"52"

463 32 0
                                    

Ep.52 "តើបេះដូងខ្ញុំត្រូវការអ្នកណាគេអោយប្រាកដ ទៅ?"

           បន្ទាប់ពីសម្របសម្រួលត្រូវរ៉ូវគ្នាហើយ Yoongi និង Kendy ក៏មកអង្គុយស្រូបយកខ្យល់ អាកាសនាពេលរាត្រីនៅឯរានហាលនៃបន្ទប់របស់នាងតូច

«Yoon»សម្លេងនាងក្រមុំបានបន្លឺឡើងក្រោយពីពួក គេនាំគ្នាស្ងាត់អស់ជាយូរដោយមិនមាននរណានិយា យអ្វីនោះ

«បាទ»គេឆ្លើយតបយ៉ាងគួរសមទៅកាន់អ្នកដែលអង្គុយលើភ្លៅរបស់ខ្លួន

«អូនសុំទោសបងណា សុំទោសរឿងពីមុនៗដែលអូនមើលមិនឃើញការស្រលាញ់របស់បងទាល់តែបង ចាកចេញទៅទើបអូនដឹងពីអារម្មណ៍អូនពិតប្រាកដថាវាត្រូវការបងហើយស្រលាញ់បង ទោះពួកយើងស្គាល់គ្នាមិនយូរប៉ុន្តែបងជាមនុស្សដំបូងដែលអាចធ្វើអោយបេះដូងអូនញាប់ញ័រគ្រប់ពេល»នាងលើក ដៃក្រសោបមុខអ្នកកម្លោះហើយនិយាយទៅកាន់គេ ដោយទឹកមុខសោកសៅ នាងពិតជាស្ដាយកំហុសដែលនាងបានធ្វើចំពោះមនុស្សប្រុសល្អដូចជាគេខ្លាំងណាស់

«បងបានប្រាប់អូនហើយតើមែនទេថាបងមិនបានខឹងនឹងអូនទេ Ken កុំសុំទោសបងអីណា»នាយលើកដៃអោបចង្កេះនាងហើយជ្រួញច្រមុះដាក់នាងរបៀបគ្រឺតក្នាញ់នឹងពាក្យសម្ដីដែលនាងនិយាយមុននេះ

«យ៉ាងណាក៏អូននៅតែសុំទោសបងដដែល»នាងទាញចុងច្រមុះគេគ្រវីចុះឡើងទាំងសើចស្ញេញដាក់គេ ពេលនេះជីវិតនាងលែងមានចន្លោះប្រហោងទៀតហើយព្រោះពេលនេះប្រុសដែលនៅចំពោះមុខ នាងបានមកបំពេញកន្លែងដែលមានចន្លោះខ្វះខាត នៃជីវិតនាងហើយ

«កូនដែលធ្វើទុក្ខទេ»នាយក៏ប្ដូរប្រធានបទហើយលើកដៃអង្អែលពោះនាងតូចថ្នមៗ

«ចាញ់ខ្លាំងណាស់អូនពិបាកសឹងស្លាប់ ពេលខ្លះក៏សន្លប់ដោយសារតែអូនខ្សោយពេកទើបតែឥឡូវគេមិនសូវធ្វើទុក្ខ»Kendy ត្អូញត្អែរទាំងទឹកមុខជូរធ្វើអោយអនាគតប្ដីនាងសើចនឹងកាយវិការនាង

«កូនប៉ាហា៎...លើកក្រោយកុំរករឿង Mommy ពេកលឺទេអាណិត Mommy ផងណា»នាយអោនទៅជិតពោះនាងតូចហើយនិយាយតិចៗក្បែរពោះនាង សង្ឃឹមថាកូនក្នុងផ្ទៃនឹងស្ដាប់បង្គាប់គេក្នុងនាមជាប៉ា

"My Beloved Brother"Where stories live. Discover now