ក្មេងស្រីនៅក្នុងសម្លៀកបំពាក់កាន់ទុក្ខ កំពុងតែព្យាយាមរត់គេចឲ្យរួចជីវិត ពីខ្មាន់កាំភ្លើងដែលកំពុងតែដេញតាមនាង លើសពីនោះគ្រាប់កាំភ្លើងជាច្រើនគ្រាប់ បានបាញ់តម្រង់មករកនាង វិះតែត្រូវជាច្រើនដង។
_ " ឆាប់ឈប់ភ្លាម! "
សម្លេងដ៏កាចសាហាវ ស្រែកដេញពីក្រោយនាងមិនឆ្ងាយប៉ុន្មាន វាកាន់តែធ្វើឲ្យក្មេងវិទ្យាល័យដូចជានាងមានការភ័យខ្លាចថែមមួយកម្រិតទៀត។
ទឹកភ្នែករាប់មាត់តំណក់ប្រដេញគ្នាធ្លាក់ចុះមក ជំនួសឲ្យការឈឺចាប់ដែលខ្លួនទើបតែបាត់បង់ឪពុកម្តាយ និងជំនួសឲ្យភាពមានសហ្ឃឹមថាខ្លួនអាចនៅរស់។
ផាំង!ផាំង
_ " អ្ហាយយ! "
ក្មេងស្រីស្រែកភ្លាត់សម្លេង កាលបើឈាមស្រស់បានហូរពីដៃខាងស្តាំងរបស់នាង។ ទោះខ្លួនមានរបួសក៏ពិតមែន នាងតូចប្រឹងរត់ទៅខាងមុខជានិច្ច ថ្វីបើជំហានកាន់តែខ្លីទៅៗក៏ដោយ។
នាងល្អិតប្រឹងបន្តដំណើរទាល់តែដល់ផ្លូវទាល់ ជម្រើសសម្រាប់នាងក្នុងវេលានេះសុខទ្ធតែស្លាប់ទាំងអស់។ប្រុសមុខកាចកាន់កាំភ្លើងភ្ជង់មកកាន់នាង និយាយចម្អកយ៉ាងសមចិត្ត
_ " ម៉េចមិនរត់ទៀតទៅ "
_ " នាងធ្វើឲ្យយើងចំណាយយកម្លាំងច្រើនណាស "
_ " សូមក៉ំសម្លាប់ខ្ញ៉ំអី ខ្ញ៉ំសូមអង្វរពួកបង "
_ " ស៉ំទោសផងណានាងតូច ចៅហ្វាយរបស់យើងបញ្ជឲ្យសម្លាប់នាងឲ្យបាន បើសម្លាប់នាងមិនបាន យើងមានតែស្លាប់ខ្លួនឯង "
_ " ក៉ំ!!! "
ផាំង!ផាំង
រាងកាយស្រឡូនស្អាតធ្លាក់ពីលើជ្រុះ ស្របពេលដែលម្ចាស់សាម៉ីខ្លួនបានភ្ញាក់ពីសុបិន្តអាក្រក់របស់នាង
_ " ទេ!!! "
ចាស្មីន បែកញើសជោកខ្លួន ព្រោះតែការយល់សប្តិមួយនេះ វាជាហេតុការណ៍ពិតកាលពីអតីតកាលរបស់នាង មិនថាព្យាយាមបំភ្លេចយ៉ាងណា ក៏ស្រមោលខ្មៅងងឹតមួយនេះតាមលងបន្លាចរៀងរាល់រាត្រី។
រយះពេលប្រាំឆ្នាំមកនេះ គ្មានមួយថ្ងៃណាដែលនាងបានគេងលក់ស្រួលនោះទេបើនាងមិនបានសងសឹកអ្នកដែលបំផ្លាញគ្រួសាររបស់នាង។
ក្មេងស្រីដែលធ្លាប់តែរីករាយ ស្រស់ស្រាយ រមទម ស្លូតបូត ប្រែក្លាយជាស្រីស្អាតឈាមត្រជាក់ សម្លាប់មនុស្សបានដោយមិនពព្រិចភ្នែក គ្រប់យ៉ាងបានផ្លាស់ប្តូរក្រោយពីត្រូវបាត់បង់ឪពុកម្តាយជាទីស្រលាញ់ នាងត្រូវក្លាយជាក្មេងកំព្រា រស់នៅពោពេញទៅដោយការគ៉ំគួន គ្រប់យ៉ាងព្រោះតែមនុស្សម្នាក់គត់ មនុស្សដែលយកអ្វីៗគ្រប់យ៉ាងចេញពីនាង
_ " វ៉ាង ជីវ៉ុន!ឯងបំផ្លាញជីវិតរបស់យើង ឯងត្រូវតែសងទាំងដើមទាំងការ "
និយាយរួចទឹកភ្នែករបស់នាងស្រក់ចុះ រូបភាពជួបជ៉ំក្រុមគ្រួសារបានរសាត់ទៅតាមខ្យល់បន្តិចម្តងៗ ដោយមិនអាចហៅត្រលប់ក្រោយបាន ។
ភ្លើងគំន៉ំមួយនេះ បានផ្លាស់ប្តូរក្មេងស្រីគ្រប់យ៉ាង តើចុងបញ្ចប់នាងអាចរកពន្លឺជីវិតឲ្យខ្លួនឯងម្តងទៀតបានទេ?
{ To be Continued }

YOU ARE READING
ស្នេហ៍ក្បែរគ្រាប់សំណរ🌷(completed)
Romantizmជីវិតស្រស់បំព្រងត្រូវបានរលាយត្រឹមពេលមួយយប់ ដោយស្នាដៃរបស់មនុស្សអាក្រក់ នាងត្រូវរត់យកងាប់យករស់ មិនថាគ្រួសារឬស្នេហា សូម្បីអត្តសញ្ញាណពិតប្រាកដក៏ត្រូវបាត់បង់។ ការឈឺចាប់បានផ្លាស់ប្តូក្មេងស្រីស្លូតបូត ឲ្យមានចិត្តកាចសាហាវសម្លាប់មិនញញើតដៃដើម្បីតែការសងសឹក។...