Ep.37
រាងតូចក្ដាប់មាត់ខឹងនឹង Jimin ជាខ្លាំងដែលមក ដល់មិនសួររកហេតុសួររកផលតែបែរជាច្រឡោតខុសរឿងនៅហ៊ានមើលងាយគេនាំរឿងអោយបេះ ដូងគេចុកច្អល់ថែមពីលើមួយកម្រិតទៀត។ រាងតូច បោះជំហានវែងៗដើរសម្ដៅទៅរកជណ្ដើរយន្តប្រអប់ដើម្បីចុះទៅខាងក្រោមគេចមុខអោយបាត់ពីអាមនុ ស្សដែលយល់តែចិត្តខ្លួនឯង
«Tae...ឈប់សិន..Tae បងប្រាប់ថាអោយឈប់» Jiminស្រែកឡើងពីក្រោយខ្នងរាងតូចខណៈជើងទាំងគូព្យាយាមរត់ទៅតាមអោយទាន់ដំណើររបស់ Tae
ចំណែកឯរាងតូចលឺហើយក៏ដើរកាន់តែលឿនរហូតដល់ជណ្ដើរយន្តប្រអប់ទើបរហ័សចុចប៊ូតុងសញ្ញាព្រួញសម្ដៅទៅជាន់ខាងក្រោម..នៅពេលដែលជណ្ដើរយន្តឡើងមកដល់ Tae ក៏ប្រញាប់ចូលទៅខាងក្នុងតែយឺតមួយជំហានព្រោះ Jimin ក៏ចូល មកបានដែរទើបធ្វើអោយរាងតូចអស់ជម្រើសឈរ ដកគម្លាតឃ្លាតពីគេរាងឆ្ងាយ
«មកនេះ»Jiminកញ្ឆក់រាងតូចចូលមកជិតខ្លួនហើយប្រើដៃម្ខាងក្រសោបចង្កេះតូចជាប់មិនបានអោយគេមានឱកាសរើ
«លែងណា...អឹស..លែងទៅ»Taeក្រាញ់ននៀលមិនព្រមអោយគេបានអោបតែនៅក្នុងវចនានុក្រមរបស់ Park Jimin គ្មានពាក្យថាចាញ់ឬដោះលែងទេ
«នៅអោយស្ងៀម»Jiminគំហកដាក់កណ្ដាលមុខអ្នកម្ខាងទៀតបណ្ដាលអោយរាងតូចហូរទឹកភ្នែកមក ច្រោកៗអារម្មណ៍ភ័យខ្លាចក៏ខិតចូលមកមួយរំពេច
«ថោកទាប...ឥតកេរ្តិ៍ខ្មាស..តណ្ហាក្រាស់... មុខក្រាស់..អ្នកណាបង្រៀនអូនអោយធ្វើបែបនេះ ហាស៎»អស់ពីស្រែកដាក់ហើយនៅសម្លុតមើលងាយ មើលថោកគេទៀតអ្នកណាទៅទ្រាំទ្រស្ដាប់ពាក្យសម្រាមៗបែបនេះទៅកើត
«ជាបងទេដឹង? មិនមែនជាបងអ្នកបង្រៀនខ្ញុំទេឬ?» ទោះចុកឆ្អល់នឹងពាក្យដែលរាងក្រាស់និយាយមក កាន់ខ្លួនមែនប៉ុន្តែយ៉ាងណាគេនៅតែពើងទ្រូងឡើងផ្គើនសម្ដីអ្នកម្ខាងទៀតមិនអោយចាញ់ប្រៀប
«យ៉ាងម៉េចត្រូវវាពង្វក់ដល់ថ្នាក់អូនហ៊ានមកតម្លើងសម្លេងដាក់បងហើយមែនទេ Tae? ដេកជាមួយវានឹងស្រួលស្អីណាស់ណាទៅបានដល់ថ្នាក់បាត់ពីផ្ទះមួយយប់ហាស៎?»រាងក្រាស់លើកដៃទះប្រអប់យន្តមួយដៃឡើងផ្អើលខឹងនឹងរាងតូចដែលហ៊ានស្រែក ដាក់គេដោយសារតែ Yoongi
![](https://img.wattpad.com/cover/222333917-288-k975602.jpg)
YOU ARE READING
"My Beloved Brother"
Fanfiction"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្រង់ម្នាក់ក្លាយទៅជាមនុស្សវិកលចរិតដោយសារតែទទួលរងសម្ពាធផ្លូវចិត្តព្រមទាំងការគាបសង្កត់ពីមនុស្សដែលខ្លួនស្រលាញ់"