Ep.23
<Next Day>
ថ្ងៃថ្មីបានឈានចូលមកដល់អ្នកជម្ងឺដែលសន្លប់ស្ដូកស្ដឹងនៅលើគ្រែពេទ្យតាំងពីម្សិលមិញក៏ចាប់ ផ្ដើមកម្រើកដៃតិចៗឯត្របកភ្នែកចាប់បើកឡើងសន្សឹមៗទាំងមានអារម្មណ៍ថាឈឺពេញខ្លួនប្រាណជា ពិសេសក.ដៃនឹងតែម្ដង
«អូយ៎...»រាងតូចបន្លឺឡើងទាំងឈឺចាប់កលរកយំ ដែលជាហេតុធ្វើអោយអ្នកជាម្ដាយដែលអង្គុយចិតផ្លែឈើនោះប្រញាប់ទៅមើលគេ
«កូន Tae កូនដឹងខ្លួនហើយហេស៎»លោកស្រី Park ដាក់ខ្លួនអង្គុយក្បែរគ្រែពេទ្យហើយចាប់ដៃរបស់គេជាប់
«ម៉ាក់»Taeហៅអ្នកជាម្ដាយខ្សាវៗសឹងតែមិនលឺក្រោយពីសន្លប់ពេញមួយថ្ងៃហើយពេលដែលដឹងខ្លួនឡើងវិញគេក៏ប្រែទៅជាខ្សោះកម្លាំងទៅវិញ
«កុំខំប្រឹងងើបអីកូន គេងយកកម្លាំងសិនទៅចាំម៉ាក់ ទៅហៅពេទ្យមកពិនិត្យ»លោកស្រី Park ថា ហើយក៏ដើរចេញពីបន្ទប់សម្រាកព្យាបាលរបស់រាងតូចទៅខាងក្រៅដើម្បីរកគ្រូពេទ្យមកពិនិត្យអាការៈ របស់គេ
Tae ដេកសម្លឹងពិដានទាំងបង្ហូរទឹកភ្នែកមកតាមកន្ទុយភ្នែកគេស្មានតែគេស្លាប់ទៅបានសុខស្រួលហើយតើតែហេតុអីពេលនេះគេមកដេកនៅលើគ្រែ ពេទ្យបន្តោកសេរ៉ូមបំពាក់អុកសុីសែនបែបនេះហើយនរណាគេជាអ្នកជួយអោយគេរួចផុតពីការស្លាប់បែប នេះ?ហេតុអីក៏គេមិនព្រមស្លាប់អោយអស់កម្មពារតែ ម្ដងទៅ
ក្រាក«ស្របពេលដែលរាងតូចកំពុងតែដេកគិតទាំងស្ងៀមស្ងាត់ទ្វារក៏បើកឡើងតែក៏មិនបានធ្វើអោយអ្នក ដែលគេងលើគ្រែពេទ្យនោះខ្វល់ខ្វាយដែរព្រោះគិត ថាជាលោកស្រី Park តែ...»
«Taehyung ដឹងខ្លួនហើយមែនទេ?»ស្នាមញញឹមដែលមិនធ្លាប់បញ្ចេញអោយនរណាគេឃើញក៏ ស្រាប់តែលេចឡើងនៅលើផ្ទៃមុខសង្ហាររបស់អ្នកកម្លោះដែលបើកទ្វារចូលមកមុននេះ
«បងប្រុស»Taeបើកភ្នែកធំៗសម្លឹងមុខរាងក្រាស់ដែលដើរចូលមកខាងក្នុងទាំងចិត្តគេកំពុងតែខ្លាចរអា នឹងប្រុសម្នាក់នោះ
«ឯងញាំអីឬនៅ?»Jiminដើរចូលទៅជិតរាងតូចហើយលើកដៃអង្អែលក្បាលគេថ្នមៗមុននឹងអោនទៅថើបថ្ពាល់គេមួយខ្សឺតទាំងនឹករលឹក
YOU ARE READING
"My Beloved Brother"
Fanfiction"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្រង់ម្នាក់ក្លាយទៅជាមនុស្សវិកលចរិតដោយសារតែទទួលរងសម្ពាធផ្លូវចិត្តព្រមទាំងការគាបសង្កត់ពីមនុស្សដែលខ្លួនស្រលាញ់"