ភាគ៤០

126 5 0
                                    


“ កុំចាកចេញ ”

  រ៉េន ជូន រ៉ូជីន ត្រឡប់មកខុនដូវិញបន្ទាប់ពីមើលរបួសដៃនៅមន្ទីរពេទ្យរួចហើយ។ ជើងទាំងគូរបស់អ្នកទាំងពីរឈប់នៅមុខបន្ទប់ស្នាក់នៅរបស់ រ៉ូជីន។
  « ចូលទៅខាងក្នុងលេងសិនទៅ » រ៉ូជីន នៅឱបដៃរបស់ រ៉េន ជាប់មិនព្រមលែង ព្រោះនាងចង់ឲ្យគេចូលទៅក្នុងបន្ទប់ខុនដូជាមួយនាង។
  « ចាំថ្ងៃក្រោយទៅ ថ្ងៃនេះបងមានឯកសារសំខាន់ចាំបងទៅស៊ីញេនៅឯផ្ទះ »
  « ជាឯកសារសំខាន់ឬក៏ជាមនុស្សស្រីសំខាន់ទៅដែលចាំនៅផ្ទះនោះ? » រ៉ូជីន លែងដៃពី រ៉េន ទាំងមុខក្រញ៉ូវខឹងងរដាក់គេ។
  « ប្រាកដជាឯកសារសំខាន់ហើយ ព្រោះមនុស្សស្រីម្នាក់នោះមិនសំខាន់សម្រាប់បងអ្វីបន្តិចទេ » រ៉េន ញញឹមលឹបភ្នែកដាក់ រ៉ូជីន និងលើកដៃទៅទាញថ្ពាល់របស់នាងបន្តិចជាការលួងលោម។
   រ៉ូជីន បាត់ខឹងហើយទើបចូលមកឱបរាងកាយក្រាស់ណែនដៃ។
   « ទៅដល់ផ្ទះផ្ញើរសារមកអូនផង »
   « បាទ »
    រ៉េន ឆ្លើយដោយសំឡេងស្រទន់និងនៅឈរមើលរហូតនាងចូលទៅក្នុងបន្ទប់ខុនដូបាត់ ទើបគេដើរចេញទៅ។
    ប្រូស!
    រ៉ូជីន ទម្លាក់ខ្លួនអង្គុយលើសាឡុនទាំងហត់នឿយ ព្រោះនាងព្យាយាមទាញ រ៉េន ឲ្យមកខាងនាងពេញមួយថ្ងៃ សូម្បីតែដៃរបស់ខ្លួនឯងក៏នាងហ៊ានយកអំបែងកែវមកអារឲ្យរបួសដើម្បីធ្វើឲ្យទំនាក់ទំនង រ៉េន ជាមួយ ណាប៊ី ប្រេះឆាដែរ។
   « មើលទៅនាងបានលះបង់ច្រើនណាស់ដើម្បីផែនការរបស់ខ្ញុំ » គីរ៉ាន់ កាន់កែវស្រាដើរចេញមកពីផ្ទះបាយ តែ រ៉ូជីន មិនភ្ញាក់ផ្អើលជាមួយវត្តមានរបស់គេសូម្បីតែបន្តិច ព្រោះនាងដឹងថាគេនៅក្នុងបន្ទប់របស់នាងតាំងតែពីនាងចូលមកឃើញស្បែកជើងរបស់គេនៅមាត់ទ្វាមកម្លេះ។
   « មិនមែនផែនការរបស់លោកតែម្នាក់ឯងទេ នេះក៏ជាផែនការរបស់ខ្ញុំដែរ ពួកគេទាំងពីរនាក់បានធ្វើឲ្យខ្ញុំអាម៉ាស់មុខកណ្តាលកម្មវិធីមង្គលការនៅថ្ងៃនោះ...ខ្ញុំត្រូវគ្រួសារ ម៉ាទ្រីស ដកចេញពីបញ្ចីគ្រួសារក៏ដោយសារតែពួកគេដែរ...ខ្ញុំគ្មានថ្ងៃឲ្យពួកគេរស់នៅជាមួយគ្នាមានក្តីសុខជាដាច់ខាត »
    « ផឹកស្រាមួយកែវរំងាប់អារម្មណ៍គុំគួនរបស់នាងសិនទៅ » គីរ៉ាន់ ដាក់កែវស្រានៅលើតុក្បែរខ្លួនរបស់ រ៉ូជីន ទើបម្រាមស្រឡូនរហ័សលើកកែវស្រាមកផឹកផ្ដាច់មួយកែវដើម្បីបង្រ្កាបចិត្តដែលកំពុងតែឈឺ។
    « មុខរបស់លោកទៅត្រូវអ្វីមក? » នាងទើបតែចាប់អារម្មណ៍នឹងស្នាមជាំលើមុខរបស់ គីរ៉ាន់ ទើបរហ័សសួរ។
    « មានរឿងជាមួយតាកញ្ចាស់លោភលន់ម្នាក់នោះបន្តិចបន្តួច...គេដឹងហើយថាលុយរបស់គេនៅជាមួយពួកយើង មិនយូទេគេច្បាស់ជាតាមទៅដល់កន្លែងដែលយើងលាក់លុយមិនខាន...ខ្ញុំគិតចង់យកលុយទៅលាក់កន្លែងផ្សេង »
   « ហើយលោកគិតជញ្ចូលលុយនៅពេលណា? »
   « ខានស្អែកនេះ » គីរ៉ាន់ ឆ្លើយច្បាស់ៗហើយក៏លើកកែវស្រាមកផឹកផ្ដាច់អស់មួយកែវ ទើបក្រោកដើរចេញទៅ។

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now