងជាអ្នកណា? ហេតុអ្វីបានជាមើលងាយលុយរបស់យ៉ាងបែបនេះ? » អ្នកស្រី ដាលីន ក្តៅមុខភាយពេលបានឃើញលុយរបស់ខ្លួនឯងត្រូវផ្ញើរត្រឡប់មកវិញបែបនេះ តាំងពីដើមមកគ្មានអ្នកណាដែលមិនទទួលលុយរបស់នាងទេ លើកទីមួយហើយដែលនាងបានជួបមនុស្សដែលមិនត្រូវការលុយ។
« ជួយហៅអ្នកស៊ើបរបស់ក្រុមហ៊ុនឲ្យចូលមករកខ្ញុំបន្តិច » អ្នកស្រី ដាលីន ចុចទូរស័ព្ទលើតុទាក់ទងរកអ្នកស៊ើបទាំងកែវភ្នែកមុតស្រួចទាំងគូសម្លឹងលុយមួយចំនួនដែលត្រូវផ្ញើរត្រឡប់មកវិញដោយចិត្តចង់ដឹងពីអ្នកគ្រូពេទ្យដែលហ៊ានប្រឆាំងនឹងនាងនោះ។
« នាងជាអ្នកណា? មកពីណា? ខ្ញុំត្រូវដឹងឲ្យបាន »មន្ទីរពេទ្យជាយក្រុង
អ្នកគ្រូពេទ្យហារ៉ា ឈរមើលរបាយការណ៍សុខភាពនៅក្បែរគ្រែអ្នកជំងឺរបស់ រ៉េន។
« របួសរបស់លោកមិនជ្រៅប៉ុន្មានទេ តែត្រូវប្រយ័ត្នកុំឲ្យត្រូវទឹក ហើយកុំភ្លេចញុំថ្នាំឲ្យបានទៀងទាត់ផង »
«...»
ហារ៉ា និយាយយ៉ាងច្រើនតែគេបែរជាគេងបែរខ្នងដាក់នាងធ្វើដូចមិនបានលឺអ្វីសោះ ប៉ុន្តែនាងដឹងថាគេកំពុងស្តាប់ ទើបនាងមិននិយាយម្តងទៀតនោះទេ។ ហារ៉ា បិទបញ្ជីរបាយការណ៍សុខភាពរបស់ រ៉េន ហើយក៏ងាកក្រោយបម្រុងចេញទៅធ្វើការងារបន្តតែនាងក៏ងាកមកវិញពេលនឹកឃើញរឿងដែលមិនទាន់បាននិយាយ។
« ចាំខ្ញុំរកអ្នកថ្មីមកមើលថែលោក » នាងនិយាយចប់ក៏ដើរចេញ តែភ្លាមៗអ្នកដែលគេងស្ងៀមមួយកន្លែងមុននេះស្រាប់តែងាកមកតបតជាមួយនាង។
« មិនបាច់ប្តូរអ្នកថ្មីទេ ឲ្យអ្នកចាស់មកមើលខ្ញុំដដែល » រ៉េន តបជាមួយ ហារ៉ា ហើយក៏ងាកទៅគេងដូចមុនវិញ ចំណែក ហារ៉ា បានស្តាប់លឺសម្តីរបស់គេហើយក៏រហ័សនាំយកពាក្យនេះទៅប្រាប់ស្រីក្រមុំដែលជាអ្នកមើលថែគេកន្លងមកភ្លាម។

YOU ARE READING
ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)
Romanceជំនួបស្នេហ៍រយះពេលខ្លី ប្រៀបបាននឹងឈុនឆាកស្នេហាដ៏ផ្អែមល្ហែមដែលកើតឡើងក្នុងជំពូកមួយនៃសៀវភៅប្រលោមលោកដែលមានកម្រាស់រាប់លានទំព័រ ជាក្តីស្រលាញ់ដែលមិនធ្លាប់នឹងនឹកស្មានដល់ ជាស្នេហាដែលកើតឡើងដោយមិនបានព្រៀមទុកជាមុន តែក៏បានក្លាយជាការចងចាំដល់មានន័យជ្រាលជ្រៅបំផុតនៅក...