"53"

435 31 0
                                        

Ep.53 "ស្គាល់គ្នាពីអង្កាលណាហ្នឹង?"

នៅពេលដែលទទួលដឹងដល់បបូរមាត់ក្រាស់របស់អ្នកម្ខាងទៀតប៉ះពាល់នឹងបបូរមាត់របស់ខ្លួនហើយរាងតូចហាក់បីដូចជាគាំងឆ្កឹងធ្វើអីមិនចេញ ក្រៅពីឈរស្ងៀមអោយគេថើបតាមចិត្តធ្វើអោយអ្នក ម្ខាងទៀតបានចិត្តឈរថើបរាងតូចរហូតដល់អស់ចិត្តទើបដកបបូរមាត់ចេញពីគេហើយសម្លឹងចំកែវភ្នែក ស្រាលស្រទន់របស់ Taehyung ឥតដាក់

«បងស្រលាញ់អូនណា Tae»ពាក្យថាស្រលាញ់មួយ ម៉ាត់មិនបានធ្វើអោយរាងតូចជ្រួលជ្រើមឡើយតែអ្វីដែលធ្វើអោយបេះដូងរាងតូចលោតញាប់នោះគឺ ពាក្យសម្ដីទន់ភ្លន់និងកាយវិការយកចិត្តទុកដាក់របស់ Kris

«បង..ពួកយើងទៅវិញល្អទេ..អូនចង់ទៅវិញ»ដោយ សារតែអៀននឹងក្រសែភ្នែករបស់រាងក្រាស់ Tae ក៏ រហ័សបែរមុខចេញហើយនិយាយបន្លប់គេដើម្បីកុំគេ ដឹងថាខ្លួនអៀន

«អៅ...អូនទើបតែមកហេតុអីក៏ប្រញាប់ទៅវិញម្ល៉េះ?» Kris ប្រើម្រាមដៃមេអង្អែលថ្ពាល់រាងតូចថ្នមៗដោយក្ដីស្រលាញ់ជ្រួតជ្រាបពេញបេះដូង

«គឺ...អូនមិនស្រួលខ្លួនទេ អូនចង់ទៅសម្រាកណា» Tae ត្អូញត្អែរទាំងដែលការពិតគេចង់គេចមុខពីរាងក្រាស់ដែលធ្វើអោយគេអៀនចង់ជ្រែកដីដោយសារកាយវិការគេមុននេះ

«ហឹម..ពួកយើងទៅវិញក៏បានដែរណា»Kris ថា ហើយកៀកស្មារាងតូចដើរចេញទៅដោយមិនហ៊ានជំទាស់ចិត្តរបស់រាងតូចព្រោះខ្លាចគេមានអារម្មណ៍មិន ល្អជាមួយនឹងខ្លួនអីបែបនេះ

[SKIP]

<2 hours later>

ការធ្វើដំណើរតាមផ្លូវអាកាសឆ្ពោះមកកាន់ប្រទេសជប៉ុនរបស់ Jimin បានបញ្ចប់ទៅដោយចំណាយពេលអស់រយៈពេល 2 ម៉ោង..នាយនឹងកូន ចៅទាំងប៉ុន្មានដែលគេនាំមកការពារខ្លួននោះបាន បណ្ដើរគ្នាចេញពីកន្លែង Check-in នៃអាកសយាន្ត ដ្ឋានអន្តរជាតិរបស់ប្រទេសជប៉ុនសម្ដៅទៅរកឡាន ដែលចតរងចាំពួកគេហើយជាស្រេចធ្វើដំណើរឆ្ពោះ ទៅកាន់សណ្ឋាគារស្នាក់

<Hotel>

មិនបានប៉ុន្មានផងពួកគេក៏មកដល់សណ្ឋាគារលំដាប់ផ្កាយប្រាំដែលបានកក់ទុកហើយជាមុននោះ នៅកណ្ដាលទីក្រុង Tokyo តែម្ដង។ Jimin រួមទាំងកូនចៅបោះជំហានចូលទៅខាងក្នុងក្រោមការគោរព ស្វាគមន៍ពីបុគ្គលិកគ្រប់រូបនោះសម្ដៅទៅកាន់កន្លែង Recipient ដើម្បី Check-in ក្នុងសណ្ឋាគារនេះ ពេលដែល Check-in រួចរាល់ពួកគេក៏កាន់សោរ បន្ទប់រៀងៗខ្លួនដើររកបន្ទប់ដែលពួកគេត្រូវស្នាក់ក្នុងយប់នេះ...

&quot;My Beloved Brother&quot;Where stories live. Discover now