Episode: 42
Tae SCENE
រាងតូចកំពុងបើកឡាននៅលើដងវិថីដ៏ធំទូ លាយសែនល្ហល្ហេវមិនសូវជាមានឡានឆ្លងកាត់ឡើយគេបើកសម្ដៅទៅកាន់មន្ទីរពេទ្យដើម្បីចង់ទៅ មើលមនុស្សម្នាក់ដែលគេប៉ងចង់ទៅតាំងពីពេលមកពី Brazil វិញម្ល៉េះ
គ្រីង គ្រីង«កំពុងតែផ្ដោតលើការបើកបរភ្លាមនោះទូរ សព្ទ័ដៃរាងតូចក៏រោទិ៍ធ្វើអោយអ្នកកម្លោះប្រញាប់យកកាស់មកដោតត្រចៀកហើយចុចទទួលឆ្លើយឆ្លង»
«ហាឡូ Taehyung និយាយ»Taeបង្ហើរសម្លងឡើងឆ្លងឆ្លើយនឹងអ្នកដែលខលមករកគេមុននេះ
«បងគឺ Yoongi ណា Tae»អ្នកម្ខាងទៀតក៏បានរ៉ាយ រ៉ាប់ប្រាប់ពីឈ្មោះដើម្បីអោយអ្នកខាងនេះដឹង
«អូ៎..បង Yoon មានការអីមែនទេ?»Taeរហ័សសួរព្រោះចម្លែកចិត្តដែលសុខៗYoonខលមករកគេទាំងដែលរាល់ដងពួកគេមិនដែលទាក់ទងគ្នាតាមទូរសព្ទ័ បែបនេះឡើយ
«Tae មកជួបបងបន្តិចបានទេ?»Yoongi
«បានតើបង...ពេលនេះបងនៅឯណា?»Taeអែបកៀនផ្លូវឈប់ឡានអោយស្រួលបួលដើម្បីនិយាយជាមួយនឹង Yoongi អោយច្បាស់លាស់
«បងនៅហាងកាហ្វេក្បែរក្រុមហ៊ុនរបស់ Jimin» Yoongi
«អូខេ..ខ្ញុំទៅដល់ឥឡូវហើយចាំបន្តិចណាបង»Tae ថាចប់ក៏បួងចង្កូតឡានបកត្រឡប់ក្រោយព្រោះគេ បានបើកហួសក្រុមហ៊ុនរបស់ Jimin បាត់ទៅហើយ
~Cafe Shop~
មិនយូរប៉ុន្មានរាងតូចក៏បើកឡានមកដល់ខាង មុខហាងកាហ្វេដែល Yoon បានណាត់ជួប..គេយក ឡានទៅទុកនៅចំណតហើយទើបបោះជំហានដើរ ចូលទៅខាងក្នុងហាងកាហ្វេ
«ហាងកាហ្វេពួកយើងសូមស្វាគមន៍»កាលបើឃើញ រាងតូចដើរចូលមកដល់ហើយបុគ្គលិកគ្រប់គ្នានាំគ្នាប្រញាប់ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ
រាងតូចពេលដែលត្រូវគេរាក់ទាក់បែបនេះខ្លួនក៏ រហ័សញញឹមឡើងតាមទម្លាប់ជាមនុស្សរួសរាយមុន នឹងដើរទៅកម្មង់កាហ្វេហើយពេលដែលកម្មង់រួចទើបគេដើរទៅរក Yoongi ដែលអង្គុយក្រេបកាហ្វេម្នាក់ ឯងនោះ
«បង Yoon»មកដល់ភ្លាមរាងតូចក៏ហៅអ្នកកម្លោះដែលអង្គុយមើលទេសភាពតាមកញ្ចក់នៃហាងនោះ ទាំងញញឹម
![](https://img.wattpad.com/cover/222333917-288-k975602.jpg)
YOU ARE READING
"My Beloved Brother"
Fanfiction"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្រង់ម្នាក់ក្លាយទៅជាមនុស្សវិកលចរិតដោយសារតែទទួលរងសម្ពាធផ្លូវចិត្តព្រមទាំងការគាបសង្កត់ពីមនុស្សដែលខ្លួនស្រលាញ់"