Episode: 43
បន្ទាប់ពីត្រូវរាងតូចស្ដីបន្ទោសអោយយ៉ាងស្ពឹកមុខដូចគេដាល់មួយដៃកណ្ដាលមុខហើយរាងក្រាស់ដែលអង្គុយផ្ទាល់ដីនោះសញ្ជឹងគិតពីកាយវិការរួមទាំងចរិតដ៏ខុសប្លែកពីពីមុនឡើង 360 ដឺក្រេរបស់ Tae
«អូនប្រែលឿនយ៉ាងនេះឬ Tae? ចង្រៃយ៍អើយ» រាងក្រាស់ងើបឈរពេញកម្ពស់ហើយជ្រុលជើងទៅ ទាត់នឹងដើមឈើមួយទំហឹងទាំងជេរប្រទិចក្នុងមាត់ យ៉ាងក្ដៅក្រហាយ
«អូនគិតថាអូនជាស្អីទៅ Kim Taehyung?»អ្នកកម្លោះឈរជ្រែងចង្កេះពោលឡើងតិចៗម្នាក់ឯងទាំង នៅខឹងនឹងរាងតូចមិនទាន់បាត់
អ្នកកម្លោះឈរសម្រួលអារម្មណ៍ខឹងមួយសន្ទុះ ទើបសម្រេចថាចាកចេញពីមន្ទីរពេទ្យទៅទាំងក្រពុលមុខមិនស្ទើរឡើយ
<Tae's SCENE>
ងាកមកមើលរាងតូចវិញបន្ទាប់ពីមានជម្លោះពាក្យសម្ដីជាមួយនឹងអតីតសង្សារចប់គេក៏ដើរមករក Kris ដែលគេទុកចោលមុននេះវិញទាំងទឹកមុខ ស្មឿកៗមុននេះគេតាំងចិត្តណាស់តាំងចិត្តមិនអោយយំពេលឈ្លោះគ្នាជាមួយគេម្នាក់នោះ តាំងស្មារតីអោយនឹងនរហើយក្រើនរលឹកពីពាក្យសម្ដីរបស់ Yoongi ដែលផ្ដែផ្ដាំជាប់ខួរក្បាលជានិច្ច
«Tae»កាលបើឃើញរាងតូចភ្លឹកៗ Kris ក៏ហៅកាត់ ផ្ដាច់អារម្មណ៍ភ្លឹកៗរបស់អ្នកម្ខាងទៀតមួយរំពេច
«ហឹម..សុំទោសដែលអោយ Kris ចាំយូរ»ពេលដែលលឺសម្ដីរបស់ Kris ហើយរាងតូចក៏បោសវាស នូវរឿងស្មុគស្មាញចេញអោយអស់ទើបប្រែមកជា
ញញឹមយ៉ាងស្រស់ដាក់អ្នកដែលអង្គុយលើកៅអីរុញ«មិនអីទេ..ប៉ុន្តែ Tae និងលោក Jimin មានរឿងអីហេស៎? មើលទៅ Tae ដូចជាអារម្មណ៍មិនល្អសោះហើយទឹកមុខរបស់លោក Jimin ពេលដែលមក ដល់ក៏មិនល្អដែរ»Kris
«គឺមិនអីទេគ្រាន់តែទាស់សម្ដីគ្នាបន្តិចបន្តួច»រាងតូច បន្ទន់ជង្គង់ចុះនៅទល់មុខគេម្ដងទៀតដើម្បីអោយ ស្រួលនិយាយគ្នាមុននឹងបន្លឺពាក្យសម្ដីឡើងទាំងញញឹមសោះកក្រោះ
«ព្រោះតែខ្ញុំមែនទេ?»គេអាចស្មានដឹងថា Jimin មិនចង់អោយរាងតូចមកពាក់ពន្ធ័នឹងខ្លួនឡើយទើបខ្លួន បង្កើតបានសំណួរនេះឡើងហើយសួរទៅកាន់អ្នក ម្ខាងទៀតតែម្ដង
YOU ARE READING
"My Beloved Brother"
Fanfiction"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្រង់ម្នាក់ក្លាយទៅជាមនុស្សវិកលចរិតដោយសារតែទទួលរងសម្ពាធផ្លូវចិត្តព្រមទាំងការគាបសង្កត់ពីមនុស្សដែលខ្លួនស្រលាញ់"