ភាគ៥៤

144 4 0
                                    

“ ផែនការចាប់ឃាតករ ”

  « រ៉េន...អត់ទេ...រ៉េន! កុំទៅចោលខ្ញុំអី! » ណាប៊ី ស្រែករហូតភ្ញាក់ទាំងខ្លួនកំពុងគេង ក្រោកឡើងមកអង្គុយលើគ្រែក្នុងមន្ទីរពេទ្យដោយភាពតក់ស្លុត ទឹកភ្នែកដែលនាងយំក្នុងសុបិន្តនៅតែស្រក់ចុះមកមិនទាន់បាត់ ចំណែកបេះដូងរបស់នាងកំពុងលោតញាប់ដោយក្តីឈឺចាប់និងតក់ស្លុតជាមួយសុបិន្តមុននេះមិនទាន់បាត់។
  ក្រាក!
  « ណាប៊ី! ឯងដឹងខ្លួនហើយមែនទេ? » ហារ៉ា រត់ចូលមករករាងស្តើងដែលអង្គុយដកដង្ហើមញាប់នៅលើគ្រែទាំងទឹកមុខស្លេកស្លាំង។
« រ៉េន! តើ រ៉េន យ៉ាងម៉េចហើយ? » ណាប៊ី ងាកមកចាប់ដៃរបស់ ហារ៉ា សួរពីគេទាំងទឹកមុខតក់ស្លុតព្រួយបារម្ភពីគេខ្លាំង។
« គេរួចផុតពីគ្រោះថ្នាក់ ពេលនេះគ្រូពេទ្យប្តូរគេទៅបន្ទប់ធម្មតាហើយ »
« ខ្ញុំចង់ទៅមើលគេ » ណាប៊ី ទាញសារ៉ូមចេញពីដៃ ហើយទម្លាក់ជើងចុះពីលើគ្រែយ៉ាងប្រញាប់ប្រញាល់។
« ចាំខ្ញុំជួយ » ហារ៉ា មិនដឹងហាមឃាត់ ណាប៊ី បែបណា ទើបមានតែជួយគ្រា ណាប៊ី ឲ្យទៅជួប រ៉េន តាមបំណង។

  បន្ទប់សម្រាកព្យាបាលរបស់ រ៉េន

  រាងក្រាស់គេងនៅលើគ្រែដោយមានខ្យល់អុកស៊ីសែនជាប់ច្រមុះ និងបង់រុំរបួសជុំវិញក្បាលរបស់គេ។ ណាប៊ី ឈានជើងយឺតៗចូលទៅជិតគេទាំងបេះដូងឈឺចាប់ខ្ទោក។
  « រ៉េន...ហ៊ឹក! » នាងចាប់ដៃគេណែនហើយជ្រប់មុខអង្គុយយំជិតគេដោយអារម្មណ៍ឈឺចាប់បំផុត បើមិនដោយសារតែនាង គេក៏មិនអាចទៅជាបែបនេះដែរ គ្រប់យ៉ាងជាកំហុសរបស់នាងតែម្នាក់គត់។
  « ខ្ញុំទៅចាំនៅខាងក្រៅ » ហារ៉ា មិនចង់នៅរំខានពួកគេទាំងពីរទើបដើរចេញទៅខាងក្រៅ។

  មួយសន្ទុះក្រោយមក

  ណាប៊ី ចេញពីបន្ទប់របស់ រ៉េន មកវិញដោយទឹកមុខសោកសៅហើយក៏រហ័សទៅសួរគ្រូពេទ្យពីអាការះរបស់ រ៉េន។
  « លោកគ្រូពេទ្យតើពេលណាទើបគេដឹងខ្លួនវិញ? »
  « ខ្ញុំមិនអាចប្រាប់បានទេ តែបើឆាប់បំផុតអាចនឹងបីថ្ងៃទៀត យូបំផុតអាចមួយសប្តាហ៍ទៀត » គ្រូពេទ្យឆ្លើយប្រាប់ ណាប៊ី តែប៉ុណ្ណឹងក៏ដើរចេញទៅបាត់។
   ណាប៊ី ទម្លាក់ខ្លួនអង្គុយលើកៅអីមុខបន្ទប់លើកដៃទប់មុខដោយក្តីព្រួយបារម្ភ ត្រឹមតែឃើញគេគេងឈឺមួយថ្ងៃនាងក៏ពិបាកទ្រាំបែបនេះទៅហើយ ចុះទ្រាំតែមួយសប្តាហ៍ទៀតនោះ នាងច្បាស់ជាធ្វើអ្វីមិនបានទេក្រៅពីចាំមើលថែគេរហូតគេដឹងខ្លួនមកវិញ។
   គ្រប់សកម្មភាពរបស់ ណាប៊ី និងពាក្យសម្តីដែល ណាប៊ី បានសួរគ្រូពេទ្យមុននេះសុទ្ធតែស្ថិតនៅក្រោមខ្សែភ្នែកឃោឃៅមួយគូរបស់ តូរីន ។ គេស្លៀកសម្លៀកបំពាក់ជាគ្រូពេទ្យត្រៀមខ្លួនជាស្រេចដើម្បីចាត់ការមិនឲ្យ រ៉េន មានឱកាសភ្ញាក់ឡើងមកម្តងទៀត។

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now