Full of happiness

434 28 0
                                    

Ep.31

ព្រឹកថ្ងៃថ្មីបានរំកិលឈានចូលមកដល់ថ្ងៃរះឡើងខ្ពស់បានបើកបង្ហាញអោយមនុស្សលោកដើរ បន្តទៅមុខពន្លឺថ្ងៃចែងចាំងក៏បានជះចូលទៅតាមប្រឡោះបង្អួចបើកបង្ហាញអោយឃើញគូស្នេហ៍មួយគូដេកអោបគ្នាយ៉ាងស្អិតរមួតដូចទឹកឃ្មុំ

«កូន Tae ភ្ញាក់ឬ-»ពាក្យសម្ដីទាំងប៉ុន្មានត្រូវលេបចូលក្នុងពោះវិញទាំងអស់ក្រោយពេលដែលលោក ស្រីធំបើកទ្វារបន្ទប់រាងតូចចូលមកឃើញ Jimin និង Tae កំពុងគេងអោបគ្នាជាប់

«ឆ្ងាយគ្នាមិនបានមែន»លោកស្រី Park ញញឹម ញញែមហាក់បីដូចជាថ្ងៃនេះជាថ្ងៃល្អសម្រាប់គាត់ យ៉ាងអញ្ចឹងគាត់ទាញទ្វារបិទអោយគេវិញហើយដើរ ចុះទៅខាងក្រោមព្រោះខ្ចិលនៅរំខានពួកគេ

នៅពេលដែលលោកស្រីធំដើរចេញទៅបាត់ មួយសន្ទុះធំរាងតូចក៏ភ្ញាក់រួចបម្រាស់ខ្លួនចុះឡើងនៅ លើគ្រែដោយមានដៃក្រាស់អោបចង្កេះជាប់

«ក្បាលខូច»រាងតូចដេកទល់មុខរាងក្រាស់យកដៃចុចចុងច្រមុះរបស់ Jimin ទាំងគ្រឺតក្នាញ់កំពូលក្លាហានមហាលោតផ្លោះហើយហ៊ានទាំងដាក់ជណ្ដើរស្កាត់ឡើងមករកគេទាំងយប់

«អូនថានរណាក្បាលខូច»រាងក្រាស់បើកភ្នែកឡើងចាប់ដៃរបស់អ្នកម្ខាងទៀតដែលអង្អែលមុខគេមកថើប ថ្នមៗ

«ក៏បងនឹងហើយ»គេញញឹមយ៉ាងស្រស់ដាក់រាងក្រាស់ហើយប្រញាប់ងើបចុះពីគ្រែមុននឹងអ្នកម្ខាង ទៀតចាប់គេក្រញិច

«យើស! នេះថាអោយបងហើយក៏រត់គេចមែនទេ Taehyung? បើបងចាប់អូនបានមិនរួចខ្លួនឡើយ» Jimin លោតចុះពីគ្រែសម្ដៅទៅរករាងតូចដែលឈរធ្វើមុខឌឺដាក់គេ រាងក្រាស់បម្រុងនឹងចាប់អ្នកម្ខាង ទៀតហើយតែក្មេងនេះរហ័សរត់ចូលបន្ទប់ទឹកចាក់ សោរយ៉ាងលឿន

«ហាហាហា...បើបងគ្រាន់បើគាស់ទ្វារចូលមក» រាងតូចសើចលឺៗចេញពីក្នុងបន្ទប់ទឹកឌឺអ្នកឈរខាងក្រៅយ៉ាងផ្គើន

«ក្មេងនេះច្បាស់ជាមិនស្គាល់ Park Jiminទេ» Jimin ញញឹមចុងមាត់ដើរទៅយកកូនសោរចាក់ បន្ទប់ទឹកនៅក្នុងថតតុសម្អាងមូលហេតុដែលគេដឹងកូនសោរនៅឯណាព្រោះនេះជាទម្លាប់របស់ម៉ាក់គេគឺគាត់តែងតែដាក់កូនសោរបន្ទប់ដេកនិងបន្ទប់ទឹកក្នុងថតតុសម្អាងចំណែកឯបន្ទប់ដែលគេដេកក៏អញ្ចឹងដែរ

"My Beloved Brother"Where stories live. Discover now