ភាគ៥៣

111 3 0
                                    

“ សម្លាប់មនុស្សបំផ្លាញ់ភស្តុតាង ”

   រ៉េន កំពុងបើកឡាននៅតាមផ្លូវសំដៅទៅប៉ុស្តិ៍ប៉ូលីសដើម្បីយកវីដេអូពីកាំមេរ៉ាសុវត្ថិភាពដែលគេបានមកទៅប្រគល់ឲ្យប៉ូលីស។
   ទីង! ទីង!
   « ហាឡូ! »
   “ ពេលនេះលោកកំពុងនៅឯណា? ” ហារ៉ា សួរគេដោយសំឡេងស្លន់ស្លោដូចជាមានរឿងអ្វីកំពុងកើតឡើង ទើប រ៉េន ប្រែជាបារម្ភមួយរំព្រិច។
   « ខ្ញុំកំពុងនៅតាមផ្លូវយកភស្តុតាងទៅឲ្យប៉ូលីស តើមានរឿងអ្វីកើតឡើងមែនទេ? »
   “ គឺ ណាប៊ី បើកឡានចេញមកខាងក្រៅតែម្នាក់ឯង នាងបានឃើញសារតែពួកយើងលេងជាមួយគ្នា ខ្ញុំគិតថានាងច្បាស់ជាទៅរកលោកនៅអគារក្បែរមន្ទីរពេទ្យមិនខាន ”
   « ខ្ញុំនឹងបកទៅរកនាងវិញឥឡូវនេះ »
   “ មិនបាច់ទេ ខ្ញុំទៅជិតដល់ទីនោះហើយ ចាំខ្ញុំមើលនាងឲ្យ លោកយកភស្តុតាងទៅប៉ុស្តិ៍ប៉ូលីសឲ្យល្អទៅ ” ហារ៉ា និយាយចប់ក៏ដាក់ទូរស័ព្ទ...រ៉េន កំពុងតែបារម្ភពី ណាប៊ី ប៉ុន្តែបើ ហារ៉ា ប្រាប់ថានឹងមើលថែ ណាប៊ី ឲ្យហើយ គេក៏ត្រូវប្រញាប់យកភស្តុតាងទៅប៉ុស្តិ៍ប៉ូលីសឲ្យបានឆាប់ដើម្បីជួយ ណាប៊ី ឲ្យរួចផុតពីការចោទប្រកាន់រឿងលោកប៉ារបស់គេ។
   រ៉េន ជាន់ហ្គែរបន្ថែមល្បឿនឲ្យលឿនជាងមុនដើម្បីបានទៅដល់ប៉ុស្តិ៍ប៉ូលីសឆាប់និងបានប្រញាប់មករក ណាប៊ី វិញ ផងដែរ។
   ងុឺត!
   រ៉េន ជាន់ហ្វ្រាំងឈប់ពេលមកដល់ភ្លើងស្តុកពណ៌ក្រហម...ឆ្លៀតពេលគេក៏យកទូរស័ព្ទមកផ្ញើរសារទៅកាន់ ហារ៉ា ។ គេកំពុងតែឱនចុចទូរស័ព្ទសុខៗក៏មានភ្លើងចាំងមកចំមុខរបស់គេ ទើបគេរហ័សងើបមុខឡើងមើលទើបដឹងថាជាឡានដឹកទំនិញខ្នាតធំមួយគ្រឿង។
   ផាំង! ប្រាវ!

   ផ្ទះរបស់ គីរ៉ាន់

   គីរ៉ាន់ អង្គុយនៅលើកៅអីក្នុងបន្ទប់ធ្វើការ ក្នុងដៃកាន់កែវស្រាក្រហមគ្រលែងតិចតាមចង្វាក់ភ្លេងកំដរអារម្មណ៍ល្អរបស់គេក្នុងយប់ដល់ពិសេសនេះ។
   ទីង! ទីង!
   “ ចៅហ្វាយគ្រប់យ៉ាងចាត់ការរួចហើយ ”
   « ធ្វើការបានល្អ » គីរ៉ាន់ ញោចមាត់ញញឹមយ៉ាងពេញចិត្តហើយក៏លើស្រាមកផឹកផ្ដាច់មួយកែវដើម្បីអបអរភាពជោគជ័យលើកនេះ។
   ក្រាក!
   « ចៅហ្វាយ! » តូរីន ចូលមកឱនគោរពចៅហ្វាយនាយដើម្បីរាយការណ៍ព័ត៌មានលម្អិតដែលគេទទួលបានពីកូនចៅមក។
   « ឆាប់និយាយមក »
   « រ៉េន ត្រូវបានជួយសង្រ្គោះចេញពីក្នុងឡានមុនពេលឡានផ្ទុះ ដូច្នេះភស្តុតាងទាំងអស់ក៏ត្រូវបំផ្លាញ់ចោលដែរ »
   « តើគេអាចនៅរស់ទេ? »
   « កូនចៅរបស់យើងប្រាប់ថាគេមានសង្ឃឹមតិចណាស់ »
   « ធ្វើការបានល្អណាស់ ឯងចេញទៅវិញបានហើយ » គីរ៉ាន់ ញញឹមពេញចិត្តកាន់តែខ្លាំងពេលបានស្តាប់ព័ត៌មានលម្អិតគ្រប់យ៉ាងពីកន្លែងកើតហេតុហើយ។
   « បាទ ចៅហ្វាយ »
   « ឈប់សិន នៅមានរឿងមួយទៀតដែលខ្ញុំចង់ចាត់ការនៅយប់នេះ » គីរ៉ាន់ ក្រោកឈរឡើងទាញអាវធំមកពាក់យ៉ាងសង្ហា។
   « ចៅហ្វាយ! » តូរីន មើលមុខចៅហ្វាយហាក់ដូចជាយល់ពីរឿងដែលចៅហ្វាយរបស់គេកំពុងចង់ធ្វើនៅពេលនេះហើយ។
   « យើងត្រូវទៅកម្ចេចកាស៊ីណូមួយនោះហើយយកគ្រប់យ៉ាងដែលយើងបាត់បង់មកវិញ »
   « ខ្ញុំនឹងខលហៅកូនចៅមកជុំគ្នាឥឡូវនេះ » តូរីន រហ័សរត់ចេញទៅរៀបចំហៅកូនរបស់គេមកទាំងអស់ដើម្បីទៅសងសឹកជាមួយម្ចាស់កាស៊ីណូដែលមើលងាយចៅហ្វាយរបស់គេកាលពីម្សិលមិញ។

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now