I can't prevent what you want

792 55 1
                                    

Ep.11 Warning: 18+

<4 hours later>

        រយៈពេលបួនម៉ោងកន្លងផុតទៅរាងក្រាស់ដែល បើកចេញមកពីសេអ៊ូលនោះក៏ធ្វើដំណើរមកដល់ទីក្រុងប៊ូសានដោយសុវត្ថិភាពតែគេក៏ត្រូវបន្តដំណើរទៅកាន់ផ្ទះលំហែកាយរបស់គេមួយតង់ទៀតដែល នៅឯជាយក្រុងពីក្រុងទៅកាន់ជ្រាយក្រុងវាប្រើពេលប្រហែល 45 នាទីទើបឆ្ពោះទៅដល់គោលដៅ

~Tae SCENE~

         ងាកមកមើលរាងតូចពេលនេះវិញគេដេករសាប់រសល់នៅមិនសុខមិនស្រណុកឱរ៉ាដោយសារធុញថប់នឹងអាច្រវ៉ាក់ដែលនៅជាប់កជើងរបស់គេ ដោះបានតែមួយភ្លែតពេលដែលគេងូតទឹកព្រឹកមិញតែក៏ត្រូវបំពាក់វិញក្រោយពីងូតទឹករួចគិតទៅជីវិត មួយនេះរស់នៅដូចអ្នកទោសអញ្ចឹង ការងារមិនបានធ្វើ ពិភពលោកខាងក្រៅមិនបានឃើញ គ្រួសារមិន បានជួបមុខ វេទនាជាងគេបង្ខំអោយរត់ចូលឡានទៀត

«ហូយ៎...ជីវិតខ្ញុំហេតុអីក៏ដុនដាបដល់ថ្នាក់នេះ ហឹក ហឹក ហេតុអីក៏ទេវតាដាក់ទោសខ្ញុំដោយរបៀបនេះ» រាងតូចងើបអង្គុយយំហើយកន្រ្តាក់ច្រវ៉ាក់នៅជាប់ជើង នោះមួយទំហឹងតែអ្វីដែលទទួលបានមកនោះការឈឺ ចាប់ឈាមចាប់ផ្ដើមជ្រាបចេញមករឹមៗក្រោយពេលដែលគេកន្រ្តាក់ច្រវ៉ាក់នោះព្រោះតែច្រវ៉ាក់កកិតនឹងកជើងដែលជាហេតុធ្វើអោយស្បែកកជើងគេដាច់រលាត់មួយរំពេច

«ងាប់ល្អទេនៀក»Taeទធាក់ជើងចុះឡើងមិនសុខ ចិត្តនឹកខឹងនឹងខ្លួនឯងដែលជួយខ្លួនឯងមិនបាន

       រាងតូចដេករមៀលខ្លួនចុះឡើងនៅលើគ្រែទាំងទឹកភ្នែករហេមរហាមដូចកូនក្មេងរហូតដល់ធ្វើអោយគេគេងលក់ម្ដងទៀតទាំងនៅលើថ្ពាល់នៅជាប់ដាមស្នាមទឹកភ្នែកនៅឡើយទេ។

~50 minutes later~

ក្រាក«សម្លេងនៃទ្វារបន្ទប់ក៏បានបន្លឺឡើង រាងខ្ពស់សង្ហារជ្រែងហោប៉ៅម្ខាងបោះជំហានចូលមកខាងក្នុងបន្ទប់ដែលរៀបចំឡើងដ៏សែនប្រណិត កែវភ្នែកទាំង គូសម្លឹងមើលរាងតូចដែលគេងអោបខ្នើយអោបនៅ លើគ្រែនោះ ជើងទាំងគូក៏បោះជំហានទៅរករាងតូច មុននឹងដាក់ខ្លួនអង្គុយនៅលើគ្រែ»

«ស្អាត»អ្នកកម្លោះអង្គុយគន់មើលផ្ទៃមុខសរលោង របស់រាងតូចយ៉ាងយូរមុននឹងធ្លោយមាត់សរសើរគេ
តិចៗរាងក្រាស់អោនមុខចុះសន្សឹមៗមុននឹងសង្កត់បបូរ មាត់ក្រាស់ទៅលើថ្ពាល់រាងតូចប្រដេញរហូតទៅដល់បបូរមាត់ទន់ៗដែលគេធ្លាប់ប៉ះពាល់ពីមុននោះ

&quot;My Beloved Brother&quot;Where stories live. Discover now