Ep.26
<Yoon's Room>
អ្នកកម្លោះឡើងមកដល់បន្ទប់ក៏បិទទ្វារលឺសូរតែគ្រាំងសឹងតែរលំភូមិគ្រឹះទាំងមូលទៅហើយ គេដើរ ទៅអង្គុយនៅលើគ្រែទាំងទឹកមុខធុញទ្រាន់ពេញទីខួរក្បាលក៏ចាប់ផ្ដើមគិតថាតើគេអាចនឹងនៅដល់ថ្ងៃភ្ជាប់ពាក្យរបស់គេឬអត់បើប៉ាម៉ាក់គេតឹងរឹងម្លឹងៗ
«ហ៊ើយៗ~ ធុញណាស់»Yoongiរអ៊ូឡើងផ្អើលបន្ទប់ហើយទើបលូកដៃចូលហោប៉ៅយកទូរសព្ទ័មកចុចខលទៅនរណាក៏មិនដឹង
«អាឡូអា Min»ក្រោយពីអ្នកម្ខាងទៀតចុចលើកទូរ សព្ទ័ហើយគេក៏បង្ហើរសម្លេងឡើងទាំងទឹកមុខមិនសមប្រកប
«វាយ៉ាងម៉េចខ្វះពេលខលមក?»អ្នកខាងនោះសួរ យ៉ាងគម្រោះគម្រើយមកកាន់អ្នកកម្លោះ
«ហើយយ៉ាងម៉េចខលទៅចំពេលកំពុងលេងស្រីមែនទេ»Yoongi
«អឺ»ទាយលេងៗសោះបែរជាត្រូវមែនទែនឯ Yoon giក៏លើកដៃខ្ទប់មុខទាំងហួសចិត្តនិយាយថានឹក Tae ពេញៗមាត់ឥឡូវនៅមានអារម្មណ៍លេងស្រីទៀត
«ផឹកទេ?»Yoongi
«អត់ទេរវល់ណាស់គ្មានពេលកំដរទេ»Jimin
«ពេលវាខូចចិត្តអញស្មគ្រ័ចិត្តកំដរដល់វេនអញវារវល់ម៉ាអាមិត្តទុរិយស»Yoongi
«យើងមិនមែនជាយុវជនស្មគ្រ័ចិត្តដូចឯងទេបានហើយរំខានណាស់»អ្នកខាងនោះនិយាយបាន 4-5 ម៉ាត់ក៏ចុចបិទបាត់រកអ្នកកម្លោះសង្ហារនិយាយមិនទាន់
«ហ៊ើយ~ ពឹងមិនដែលបានម៉ាអាចង្រៃយ៍ ចាំមើល លើកក្រោយកុំសង្ឃឹមថាយើងទៅកំដរទៀត ហុឹស» អ្នកកម្លោះរអ៊ូរង៉ូវហើយក៏ទម្លាក់ខ្លួនដេកទាំងមានសម្ពាធក្នុងខ្លួនមុននឹងបង្ខំចិត្តបិទភ្នែកគេងទាំងក្នុងឱរ៉ារសាប់រសល់
[SKIP]
<Haruki's Villa>
«លោកប៉ា! យ៉ាងម៉េចហើយ?»កម្លោះសង្ហារ Kris ដែលជាតារាក្នុងដួងចិត្តរបស់នារីគ្រប់រូបបានបោះ សំណួរសួរទៅកាន់អ្នកជាឳពុកដែលទើបតែធ្វើដំ ណើរមកពីប្រទេសជប៉ុនមិនបានដល់2 ថ្ងៃផង
«ប៉ាបានអោយកូនចៅទៅប្រដៅវាហើយនិងបង្កប់គ្រាប់បែកក្នុងកប៉ាល់វាហើយតែវាមិនស្កាបសោះឡើយហើយវានៅវាយកូនចៅរបស់ប៉ាសឹងតែងាប់អស់ទៀត»លោក Santoបន្លឺឡើងទាំងក្ដៅក្រហាយចិត្តដែលធ្វើអី Jimin មិនចេញទាំងដែលរាល់ដងគាត់ មិនដែលចាញ់នរណាសោះឡើយ
YOU ARE READING
"My Beloved Brother"
Fanfiction"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្រង់ម្នាក់ក្លាយទៅជាមនុស្សវិកលចរិតដោយសារតែទទួលរងសម្ពាធផ្លូវចិត្តព្រមទាំងការគាបសង្កត់ពីមនុស្សដែលខ្លួនស្រលាញ់"