Ep.71 "ហេតុអីក៏ឈឺយ៉ាងនេះ?"
_បន្ទាប់ពីអង្គុយស្ដាប់ការរៀបរាប់ពីដំណើរដើមទងនៃរឿងរ៉ាវទាំងអស់ដែលបានកើតឡើងហើយក្រពេ ញទឹកភ្នែករាងតូចដែលទើបតែបង្អាកដំណើរការនោះក៏ចាប់ផ្ដើមដំណើរការឡើងវិញសារជាថ្មីទាំងទុក្ខ សោកកំពុងរួមរឹតពេញបេះដូង
«នេះខ្ញុំនិងបង Min ជួបរឿងដល់ថ្នាក់នេះផងហេស៎?»រាងល្អិតងាកទៅសម្លឹងចំមុខ Ethan ដែលអង្គុយជិតខ្លួនហើយសួរបកគេវិញទាំងហួសចិត្តពេលដែលដឹងការពិតពីក្រោយរឿងគ្រោះថ្នាក់ក្រឡាប់ឡានរវាងគេនិងJimin ហើយកាន់តែហួសចិត្តពេលដែលដឹងថា Kris គឺជាអ្នកបង្កឡើងហើយក៏មានចេត នាកុហកបោកប្រាស់បង្វិលក្បាលគេសព្វគ្រប់បែប យ៉ាងពេលដែលបាត់បង់ការចងចាំ~
«ដូចដែលខ្ញុំប្រាប់អ្នកប្រុសតូចអញ្ចឹង~ ហើយកំឡុង ពេលដែលអ្នកប្រុសបាត់ការចងចាំអ្វីៗគ្រប់យ៉ាងប្រែ ប្រួលអស់ចៅហ្វាយពីមនុស្សធ្លាប់ឆេវឆាវ ខូចខិល មិនចេះយល់ញាតិក៏ប្រែទៅជាមនុស្សស្លូតបូត ទន់ភ្លន់ ហើ យចេះតែមើលថែយ៉ាងកក់ក្ដៅទៀតផង ហើយមូលហេតុដែលគាត់កែប្រែក៏ដោយសារអ្នក ប្រុសតូចនឹងហើយគ្មានពីណាទៀតទេ»Ethan
«បងមិនបានកុហកអោយខ្ញុំស្ងប់ចិត្តមួយគ្រាទេ ហេស៎?»Tae នៅតែមិនអស់ចិត្តដដែលក្នុងការសួរ នាំ Ethan ពីរឿងរបស់ Jimin
«ខ្ញុំមិនដឹងត្រូវកុហកអ្នកប្រុសដើម្បីអ្វីដែរ គ្រប់យ៉ាងខ្ញុំនិយាយសុទ្ធតែជាការពិតចៅហ្វាយស្រលាញ់អ្នក ប្រុសតូចខ្លាំងណាស់ហើយគ្រាន់តែរឿងកែប្រែចរិតដើម្បីអ្នកប្រុសរឿងអីគាត់មិនអាចកែបាន?»Ethan
«ហឹក ហឹក បងប្រុសច្បាស់ជាខឹងនឹងខ្ញុំខ្លាំងហើយ ដែលមុននេះខ្ញុំមិនព្រមស្ដាប់ការបកស្រាយរបស់គាត់ ហឹក»រាងតូចបញ្ចេញទឹកនេត្រាមកកាន់តែច្រើនស្របនឹងដៃកំពុងតែក្រញិចចូលគ្នាទាំងភ័យខ្លាចថា បងប្រុសជាទីស្រលាញ់ខឹង
«ទេ...គាត់មិនខឹងឡើយ ជឿជាក់ខ្ញុំចុះណាព្រោះខ្ញុំដឹងចរិតចៅហ្វាយអស់ហើយ»Ethan លូកដៃទៅអង្អែលស្មារាងតូចថ្នមៗជាការលួងលោមនិងលើក ទឹកចិត្ត
«បងនាំខ្ញុំទៅរកបងប្រុសបន្តិចបានទេ?»រាងតូចងើប មុខឡើងទាំងទឹកភ្នែកដាបពេញថ្ពាល់ហើយស្នើសុំអោយអ្នកម្ខាងទៀតជូនខ្លួនទៅរកបងប្រុសរបស់ខ្លួន
YOU ARE READING
"My Beloved Brother"
Fanfiction"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្រង់ម្នាក់ក្លាយទៅជាមនុស្សវិកលចរិតដោយសារតែទទួលរងសម្ពាធផ្លូវចិត្តព្រមទាំងការគាបសង្កត់ពីមនុស្សដែលខ្លួនស្រលាញ់"