"I'm doing nothing but you scold me without find a true"

742 57 0
                                    

Ep.6

ពន្លឺថ្ងៃចិញ្ចែងចញ្ចាំងដែលចេញមកពីព្រះអាទិត្យបានបំភ្លឺលោកាអោយភ្លឺឡើងនឹងអោយគ្រប់គ្នាទទួ លដឹងដល់ថ្ងៃថ្មីដែលឈានចូលមកដល់។ ដោយសារ តែឥទ្ធិពលនៃពន្លឺព្រះអាទិត្យនេះបានដាស់ដំណេកអ្នកកម្លោះមាឌក្រាស់អោយភ្ញាក់ឡើងយ៉ាងវេទនា ត្របកភ្នែកបើកឡើងសន្សឹមៗសម្លឹងជុំវិញបន្ទប់មុន នឹងទទួលដឹងដល់សាច់ទន់ៗដែលបង្កប់នៅភាពកក់ ក្ដៅប៉ះនឹងខ្លួនប្រាណគេ

«នេះ???»Jiminស្រឡាំងកាំងនៅពេលដែលឃើញរាងតូចគេងនៅក្បែរខ្លួនថែមទាំងពាត់ដៃអោបចង្កេះខ្លួនទៀតផង អ្នកកម្លោះចាប់ផ្ដើមនឹករឿងរ៉ាវកាលពីយប់មិញហើយក៏នឹកឃើញថាគេផឹកស្រវឹងឡើងជោគជាំដល់ថ្នាក់សន្លប់មិនដឹងខ្លួនតែរឿងរ៉ាវត ទៀតគេមិនដឹងឡើយ

«ហ៊ើយ..នែ៎ ភ្ញាក់ឡើង»Jiminលើកដៃតូចស្រឡូន ចេញពីចង្កេះខ្លួនមុននឹងងើបយកកន្សែងមករុំចង្កេះរបស់ខ្លួនព្រោះនៅលើខ្លួនគេមានតែខោខ្លីតូចមួយ ប៉ុណ្ណោះ

«ហឹម..សុំ 10 នាទីទៀត»Taeយកខ្នើយមកខ្ទប់ហើយបម្រាស់ខ្លួនគេងផ្អៀងមិនខ្វល់ពីបងប្រុសដែលឈរជ្រែងចង្កេះមើលគេពត់ពេនខ្លួនប្រាណចុះឡើង នៅលើពូក

«នេះមិនមែនជាបន្ទប់ឯងទេឆាប់ភ្ញាក់ឡើងអ្នកណាអនុញ្ញាតអោយឯងដេកនៅទីនេះហា៎?»រាងក្រាស់ស្ទុះទៅកញ្ឆក់ខ្លួនរាងតូចអោយឡើងធ្វើអោយអ្នកម្ខាង ទៀតដឹងដល់ភាពឈឺចាប់នៅកដៃរួចក៏បើកភ្នែកឡើងទាំងមិនចង់

«បងប្រុស»Taeភ្ញាក់ព្រើតពេលដែលឃើញបង ប្រុសខ្លួនសម្លឹងមើលគេទាំងក្រសែភ្នែកកាចសាហាវ នេះគេចំជាឆ្គួតមែនដេកទ្រមក់នៅបន្ទប់គេហើយឥឡូវម្ចាស់បន្ទប់គេភ្ញាក់មករករឿងហើយ

«អ្នកណាអនុញ្ញាតអោយឯងមកដេកនៅទីនេះ?ម៉េចក៏ប្រហើនម្ល៉េះ?»Jiminសម្លុតសួររាងតូចមុននឹងទាញ រាងតូចទៅបុកនឹងទ្រូងហាប់ណែនរបស់គេពេញមួយទំហឹង

«គឺ..គឺបងនឹងហើយជាអ្នកមិនអោយខ្ញុំទៅដេកនៅ បន្ទប់ខ្ញុំ»Tae

«យើងនេះហេស៎ដែលឃាត់អោយឯងនៅដេកបន្ទប់យើង? ឯងដេកយល់សប្តិច្រើនពេកឡើងក្រឡកខួរអស់ហើយមែនទេ?»Jimin

"My Beloved Brother"Where stories live. Discover now