"50"

427 25 0
                                    

Ep.50 "Even though I didn't know how you look like but when I heard your name I felt like I hate you so much"

ក្រោយពីទុករាងតូចអោយដេកសន្ធឹងនៅលើគ្រែតែម្នាក់ឯងបានមួយសន្ទុះធំហើយនាយ Kris ដែលពេលនេះឡើងដំណែងជាសង្សាររាងតូចនោះក៏ចូលមកខាងក្នុងបន្ទប់វិញដោយក្នុងដៃមានកាន់ថាសបបរនឹងកែវទឹកមកជាមួយ

«ងើបមកញាំបបរសិនមកណា Tae អូនសន្លប់យូរ ហើយអូនអាចនឹងឃ្លាន»គេនិយាយឡើងស្របពេលដែលដាក់ថាសបបរលើតុក្បាលគ្រែហើយក៏ជួយលើករាងតូចអោយអង្គុយវិញ

«ហឹម»Tae ងក់ក្បាលថ្នមៗយល់ព្រមហើយក៏អង្គុយពិតខ្លួននឹងរាងក្រាស់ហើយផ្អែក្បាលនឹងស្មាបើកទូ លាយរបស់គេ

«ហាមាត់ណា បងបញ្ចុក»Kris ដួសបបរមួយស្លាប ព្រាហើយដាក់ក្បែរមាត់រាងតូចមុននឹងនិយាយប្រាប់គេ

រាងតូចញញឹមស្ងួតហើយក៏ហាមាត់តាមសម្ដីដែល Kris ប្រាប់មុននេះតែអារម្មណ៍ប្លែកមួយក៏ ហោះចូលមកខ្លួនគេ គេដូចជាមានអារម្មណ៍ថាសកម្មភាពមួយនេះវាដូចជាធ្លាប់កើតឡើងម្ដងហើយអញ្ចឹង

«មួយម៉ាត់ទៀត»Kris ហាស្ដីឡើងដាស់កាយវិការភ្លឹករបស់រាងតូចហើយជម្រុញអោយគេរហ័សហា មាត់ទទួលយកបបរដែលសង្សារក្រៅខោរបស់ខ្លួន បញ្ចុក

«Kris»នៅសុខៗរាងតូចក៏ហៅអ្នកដែលកំពុងតែអង្គុយអោបខ្លួននោះតិចៗធ្វើអោយរាងក្រាស់រហ័សអោនសម្លឹងមុខគេ

«បាទ»Kris ឆ្លើយយ៉ាងពិរោះហើយដួសបបរបញ្ចុករាងតូចជារឿយៗ

«សន្យាមកថានឹងមើលថែអូនអោយបានល្អទោះជាពេលនេះអូនមិនចាំរឿងអីដែលធ្លាប់កើតឡើងក៏ដោយ»Tae

«បងនឹងសន្យាថាមើលថែហើយស្រលាញ់អូនរហូត ដល់ជីវិតចុងក្រោយរបស់បងណា Tae»រាងក្រាស់ទុកស្លាបព្រាបបរក្នុងចានវិញហើយប្ដូរមកអោបក្រ សោបរាងតូចដោយដៃពីរ

«កុំទុកអូនចោលណា ព្រោះពេលនេះអូនមិនស្គាល់អ្នកណាក្រៅពីបងទេ Kris»រាងតូចត្រសុលខ្លួនខិតទៅជិតដើមទ្រូងហាប់ណែនរបស់នាយហើយខ្ទប់មុខ នឹងដើមទ្រូងនោះស្រូបយកភាពកក់ក្ដៅមកកម្ដៅខ្លួន

«បងមិនទុកអូនចោលឡើយ កុំអោយតែអូនចាក ចោលបងទៅបានហើយ Tae»Kris

«ហឹម...អូនសួរបងមួយបានទេ?»Tae

"My Beloved Brother"Where stories live. Discover now