“ ការស្លាប់របស់លោក ហូរ៉េស ”
បន្ទប់អ្នកជំងឺវីអាយភី
ណាប៊ី ដើរចូលទៅក្នុងបន្ទប់សម្រាកព្យាបាលរបស់លោក ហូរ៉េស ដែលលោកនៅគេងសន្លប់មិនដឹងខ្លួនដដែល។ នាងគ្រាន់តែចូលមកមើលលោកបន្តិចហើយក៏ចេញទៅវិញ បន្ទាប់ពី ណាប៊ី ទៅបាត់ អ្នកដែលលាក់ខ្លួននៅជិតវាំងននក្នុងបន្ទប់ក៏ចេញមកហើយយកម្ជុលថ្នាំចាក់ចូលទៅក្នុងសារ៉ូមរបស់ ហូរ៉េស។
« ចាកចេញពីពិភពលោកនេះឲ្យស្រួលចុះ » គេញញឹមយ៉ាងឃោឃៅហើយចេញពីបន្ទប់តាមបង្អួចខាងក្រោយសសៀរតាមជញ្ជាំងលោតចូលបន្ទប់មួយទៀតដែលនៅជិតគ្នា។គេចេញទៅផុតមិនបានមួយសន្ទុះ ទើបក្រុមគ្រូពេទ្យនាំគ្នារត់ចូលមកបន្ទប់លោក ហូរ៉េស យ៉ាងប្រញាប់ប្រញាល់តាមសញ្ញាអាសន្នដែលទទួលបាន។
« បេះដូងអ្នកជំងឺឈប់លោតហើយ »
« ត្រៀមឧបករណ៍ឆក់! ឆក់! » ក្រុមគ្រូពេទ្យព្យាយាមជួយសង្គ្រោះលោក ហូរ៉េស ម្តងហើយម្តងទៀត ប៉ុន្តែលោកបានស្លាប់បាត់ទៅហើយ។
« អ្នកជំងឺ ហូរ៉េស ថ័ររ៉េស បានស្លាប់នៅម៉ោង៩យប់ » ក្រុមគ្រូពេទ្យធ្វើការប្រកាសពីមរណភាពរបស់លោក ហូរ៉េស ហើយក៏ទាញក្រណាត់សគ្រប់មុខរបស់លោក។
ក្រាក!
អ្នកស្រី ដាលីន បើកទ្វាចូលមកទាំងទឹកភ្នែករហាម នាងបានទទួលដំណឹងថាអាការះស្វាមីរើឡើងភ្លាមៗ នាងក៏ប្រញាប់មក ប៉ុន្តែនៅតែមកមិនទាន់។
« លោកប្តី...ហ៊ឹក! ហេតុអ្វីបងទៅចោលអូន? ហ៊ឺ! » អ្នកស្រី ដាលីន ឱបសពស្វាមីយំសោកខ្លាំងៗ។ណាប៊ី អង្គុយក្នុងឡានកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ប៉ុន្តែភ្លាមៗនាងស្រាប់តែទទួលបានការខលទូរស័ព្ទចូលមក ទើបនាងរហ័សលើកទទួលព្រោះជាលេខរបស់ រ៉េន។
« រ៉េន តើបងមានការអ្វីមែនទេ? »
« ណាប៊ី លោកប៉ាបង...ចែកឋានហើយ »
សំឡេងអួលដើមកនិយាយស្ទើរមិនចេញរបស់ រ៉េន ធ្វើឲ្យ ណាប៊ី តក់ស្លុតនិយាយអ្វីមិនចេញ ព្រោះនាងទើបតែចេញពីបន្ទប់របស់លោកមិនទាន់បានមួយម៉ោងផង មុននេះស្ថានភាពរបស់លោក ហូរ៉េស នៅល្អណាស់ ហេតុអ្វីភ្លាមៗទៅជាបែបនេះ?។
« បកឡានទៅមន្ទីរពេទ្យវិញឲ្យលឿន » ណាប៊ី ដាក់ទូរស័ព្ទចុះប្រាប់ឲ្យអ្នកបើកឡានបត់ទៅមន្ទីរពេទ្យវិញ ។
YOU ARE READING
ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)
Romanceជំនួបស្នេហ៍រយះពេលខ្លី ប្រៀបបាននឹងឈុនឆាកស្នេហាដ៏ផ្អែមល្ហែមដែលកើតឡើងក្នុងជំពូកមួយនៃសៀវភៅប្រលោមលោកដែលមានកម្រាស់រាប់លានទំព័រ ជាក្តីស្រលាញ់ដែលមិនធ្លាប់នឹងនឹកស្មានដល់ ជាស្នេហាដែលកើតឡើងដោយមិនបានព្រៀមទុកជាមុន តែក៏បានក្លាយជាការចងចាំដល់មានន័យជ្រាលជ្រៅបំផុតនៅក...