ភាគ៥៥

135 5 0
                                    

  លើកដំបូងហើយក៏ជាលើកចុងក្រោយ

  វីណា ប្រមូលសម្លៀកបំពាក់ចេញពីទូដាក់វ៉ាលីដោយប្រញាប់ប្រញាល់ ក្រោយពីទទួលបានដំណឹងថា តូរីន ត្រូវប៉ូលីសចាប់ខ្លួនហើយ នាងដឹងច្បាស់ថាអ្នកបន្ទាប់ច្បាស់ជាងនាង ដូច្នេះនាងត្រូវរត់គេចខ្លួនទៅកន្លែងឆ្ងាយបំផុតកុំឲ្យប៉ូលីសនិងគីរ៉ាន់ រកនាងឃើញ។
   តុក! តុក!
   សំឡេងគោះទ្វាធ្វើឲ្យ វីណា ងាកទៅសម្លឹងទ្វាបន្ទប់ទាំងកែវភ្នែកភិតភ័យ...នាងអូសវ៉ាលីទៅលាក់ក្បែរទូហើយដើរទៅជិតទ្វាឱនមើលអ្នកខាងក្រៅតាមចន្លោះតូចមួយ។
   « ខ្ញុំយកអាហារមកឲ្យអ្នកនាង »
   វីណា ឃើញថាជាអ្នកដឹកអាហារដែលនាងបានបញ្ជាទិញមុននេះ ទើបនាងព្រមបើកទ្វា តែពេលបើកទ្វាមកស្រាប់តែឃើញប៉ូលីសកាន់ខ្នោះដៃឈរចាំនាងទៅវិញ។
   « អ្នកនាង ដាវីណា អ្នកនាងត្រូវចាប់ខ្លួនពីបទក្លែងបន្លំអត្តសញ្ញាណនិងជាប់សង្ស័យពីបទរួមគំនិតសម្លាប់លោក ហូរ៉េស »
   « អត់ទេ ខ្ញុំមិនបានធ្វើទេ » វីណា ព្យាយាមប្រកែក ប៉ុន្តែប៉ូលីសនៅតែចាប់នាងតាមភស្តុតាងដែលមាន។

   ប៉ុស្តិ៍ប៉ូលីស
   បន្ទប់សួរចម្លើយ
   វីណា អង្គុយនៅកៅអីសួរចម្លើយទល់មុខលោកប៉ូលីស។
   « ឈ្មោះពិតរបស់អ្នកនាងគឺ ដាវីណា ម៉ាទ្រីស មែនទេ? »
   « អត់ទេ! » វីណា ឆ្លើយបដិសេធព្រោះបើនាងទទួលស្គាល់ក៏មានន័យថានាងយល់ព្រមទទួលទោសគ្រប់យ៉ាងហើយ នាងត្រូវឆ្លើយបដិសេធគ្រប់យ៉ាងរងចាំ គីរ៉ាន់ បញ្ចូលមេធាវីមកជួយនាង។
   « អ្នកនាងជាអ្នករួមគំនិតជាមួយ តូរីន សម្លាប់លោក ហូរ៉េន មែនទេ? »
   « ខ្ញុំមិនដឹងរឿងដែលគេធ្វើទេ »
  ប៉ូលីសបញ្ចប់ការសួរចម្លើយបន្តិច ព្រោះមើលទៅជនរល្មើសមាត់រឹងមិនងាយទទួលស្គាល់ទោសកំហុសរបស់ខ្លួនទេ។ លោកប៉ូលីសចេញមកខាងក្រៅជួបជាមួយ ណាប៊ីនិងរ៉េន ដែលឈរមើលការសួរចម្លើយពីខាងក្រៅ។
  « តើអាចអនុញ្ញាតឲ្យខ្ញុំនិយាយជាមួយនាងបន្តិចបានទេ? » ណាប៊ី សុំការអនុញ្ញាតពីប៉ូលីសដើម្បីចូលទៅនិយាយបញ្ចុះបញ្ចូល វីណា។
  « បាទ បាន » លោកប៉ូលីសយល់ព្រមហើយក៏បើកទ្វារឲ្យ ណាប៊ី ចូលទៅខាងក្នុង។

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now