“ សំណាងល្អនិងសំណាងអាក្រក់ ”ង៉ក់!
រ៉េន ឈប់ឡានមុខផ្ទះលោកដុកទ័រ គ្រីស ដែលជាអ្នកនាំ ណាប៊ី ចេញពីមន្ទីរពេទ្យមក។ គេរហ័សចុះពីលើឡានដើរញាប់ជើងសំដៅចូលទៅក្នុងផ្ទះលោកដុកទ័រ តែក៏ត្រូវអ្នកបម្រើក្នុងផ្ទះលោកដុកទ័រចេញមកហាមឃាត់គេ។
« សុំទោសផង លោកបងរកអ្នកណាដែរ? »
« ខ្ញុំមករក ណាប៊ី ឆាប់បើកផ្លូវឲ្យខ្ញុំចូលភ្លាមទៅ »
« លោកមិនអាចចូលទៅបានទេ »
« ហេតុអ្វីខ្ញុំចូលមិនបាន? » រ៉េន ចាប់ផ្តើមមួរម៉ៅនឹងអ្នកបម្រើប្រុសកាន់តែខ្លាំង។
« អ្នកនាង ណាប៊ី ប្រាប់ថាមិនជួបភ្ញៀវទេ »
« ទៅប្រាប់នាងថាខ្ញុំ រ៉េន មករកនាង »
« ចឹងសូមលោកចាំនៅទីនេះសិនហើយ »
រ៉េន ព្រមឈរចាំនៅមាត់ទ្វាតាមពាក្យរបស់អ្នកបម្រើទាំងចិត្តអន្ទះសារចង់ទៅជួបនាងភ្លាមៗ ប៉ុន្តែគេមិនអាចអុកឡុកផ្តេសផ្តាសទេព្រោះទីនេះជាផ្ទះអ្នកដទៃ។ប៉ុន្មាននាទីក្រោយមកអ្នកបម្រើដែលចូលទៅប្រាប់ ណាប៊ី មុននេះក៏ចេញមកវិញដើម្បីនាំពាក្យរបស់ណាប៊ី មកប្រាប់ រ៉េន ដែលឈរចាំ។
« យ៉ាងម៉េចខ្ញុំអាចចូលបានហើយឬនៅ? » រ៉េន សួរហើយក៏រហ័សចង់ចូលទៅខាងក្នុងព្រោះគេជឿជាក់ថានាងប្រាកដជាចង់ជួបមុខរបស់គេ ប៉ុន្តែអ្នកបម្រើបែរជាលើដៃហាមគេដដែល តើនេះមានន័យថាម៉េច?។
« អ្នកនាង ណាប៊ី ប្រាប់ថាមិនចង់ជួបមុខលោកទេ »
« មិនអាចទេ...ឆាប់ឲ្យខ្ញុំចូលទៅជួបមុខនាងសិនទៅ » រ៉េន ព្យាយាមសម្រុកចូលទៅក្នុងផ្ទះតែក៏ត្រូវអង្គរក្សពីរនាក់ទៀតចូលមកជួយអ្នកបម្រើប្រុសរេរាំងគេមិនឲ្យចូលទៅក្នុងផ្ទះបាន។
« បើលោកនៅតែចង់ចូលទៅខាងក្នុងផ្ទះទៀត ខ្ញុំហៅប៉ូលីសឲ្យចាប់លោកហើយណា »
រ៉េន រំងាប់អារម្មណ៍ឈានជើងថយក្រោយមកវិញពេលឃើញពួកគេគំរាមហៅប៉ូលីសឲ្យមកចាប់គេ តែទោះគេមិនប្រើកម្លាំងដើម្បីសម្រុកចូលទៅក្នុងផ្ទះដូចមុនក៏គេមិនបញ្ឈប់គំនិតដែលចង់ជួបមុខរបស់នាងនៅពេលនេះដែរ គេត្រូវតែជួបមុខនាងឲ្យបាន ដើម្បីសួរនាងឲ្យច្បាស់លាស់អំពីរឿងនៅក្នុងព័ត៌មានកាលពីព្រឹកមិញ។
« ណាប៊ី...បងមានរឿងចង់សួរអូន ឆាប់ឲ្យបងចូលទៅជួបអូនផងទៅ » រ៉េន ព្យាយាមស្រែកខ្លាំងៗដើម្បីឲ្យអ្នកដែលសម្ងំក្នុងផ្ទះគេចមុខគេបានលឺ។
![](https://img.wattpad.com/cover/352618325-288-k182971.jpg)
YOU ARE READING
ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)
Romanceជំនួបស្នេហ៍រយះពេលខ្លី ប្រៀបបាននឹងឈុនឆាកស្នេហាដ៏ផ្អែមល្ហែមដែលកើតឡើងក្នុងជំពូកមួយនៃសៀវភៅប្រលោមលោកដែលមានកម្រាស់រាប់លានទំព័រ ជាក្តីស្រលាញ់ដែលមិនធ្លាប់នឹងនឹកស្មានដល់ ជាស្នេហាដែលកើតឡើងដោយមិនបានព្រៀមទុកជាមុន តែក៏បានក្លាយជាការចងចាំដល់មានន័យជ្រាលជ្រៅបំផុតនៅក...