"អ្នកបម្រើ"

1K 72 0
                                    

Ep.3

រសៀលម៉ោង 3 រាងតូចបានទៅកន្លែងថត ពាណិជ្ជកម្មថ្មីតាមការណាត់របស់បង Juni ដែលជាអ្នកគ្រប់គ្រងរបស់គេ

«ប្អូន Tae មកហើយឬ?ម៉ោះបងណែនាំអោយ ស្គាល់គ្នាជាមួយ Model ថ្មី»Juniដើរទៅរករាងតូចហើយក៏អូសដៃគេទៅរកកម្លោះខ្ពស់ស្រឡះឈរបែរ ខ្នងកំពុងទន្ទេញប៉ារ៉ូលនោះ

«ប្អូន Kris នេះជាប្អូន Tae ដែលបងនិយាយប្រាប់អូនកាលពីប៉ុន្មានថ្ងៃមុននោះ»Juniហៅអ្នកកម្លោះនោះធ្វើអោយគេប្រញាប់បែរមុខមកសម្លឹងចំមុខរាងតូចល្មម

«លោក??»Taeចង្អុលគេទាំងទឹកមុខភ្ញាក់ផ្អើលមិននឹកស្មានថាប្រុសដែលដើរបុកគេព្រឹកមិញជា Model ថ្មីដែលត្រូវថតពាណិជ្ជកម្មជាមួយគេសោះ

«សួស្ដីបាទ!!ខ្ញុំ Kris Haruki»កម្លោះកូនកាត់កូរ៉េជប៉ុននោះបានញញឹមពព្រាយដាក់រាងតូច

«បាទសួស្ដីខ្ញុំ Kim Taehyung»Taeញញឹមស្រាលដាក់Krisតាមទម្លាប់របស់គេ

«បើស្គាល់គ្នាហើយប្អូនទាំងពីរនិយាយគ្នាលេងសិនទៅហើយនេះជាប៉ារ៉ូលសម្រាប់ប្អូន Tae ដើម្បីទន្ទេញបងទៅហៅគេអោយមក Make up អោយអូនសិន»Juniហុចក្រដាសប៉ារ៉ូលអោយរាងតូចហើយក៏ដើរទៅរក Stylish អោយមកមេកអាប់អោយរាងតូច

«ផែនដីនេះពិតជាមូលមែន»Krisដាក់ខ្លួនអង្គុយលើ កៅអីតាមដោយរាងតូច

«មិននឹកស្មានថាជាលោកសោះ»Taeសើចបន្តិចមុន នឹងសម្លឹងមើលក្រដាសប៉ារ៉ូល

«មើលទៅ Tae ល្បីណាស់តែខ្ញុំបែរជាព្រឹកមិញមើលមិនស្គាល់តារាដើរម៉ូតលំដាប់ប្រទេសដូចជា Tae»Kris

«ហីយ៉ា...ខ្ញុំមិនមែនល្បីសុះសាយពិភពលោកឯណា»Tae

«តែយ៉ាងណាក៏ជាតារាដើរម៉ូតនិងសម្ដែងជួរមុខតែមិនថ្វីទេយ៉ាងណាពួកយើងក៏បានរួមការងារជា មួយគ្នាដែរ»Krisងាកទៅសម្លឹងចំហៀងមុខរបស់រាងតូចដោយមិនភ្លេចផ្ដល់ស្នាមញញឹមដ៏ស្រស់ស្អាត ដាក់អ្នកម្ខាងទៀត

«ពិតមែនហើយ»Taeឆ្លើយតបវិញទាំងញញឹមតបគេយ៉ាងគួរសមតាមបែបមនុស្សរួសរាយ

«ប្អូន Tae ទៅផ្លាស់សម្លៀកបំពាក់ទៅ»Juniបាន ដើរទៅរករាងតូចដែលអង្គុយនិយាយគ្នាជាមួយ Kris នោះ

"My Beloved Brother"Where stories live. Discover now