ភាគ៤៣

100 4 0
                                    



“ តំណែងម្ចាស់សម្ព័ន្ធ អ៊ីសាជី ពេញសិទ្ធិ ”

« ឈឺណាស់! »
« ឈឺ...ណាស់! »
សំឡេងស្រែកថ្ងូរឈឺរបួសលាន់លឺត្រហឹងពេញលើផ្លូវស្ងាត់កណ្តាលយប់ ឡានប្រាំគ្រឿងត្រូវក្រឡាប់ធ្លាក់ទៅចិញ្ចើមផ្លូវម្ខាង ចំណែកកូនចៅរបស់លោក យូនស៊ីន ជាច្រើននាក់កំពុងអង្គុយទប់ក្បាលទប់ដៃដែលមានរបួសស្រែកឈឺចាប់ពេញផ្លូវ។
  ប្រាវ!
  ទ្វាឡានដែលធ្លាក់នៅចិញ្ចើមផ្លូវរបើកឡើងដោយសារតែកម្លាំងជើងរបស់ ឆេមីន ដែលជាប់នៅខាងក្នុងឡាន។ ឆេមីន ចេញមកខាងក្រៅទាំងមានរបួសពេញខ្លួនប៉ុន្តែមិនធ្ងន់ធ្ងរអ្វីនោះទេ...ទើបគេនៅអាចជួយចៅហ្វាយនាយដែលជាប់នៅក្នុងឡានជាមួយគ្នាបាន។
  « លោកម្ចាស់ ឆាប់ចេញមក...លោកម្ចាស់យ៉ាងម៉េចហើយ? » ឆេមីន ជួយទាញដៃលោក យូនស៊ីន ឲ្យចេញមកខាងក្រៅឡានដែលក្រឡាប់។
  « យើងមិនអីទេ គ្រាន់តែបែកក្បាលបន្តិចប៉ុណ្ណោះ...ប៉ុន្តែតើអ្នកណាដែលធ្វើរឿងទាំងអស់នេះ? » លោក យូនស៊ីន ឈរសម្លឹងមើលកូនចៅរបស់លោកត្រូវរបួសដេកដួលពេញផ្លូវទាំងខឹងជាខ្លាំង។
  « មុននេះខ្ញុំបានឃើញអ្នកបើកឡារបស់អ្នកនាង ណាប៊ី ឬក៏ជាស្នាដៃរបស់អ្នកនាង? » ឆេមីន និយាយខ្សឹបៗប្រាប់លោក យូនស៊ីន។
  « អញ្ចឹងពេលនេះលុយប្រហែលទៅដល់ក្រុមហ៊ុនវិញហើយ ហិ...ខ្ញុំពិតជាមើលស្រាលនាងពេកហើយ » លោក យូនស៊ីន គ្រហឹមយ៉ាងឈឺចិត្ត ដែលត្រូវបាត់បង់លុយពីរពាន់លានទៅហើយនៅមកចំណាយថ្លៃព្យាបាលកូនចៅថែមទៀត។
  « លោកម្ចាស់គិតធ្វើយ៉ាងម៉េចបន្តទៀតទៅ? បាទ »
  « សម្អាតទីនេះឲ្យរៀបរយកុំបន្សល់ទុកស្លាកស្នាមអ្វីឲ្យសោះ ហើយប្រមូលកូនចៅត្រឡប់ទៅវិញ ចាំគិតទៀត »
  « បាទ លោកម្ចាស់ » ឆេមីន ឱនគោរពទទួលបញ្ជាពីចៅហ្វាយនាយហើយក៏រហ័សទៅចាត់ការធ្វើការងារតាមបញ្ជាយ៉ាងលឿន។

  ងុឺត!
  ឡានរបស់ គីរ៉ាន់និងគ្នីគ្នា ឈប់នៅចម្ងាយមិនឆ្ងាយប៉ុន្មានពីកន្លែងកូនចៅលោក យូនស៊ីន ប៉ះទង្គិចជាមួយកូនចៅ ណាប៊ី ។
  « យើងមកយឺតពេលហើយ លុយបានធ្លាក់ទៅក្នុងដៃរបស់អ្នកនាង ណាប៊ី ហើយ » តូរីន ងាកមកនិយាយជាមួយចៅហ្វាយនាយដែលអង្គុយយ៉ាងស្ងៀមស្ងាត់នៅខាងក្រោយ។
  « យ៉ាងណាក៏ល្អជាងធ្លាក់ទៅក្នុងដៃរបស់តាកញ្ចាស់ម្នាក់នោះដែរ » គីរ៉ាន់ សម្លឹងសកម្មភាពរបស់កូនចៅលោក យូនស៊ីន នៅខាងមុខហើយក៏ញញឹមយ៉ាងឃោឃៅចេញមក។
  « ចុងក្រោយសន្លឹកបៀរធំនៅតែស្ថិតនៅក្នុងដៃអ្នកប្រុស » តូរីន ញញឹមបែបអ្នកឈ្នះចេញមកព្រោះពួកគេនៅមានផែនការបន្តមិនទាន់ចាញ់ត្រឹមនេះទេ។

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now