Am I a robot to you?

660 49 0
                                    

Ep.18

Time: 6:30PM

      ក្រោយពីបញ្ចប់សង្រ្គាមដ៏ក្ដៅគគុកនោះហើយរាងក្រាស់ក៏ងើបចេញពីរាងកាយស្ដើងដើរទៅក្នុងបន្ទប់ទឹកដោយមិនមាត់រករាងតូចសម្បីតែមួយអឺស តែមុខក៏មិនមើលផងធ្វើអោយរាងតូចដែលដេកនៅ លើគ្រែនោះសម្លឹងមើលគេទាំងឈឺចុកពើតផ្សាក្នុងទ្រូង។ រាងក្រាស់ទៅសម្ងំក្នុងបន្ទប់ទឹកមួយសន្ទុះ ហើយទើបគេចេញមកវិញដោយពាក់ត្រឹមតែអាវឃ្លុំហើយក៏ដើរហួសទៅរានហាលដើម្បីជក់បារីរំសាយអារម្មណ៍

«ហឹក ហឹក»ដោយសារភាពប្រងើយកន្តើយរបស់រាងក្រាស់រាងតូចក៏ស្រាប់តែយំចេញមកហ៊ូដៃទាំងគូ លើកភួយមកគ្របក្បាលទាំងឈឺចិត្ត

«ហេតុអីគ្រាន់តែនិយាយរកខ្ញុំមួយម៉ាត់ជ្រុះថ្កុល មាសចេញពីមាត់ឬយ៉ាងម៉េច?»Taeនឹកឡើងក្នុងចិត្តទាំងសសឹក ខ្លួនប្រាណស្ពឹកអស់ឈឺកាយមិនស្មើនឹងឈឺចិត្តឡើយបើខឹងម៉េចក៏គេមិននិយាយមកចាំបាច់ប្រងើយបែបនេះធ្វើអី

        Tae ស្ទុះងើបអង្គុយសម្លឹងមើល Jimin ដែលអង្គុយបែរមុខទៅមើលទេសភាពនាពេលល្ងាចទាំងដែលដៃកំពុងកាន់បារីជក់ រាងតូចចង់ហើបមាត់ហៅគេក៏ហៅមិនបានព្រោះវាអួលដើម.កខ្លាំងដល់ថ្នាក់អណ្ដាតគេក៏រឹងអស់ដែរ

«ហឹក ហឹក»Taeមិនដឹងធ្វើអីក្រៅពីអង្គុយយំយែកនៅលើគ្រែ ឯអ្នកដែលនៅរានហាលនោះកាលបើលឺសម្លេងយំរបស់រាងតូចហើយគេក៏ងាកក្រោយសម្លឹងមើលបន្តិចទើបដកដង្ហើមធំហើយងើបដើរចូល មកខាងក្នុងបន្ទប់វិញ

«វាយ៉ាងម៉េច?»Jimin ជ្រែងចង្កេះឈរទល់មុខរាងតូចហើយសួរគេទាំងគម្រោះគម្រើយក្នុងចិត្តនៅខឹងនឹងរាងតូចមិនទាន់បាត់ ពេលនេះគេមិនចង់ជ្រលក់មាត់ជាមួយផង

«បង ហឹក ហឹក ហេតុអីមិននិយាយរកខ្ញុំ ហឹក»Tae យំពេបដូចក្មេងហើយសម្លឹងចំមុខរាងក្រាស់ទាំងកែវ ភ្នែកទាំងគូពោរពេញទៅដោយទឹកភ្នែក

       Jimin មិនមាត់ក៏លើកបីរាងតូចដើរចូលទៅក្នុងបន្ទប់ទឹកហើយដាក់គេអោយអង្គុយក្នុងអាងទឹកមុននឹង បើកទឹកក្ដៅឧណ្ឌៗអោយគេត្រាំ

«ងូតទឹកទៅ»អ្នកកម្លោះនិយាយកំបុតៗដាក់អ្នកម្ខាង ទៀតមុននឹងបែរខ្នងដើរចេញតែរាងតូចចាប់ដៃគេជាប់

"My Beloved Brother"Where stories live. Discover now