I born to get hate from my brother

3.4K 115 1
                                    

Ep.1

<10 years ago>

        វេលាល្ងាចខ្យល់ធម្មជាតិបានបក់មកសែនត្រជាក់និងស្រឡះដល់ខួរក្បាលរបស់ក្មេងប្រុសវ័យ 15 ឆ្នាំដែលអង្គុយអានសៀវភៅនៅលើបង់ក្នុងសួន ច្បារនៅខាងក្រោយភូមិគ្រឹះដែលខ្លួនរស់នៅ។

«កូន Min»សម្លេងរបស់ស្រ្តីវ័យប្រមាណ 36 ឆ្នាំបានបន្លឺឡើងក្រោយខ្នងក្មេងប្រុសនោះធ្វើអោយអ្នកកម្លោះរហ័សងាកទៅមើល

«ម៉ាក់»Jiminទុកសៀវភៅនៅលើតុហើយដើរទៅ រកអ្នកជាម្ដាយតែក៏បង្អាក់ដំណើរក្រោយពីលេចរូប រាងក្មេងប្រុសម្នាក់ចេញមកចំពោះមុខគេ

«Min នេះជាកូន Taehyung ជាប្អូនរបស់កូន» អ្នកស្រី Park Zunna បានណែនាំក្មេងប្រុសមុខ ស្រស់វ័យ 10 ឆ្នាំនោះអោយ Jimin ស្គាល់

«ប្អូន?»អ្នកកម្លោះលើកចិញ្ចើមម្ខាងសួរ នេះកុំប្រាប់ថាម៉ាក់គេមានប្ដីថ្មីទាំងដែលប៉ារបស់គេស្លាប់ទៅមិន ទាន់បានមួយឆ្នាំស្រួលបួល

«ត្រូវហើយនេះជាប្អូនរបស់កូនណា គេជាកូនរបស់ មិត្តជិតស្និតម៉ាក់»អ្នកស្រី Park

«អៅ..កូនមិត្តរបស់ម៉ាក់ហេតុអីក៏ថាជាប្អូនខ្ញុំ?» Jiminសម្លក់សម្លឹងក្មេងនោះដោយក្រសែភ្នែកពេបជ្រាយដែលជាហេតុធ្វើអោយ Tae ប្រញាប់អោនមុខចុះ

«ហឹម..កូន Tae កូនចូលទៅខាងក្នុងវិញសិនទៅ ណាម៉ាក់ចង់និយាយជាមួយបងប្រុសកូនសិន» អ្នក ស្រី Park ដកដង្ហើមធំហើយងាកទៅប្រាប់ក្មេង ប្រុសនោះ

«បាទម៉ាក់»Taeសម្លឹងមុខ Jiminបន្តិចហើយក៏ ដើរទៅខាងក្នុងភូមិគ្រឹះវិញតាមដែលម៉ាក់ចិញ្ចឹមគេប្រាប់

«ហេតុអីម៉ាក់? គេនោះម៉េចនឹងអាចក្លាយជាប្អូនរបស់កូនទៅ»ក្រោយពីរាងតូចដើរចេញទៅបាត់អ្នកកម្លោះក៏សួរអ្នកជាម្ដាយទាំងចិញ្ចើមចងចូលគ្នា

«ស្ដាប់ម៉ាក់ណា Min..ពេលនេះម៉ាក់បានយកគេមកធ្វើជាកូនហើយព្រោះតែកូន Tae ពេលនេះគ្មានប៉ាម៉ាក់ទៀតទេ»អ្នកស្រី Park ចាប់ស្មាកូនប្រុស របស់ខ្លួនដោយព្យាយាមពន្យល់ណែនាំគេ

«ប៉ាម៉ាក់គេកើតអី?»Jimin

«ប៉ាម៉ាក់របស់ Tae ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ហើយ ម៉ាក់អាណិតទើបយកគេមកចិញ្ចឹមណា មួយម៉ាក់របស់កូន Tae ជាមិត្តជិតស្និតម៉ាក់ទៀតអញ្ចឹងហើយទើបម៉ាក់យកគេមកចិញ្ចឹមទាំងមិនរុញ រាព្រោះម៉ាក់ស្គាល់ចរិតកូន Tae ថាគេល្អហើយស្លូតណាស់ចូរគិតពីប្អូនក្នុងផ្លូវវិជ្ជមានណាកូន ស្រលាញ់ប្អូនអោយដូចប្អូនបង្កើត តទៅប្អូននឹងមករស់នៅជា មួយយើងហើយ»អ្នកស្រី Park អង្អែលក្បាលអ្នកជាកូនប្រុសតិចៗ

&quot;My Beloved Brother&quot;Where stories live. Discover now