Ep.69
_បន្ទាប់ពីអោយគ្រូពេទ្យពិនិត្យអាការៈក្រោយពេលដែលដឹងខ្លួនរួចរាល់ហើយគេក៏ទទួលបានការណែនាំយ៉ាងយកចិត្តទុកដាក់ពីពេទ្យត្បិតតែនាយដឹងខ្លួនឡើងមកវិញមានអាការៈល្អប្រសើរគ្មានអ្វីគួរអោយបារម្ភពិតមែនប៉ុន្តែពេទ្យមិនចង់អោយគេធ្វេងប្រហែ សនិងចង់អោយគេមានការប្រុងប្រយត្ន័ខ្ពស់ជាពិសេ សចំពោះជើងរបស់គេតែម្ដង។
«ចៅហ្វាយកើតអី មុខស្មឿកៗតាំងពីពេលពេទ្យចេញទៅម្ល៉េះ»ដោយសង្កេតឃើញទឹកមុខអ្នកជាចៅ ហ្វាយមិនល្អនាយ Ethan ក៏ដាច់ចិត្តសួរភ្លាមៗរក មូលហេតុដែលគេធ្វើមុខស្អុយបែបនេះ
«យើងចង់ទៅមើល Tae»Jimin ងាកមកប្រសព្វភ្នែកជាមួយនឹងកូនចៅហើយស្រដីឡើងទាំងដក ដង្ហើមធំ
«ខ្ញុំថាចៅហ្វាយគួរសម្រាកយកកម្លាំងអោយបានច្រើនតាមការណែនាំរបស់ពេទ្យសិនទៅចាំស្អែកចាំខ្ញុំនាំចៅហ្វាយទៅមើលគាត់»នាយនិយាយហើយថែមទាំងដាក់បង្គុយក្បែរគ្រែរបស់ Jimin ដោយមិន ភ្លេចញញឹមហុចកម្លាំងចិត្តអោយអ្នកដែលគេងលើគ្រែនោះ
«ហឹម...Tae ពិតជាមិនអីដូចឯងនិយាយមែនហេស៎ Ethan?»ទោះជាពេលនេះម៉ោងនេះគេកំពុងតែឈឺ ដូចនឹង Tae ដែរប៉ុន្តែបេះដូងឈឺជាងនឹងរាប់រយដង ទៅទៀតកាលបើដឹងមកហើយថា Tae ត្រូវរបួសធ្ងន់ធ្ងរជាងខ្លួន
«បាទគាត់មិនអីទេចៅហ្វាយកុំបារម្ភគាត់គ្រាន់តែ សម្រាកនៅ ICU ដើម្បីអោយពេទ្យតាមដានស្ថាន ភាពជម្ងឺរបស់គាត់»នាយសុខចិត្តឆ្លើយតបចម្លើយខ្លីងាយយល់ទៅកាន់ Jimin ជាជាងចម្លើយវែងអន្លាយបែកអូរហូរស្ទឹងដែលអាចបណ្ដាលអោយ Jimin កាន់តែពិបាកចិត្តជាងនេះបើសិនជាគេដឹងថា Tae ត្រូវរបួសដល់ថ្នាក់វះកាត់ឆ្អឹងជំនីរ
«គ្រប់យ៉ាងគឺមកពីយើង យើងការពារគេមិនបានល្អយើងសន្យាថានឹងនៅក្បែរគេហើយការពារគេអោយបានល្អតែសម្បីតែខ្លួនយើងក៏យើងជួយមិន បានតើមានសមត្ថភាពឯណាការពារគេអោយមាន សុវត្ថិភាពទៅចុងក្រោយយើងនៅតែនាំគេទៅធ្លាក់ក្នុងរណ្ដៅឈឺចាប់ម្ដងទៀត»នាយងាកមុខចេញដោយមិនចង់បង្ហាញនូវទឹកថ្លាឆ្វង់ដែលដក់ក្នុងប្រឡង់ភ្នែកខ្លួនអោយកូនចៅឃើញដោយមិនភ្លេចស្ដី បន្ទោសខ្លួនថាខ្លួនជាដើមហេតុដែលធ្វើអោយ Tae ទៅជាបែបនេះ
YOU ARE READING
"My Beloved Brother"
Fanfiction"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្រង់ម្នាក់ក្លាយទៅជាមនុស្សវិកលចរិតដោយសារតែទទួលរងសម្ពាធផ្លូវចិត្តព្រមទាំងការគាបសង្កត់ពីមនុស្សដែលខ្លួនស្រលាញ់"