Ep.24
ក្រោយពេលដែលរាងតូចធ្វើដំណើរចាកចេញទៅបាត់ Jimin ក៏មកសម្ងំអង្គុយផឹកស្រានៅក្នុងដែលជាកម្មសិទ្ធរបស់គេដោយមាន Yoongi ជាអ្នក កំដរ
«បានហើយអា Min ឯងផឹកច្រើនយ៉ាងនេះអាណា ស្មគ្រ័ចិត្តមើលឯងហា៎»គេថាហើយក៏ទាញកែវដែលរាងក្រាស់ប្រុងលើកទៅផឹកនោះចេញព្រោះមើល ទៅ Jimin ស្រវឹងឡើងទន់ហើយ
«អត់..អឹក យើងចង់ផឹក»Jiminឆ្លើយទាំងក្ងួរៗ ហើយកញ្ឆក់យកកែវចេញពីដៃរបស់ Yoongi មក លើកផឹកវិញ
«ហ៊ើយ~ ឯងមកអង្គុយខូចចិត្តស្អីគេទៅបាត់ហើយ ក្រែងឯងជាអ្នកដេញគេហេស៎?»Yoongiគ្រវីក្បាលហួសចិត្តនឹងប្រុសដែលមាត់ខុសពីចិត្តនោះមិនស្ទើរ
«យើងដេញ អឺ យើងដេញមែនតែអាណាដឹងថាគេទៅមែន អឹក»Jiminនិយាយទាំងឈឺចិត្តស្អិតទ្រូងបេះដូងកំពុងតែដង្ហោយរករាងតូចដែលពេលនេះកំពុងតែនៅលើយន្តហោះឯណោះ
«អោយសមមុខឯងទៅអាប្រុសមាត់រឹង និយាយថាស្អប់គេពេញៗមាត់ដល់ពេលគេទៅបាត់តាំងមកអង្គុយផឹកខូចចិត្ត»Yoongi
«អា Yoon យើងខឹងគេណាស់ អឹក ខឹងដែលគេ ហ៊ានទៅចោលយើង ហឹក ហេតុអីមនុស្សដែល យើងថានឹងដាក់ចិត្តដាក់កាយស្រលាញ់ហើយតែង តែទៅចោលយើង ហឹក ហេតុអីទៅ ហឹក យើងមិនល្អត្រង់ណាហេតុអីក៏គេទៅចោលយើង»Jimin ក្រាបក្បាលនឹងតុហើយយំចេញមកហ៊ូទាំងនិយាយលុលៗស្ដាប់មិនចង់លឺ
«វាមិនមែននៅសុខៗគេទៅចោលឯងទេ មកពីឯងខ្លួនឯងទេដែលធ្វើអោយគេទ្រាំរស់នៅជាមួយនឹងឯងមិនបានបើឯងស្រលាញ់គេហេតុអីក៏មិនព្រមធ្វើល្អជាមួយគេដល់ពេលគេទៅបាត់ទើបមកនិយាយ
ក្ដែងៗថាស្រលាញ់គេ អាណាលឺហា៎? ខំម្ល៉េះសួរថាអាណាលឺពាក្យស្រលាញ់របស់ហ្អែង»Yoongi«ឯងកំពុងតែជាន់យើងថែមមែនទេអា Yoon?» Jiminងើបមុខឡើងសម្លឹងចំមុខ Yoongi ទាំងទឹក ភ្នែកកូនប្រុសនៅតែហូរស្រក់ចុះមកមិនឈប់សោះឡើយ
«អឺជាន់នឹងឯង មកពីឯងនឹងវាភ្លើមានរបស់ល្អក្នុងដៃ ហើយក៏ប្រលែងទៅបាត់បើសិនជាយើងវិញហា៎ក្ដាប់អោយជាប់ក្នុងដៃមិនភ្លើបោះបង់ចោលឡើយ» Yoongi
«បានហើយៗយើងខុស»Jiminលើកដៃជូតទឹកភ្នែកហើយក៏លើកស្រាផឹកបន្ត ឯ Yoongi ដែលអង្គុយកំដរនោះក៏គ្រវីក្បាលតិចៗមិនយល់ពីអាម្នាក់នឹងសោះ
YOU ARE READING
"My Beloved Brother"
Fanfiction"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្រង់ម្នាក់ក្លាយទៅជាមនុស្សវិកលចរិតដោយសារតែទទួលរងសម្ពាធផ្លូវចិត្តព្រមទាំងការគាបសង្កត់ពីមនុស្សដែលខ្លួនស្រលាញ់"