“ សង្គ្រាមដណ្ដើមលុយពីរពាន់លាន ”
ពន្លឺព្រះសូរិយាចាំងចូលមកតាមមាត់បង្អួចប៉ះត្រូវត្របកភ្នែកស្តើងដាស់ឲ្យនាងបើកភ្នែកឡើងទាំងល្វើយ។ ណាប៊ី លើកដៃបាំងពន្លឺព្រះអាទិត្យបន្តិច រួចប្រឹងក្រោកអង្គុយទាំងគ្មានកម្លាំងក្នុងខ្លួន...កែវភ្នែកស្រទន់ចោលទៅសម្លឹងទ្រនិចនាឡិកានៅជាប់ជញ្ជាំង ឃើញថាម៉ោង១០ព្រឹកទៅហើយ នាងគេងជិតដល់ពាក់កណ្តាលថ្ងៃទៅហើយ ហេតុអ្វីនាងនៅតែមានអារម្មណ៍ងងុយគេងនិងល្វើយគ្មានកម្លាំងក្នុងខ្លួនដូចជាមិនបានគេងបែបនេះ? មិនបានទេ នាងមិនអាចគេងទៀតបានទេ បើនាងគេងទៀតពេលវេលាដែលនាងនៅជាមួយ រ៉េន កាន់តែតិចហើយ។ ណាប៊ី ទម្លាក់ជើងចុះពីលើគ្រែក្រោកឈរឡើង តែភ្លាមៗនាងស្រាប់តែវិលមុខមួយរំព្រិច ទើបនាងទម្លាក់ខ្លួនអង្គុយចុះលើគ្រែវិញ។
« ពេលវេលារបស់ខ្ញុំជិតអស់ហើយមែនទេ? » ណាប៊ី ដកដង្ហើមធំដោយទឹកមុខសោកសៅ...នាងនៅអង្គុយធ្មឹងមួយសន្ទុះ ទើបឈោងទៅបើកថតតុយកថ្នាំមកផឹក...ក្រោយពីផឹកថ្នាំហើយអាការះរបស់នាងក៏បានធូរស្រាលបន្តិច ទើបនាងក្រោកទៅអង្គុយនៅតុក្បែរមាត់បង្អួច ហើយក៏ប្រទះឃើញសំបុត្រមួយច្បាប់នៅលើតុ។
“ ថ្ងៃនេះបងត្រូវទៅយកលុយពីរពាន់លានត្រឡប់មកវិញ អូននៅផ្ទះត្រូវញុំអាហារឲ្យទៀងពេល ហើយគេងឲ្យបានគ្រប់គ្រាន់ កុំបារម្ភពីបងអី បងនឹងត្រឡប់មកវិញដោយសុវត្ថិភាព ”
« មនុស្សល្ងង់ម្នាក់នេះ! ខ្លួនឯងកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ហើយនៅមកបារម្ភពីអ្នកដទៃទៀត » ណាប៊ី អានសំបុត្រដែល រ៉េន ទុកឲ្យហើយក៏ញញឹមស្រាលៗចេញមក...នាងសប្បាយចិត្តដែលគេនៅតែបារម្ភពីនាង ទោះគេទៅដល់ទីណាក៏ដោយ ប៉ុន្តែនាងក៏បារម្ភពីគេខ្លាំងដែរ ទើបនាងលើកទូរស័ព្ទមកខលប្រាប់កូនចៅឲ្យទៅជួយ រ៉េន។
“ អ្នកនាងប្រធានមានការអ្វីឲ្យពួកយើងជួយមែនទេ? ”
« ខ្ញុំចង់ឲ្យពួកលោកជួយជាកម្លាំងដល់មនុស្សម្នាក់ដើម្បីយកលុយដែលក្រុមហ៊ុនបាត់ទៅមកវិញ ខ្ញុំនឹងផ្ញើរទីតាំងរបស់គេទៅឲ្យលោក » ណាប៊ី ដាក់ទូរស័ព្ទចុះចុចផ្ញើរទីតាំងរបស់ រ៉េន ទៅឲ្យកូនចៅរបស់នាង សំណាងល្អដែលយប់មិញនាងបានតំឡើងកម្មវិធីតាមដានក្នុងទូរស័ព្ទដៃរបស់គេ។
YOU ARE READING
ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)
Romanceជំនួបស្នេហ៍រយះពេលខ្លី ប្រៀបបាននឹងឈុនឆាកស្នេហាដ៏ផ្អែមល្ហែមដែលកើតឡើងក្នុងជំពូកមួយនៃសៀវភៅប្រលោមលោកដែលមានកម្រាស់រាប់លានទំព័រ ជាក្តីស្រលាញ់ដែលមិនធ្លាប់នឹងនឹកស្មានដល់ ជាស្នេហាដែលកើតឡើងដោយមិនបានព្រៀមទុកជាមុន តែក៏បានក្លាយជាការចងចាំដល់មានន័យជ្រាលជ្រៅបំផុតនៅក...