Finally! We met each other

566 38 1
                                    

Ep.27

ងាកមកមើលរាងតូចដែលប្រើជីវិតរបស់ខ្លួននៅឯ Brazil នេះវិញ Taeអង្គុយនៅរានហាលសម្លឹងមើលផ្កាយដែលរះឡើងខ្ពស់ត្រដែតពាសពេញផ្ទៃ មេឃទាំងទឹកមុខស្រងូតស្រងាត់ថែមទាំងមានកង្វល់ បន្តិចបន្តួចនៅក្នុងចិត្ត។ថ្មើរនេះវាជាវេលាយប់ស្ងាត់បើនៅកូរ៉េវិញភ្លឺចេសដោយសារតែនៅកូរ៉េដើរ លឿនជាងនៅទីនេះដល់ទៅ 12 ម៉ោងឯណោះ

«ខ្ញុំសុំបេះដូងរបស់ខ្ញុំមកវិញបានទេបងប្រុស? ហេតុអីក៏បងខ្វេះយកបេះដូងខ្ញុំទៅហើយមិនអោយមកខ្ញុំវិញបែបនេះ?»Taeងើយមុខឡើងសម្លឹងមើលព្រះ ចន្ទដែលបំភ្លឺផ្ទៃមេឃហើយបណ្ដោយអោយទឹកភ្នែកមួយដំណក់ជ្រាបចេញមកកាត់ផែនថ្ពាល់

«ខ្ញុំមិនអាចបញ្ជាចិត្តខ្លួនឯងអោយស្អប់បងដូចដែល បងស្អប់ខ្ញុំបានទេហេតុអីក៏បងមានឥទ្ធិពលលើបេះដូងខ្ញុំយ៉ាងនេះ»រាងតូចលេបទឹកមាត់មួយក្អឹកផ្សើមបំពង់. កកុំអោយវាមានអារម្មណ៍អួលណែនតាន់តាប់ខ្លាំង ពេក

«កូន Tae»អារម្មណ៍ដែលកំពុងតែអណ្ដែតអណ្ដូងផ្ដោតលើព្រះចន្ទមុននេះស្រាប់តែរសាត់បាត់ទៅក្រោយពីលឺសម្លេងរបស់ស្រ្តីចំណាស់នៅពីក្រោយ ខ្នង

រាងតូចងាកក្រោយសម្លឹងរកមើលប្រភពសម្លេងហើយក៏ឃើញម៉ាក់របស់គេឈរកាន់កែវទឹកដោះគោមួយហើយនឹងកន្សែងមួយមក

«ម៉េចក៏មិនទាន់គេងទៀត»លោកស្រី Park ដាក់កែវទឹកដោះគោនៅលើតុហើយយកកន្សែងដែល យកមកជាមួយនោះបំពាក់លើស្មារាងតូចអោយគេ កាន់តែមានភាពកក់ក្ដៅព្រោះអាកាសធាតុនាពេលរាត្រីវាត្រជាក់ខុសពីធម្មតាអាចបណ្ដាលអោយគេផ្ដាសាយបានយ៉ាងងាយ

«ខ្ញុំមិនទាន់ងងុយហើយចុះអ្នកម៉ាក់មិនព្រមចូល សម្រាន្ត»Taeអង្អែលដៃរបស់អ្នកម្ដាយជាទីស្រលាញ់ថ្នមៗដែលដាក់នៅលើស្មាគេនោះ

«ម៉ាក់ថាយកទឹកោះគោអោយកូនហើយទើបចូល គេង»លោកស្រី Parkនិយាយបណ្ដើរអង្អែលសក់រលាស់រលោងនោះបណ្ដើរដោយក្ដីស្រលាញ់

«អរគុណម៉ាក់ហើយដែលតែងតែយកចិត្តទុកដាក់នឹងកូន»Taeនិយាយតបទៅកាន់គាត់វិញទាំងសម្លេងស្រទន់ស្ដាប់ទៅសែនពិរោះ

"My Beloved Brother"Where stories live. Discover now