Ep.58
ក្រោយពីនិយាយទូរសព្ទ័ឆ្លើយឆ្លងជាមួយ សត្រូវបេះដូងហើយនាយក៏បោះជំហានចេញពីរាន ហាលចូលទៅខាងក្នុងបន្ទប់វិញដោយមិនភ្លេចប្រើដៃម្ខាងទាញទ្វារនៃរានហាលបិទ។ ពេលដែលចូល មកដល់ខាងក្នុងបន្ទប់អ្នកកម្លោះក៏ភាំងភ្លឹកនឹងរាងតូចដែលអង្គុយសន្ដូកជើងទាំងគូនៅលើគ្រែសម្លឹងមក កាន់គេដូចគ្នា
«លោកនិយាយទូរសព្ទ័ជាមួយអ្នកណា?»Tae លើក ចិញ្ចើមម្ខាងសួរនាំអ្នកម្ខាងទៀតបញ្ចេញទឹកមុខហាក់ បីដូចជាចង់ដឹងចង់លឺខ្លាំងហើយក៏មិនដឹងមូលហេតុអ្វីបានជាគេរអិលមាត់សួរប្រុសម្នាក់នោះបែបនេះ
«អូនចង់ដឹងធ្វើអី?»នាយសួរបកទៅរាងតូចវិញដោយឈានជំហានមួយៗមកជិតគ្រែមុននឹងវារគើមៗឡើងទៅលើគ្រែទាំងញញឹម
«អ្នកណាថាចង់ដឹងគ្រាន់តែសួរ»ចប់សម្ដីរាងតូចក៏ ទម្លាក់ខ្លួនដេកដោយយកភួយមកដណ្ដប់ជិតត្រឹម.ក
«តាមពិតទៅបងនិយាយជាមួយសង្សារអូន អូស៎ មិន មែនទេអាចនិយាយបានថាពេលនេះគេជាអតីត សង្សារហើយមែនទេ?»Jimin រំកិលខ្លួនទៅកាន់តែកៀករាងតូចហើយដេកផ្អៀងសម្លឹងមុខរាងតូចដោយក្រសែភ្នែកសុីអារម្មណ៍
«បានន័យថាម៉េច?»គ្រាន់តែលឺថាគេនិយាយជាមួយ សង្សារខ្លួននាយតូចក៏ស្ទុះងើបអង្គុយវឹងដោយមិនភ្លេចសួរសំណួរទៅកាន់អ្នកដែលកំពុងដេកញញឹម
«បានន័យថាមុននេះបងនិយាយទូរសព្ទ័ជាមួយ Kris Haruki»ត្រង់សព្វនាមរបស់នាយ Kris អ្នកកម្លោះបានបន្ថយសម្លេងខ្លួនតិចៗទាំងសើចហុឹសនៅដើម.ក
«លោកនិយាយស្អីខ្លះ? កុំប្រាប់ណាថាលោកប្រាប់ពីរឿងដែលកើតឡើងនៅលើយន្តហោះទៅគេ?» មួយរំពេចនោះរាងតូចក៏ស្រាប់តែស្លន់ស្លោរពេលដែលនឹកឃើញដល់រឿងលើយន្តហោះនោះកាន់តែមានអារម្មណ៍មិនស្រួលពេលដែលឃើញទឹកមុខ របស់រាងក្រាស់កំពុងសប្បាយឌឺដងដាក់គេ
«ចុះបើប្រាប់វាយ៉ាងម៉េច? អូនខ្លាចវាខឹងហេស៎ដែលអូនមកដេកជាមួយបង»Jimin
«ប្រុសឆ្គួត ហឹក ម៉េចក៏លោកធ្វើបែបនេះ ហឹក បើគេដឹងតើគេនឹងខូចចិត្តយ៉ាងណាទៅ ហឹក មនុស្សចង្រៃយ៍»រាងតូចសម្រក់ទឹកភ្នែកចេញមកហ៊ូក្រោយ ពីលឺនូវអ្វីដែលអ្នកម្ខាងទៀតនិយាយមុននឹងលើកដៃ វាយអ្នកដែលកំពុងដេកក្បែរខ្លួននោះឌឹបៗ

YOU ARE READING
"My Beloved Brother"
Fanfic"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្រង់ម្នាក់ក្លាយទៅជាមនុស្សវិកលចរិតដោយសារតែទទួលរងសម្ពាធផ្លូវចិត្តព្រមទាំងការគាបសង្កត់ពីមនុស្សដែលខ្លួនស្រលាញ់"