Ep.19
<A week later>
ធ្មេញបើកៗរយៈពេល 1 អាទិត្យបានរំលងផុតទៅហើយក្នុងកំឡុងពេល 1 សប្ដាហ៍នេះ Jimin មិនសម្បីតែខ្វាយខ្វល់នឹងរាងតូចទោះជា Tae ព្យាយាមចូលខ្លួនទៅលួងលោមអោយគេទន់ចិត្តក៏ដោយតែអ្វីដែលគេធ្វើដាក់រាងតូចនោះភាពប្រងើយកន្តើយហើយនាំស្រីមកឡើងគ្រែដល់ផ្ទះបញ្ឈឺចិត្តរាងតូច រាល់ថ្ងៃធ្វើអោយ Tae ទ្រាំសឹងមិនបានម្ដងៗ។គេត្រូវយំមិនលួសមួយថ្ងៃដល់ថ្នាក់ប្រពន្ធ័ខួរក្បាលគេលេច ឡើងតែរូបភាពមិនល្អ រូបភាពដែលមនុស្សដែលគេ ស្រលាញ់ដេកជាមួយស្រី រូបភាពទាំងប៉ុន្មានរត់ចូលខួររាងតូចរហូតធ្វើអោយគេចង់កើតស្រ្តេសទៅ ហើយបើនិយាយអោយស្រួលស្ដាប់គឺពេលនេះគេ កំពុងតែរងសម្ពាធផ្លូវចិត្តដោយសារតែបងប្រុសគេ Taeត្រូវសម្ងំក្នុងបន្ទប់រាល់ថ្ងៃដោយសារមិនចង់ឃើញការបញ្ឈឺឌឺដងរបស់រាងក្រាស់តែនៅតែគេចមិនផុត ពេលដែល Jimin និងស្រីរបស់គេកំពុងតែឡើងឋាន សួគ៌ជាមួយគ្នា
[SKIP]
នាវេលាល្ងាចម៉ោង 5 រាងតូចស្ដើងដែលសម្ងំក្នុងបន្ទប់សឹងតែរាល់ថ្ងៃនោះក៏ដាច់ចិត្តចេញពីបន្ទប់ដើម្បីស្រូបយកខ្យល់អាកាសនាពេលល្ងាចខ្លះព្រោះគេមិនចង់អោយខួរក្បាលគេគាំងស្ទះពេកទេ។ រាងតូចដើរចេញមកដល់ខាងក្រៅភូមិគ្រឹះទាំងញញឹមស្រាល ច្រមុះខំប្រឹងស្រូបយកក្លិនផ្កាធម្មជាតិដែលដុះដេស ដាសតាមសួនច្បារខាងមុខផ្ទះតែស្របពេលនោះគេក៏ត្រូវជ្រួញចិញ្ចើមខណៈពេលដែលគេលឺសម្លេងប្រុស ស្រីមួយគូទំនងដូចជាប្រឡែងគ្នានៅខាងក្រោយភូមិគ្រឹះ
Tae មិនចាំយូរក៏ដើរទៅតាមប្រភពសម្លេងព្រោះសម្លេងនោះលឺមិនឆ្ងាយពីគេប៉ុន្មានទេ គេដើរ រហូតដល់ខាងក្រោយភូមិគ្រឹះដែលជាបរិវេណអាង ទឹក ភ្នែកទាំងគូរំពៃរកមើលម្ចាស់សម្លេងហើយក៏ឃើញ Jimin ប្រឡែងលេងនឹងស្រីរបស់គេយ៉ាងសប្បាយក្អាកក្អាយក្នុងអាងទឹក រូបភាពមួយនេះក៏ដក់នៅក្នុងខួរក្បាលគេទៀតរូបភាពថ្មីៗចេះតែរត់ចូល មកស្តុកក្នុងខួរក្បាលគេហើយមិនដែលរត់ចេញពេលដែលរត់ចូលហើយក៏សម្ងំនៅក្នុងនឹងរហូតតែម្ដង
YOU ARE READING
"My Beloved Brother"
Fanfiction"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្រង់ម្នាក់ក្លាយទៅជាមនុស្សវិកលចរិតដោយសារតែទទួលរងសម្ពាធផ្លូវចិត្តព្រមទាំងការគាបសង្កត់ពីមនុស្សដែលខ្លួនស្រលាញ់"