Ep.15
Tae ដើរចេញទៅខាងក្រៅកាត់ព្រិលដែលធ្លាក់ មកមួយៗដៃស្រឡូនលាចេញដើម្បីចាប់គ្រាប់ព្រិលនោះទាំងញញឹមស្រាលត្បិតតែត្រជាក់ប៉ុន្តែរាងតូចអាចទ្រាំទ្របាននឹងអាកាសធាតុនាពេលនេះបាន
«ស្អាតណាស់»Taeពោលឡើងតិចៗហើយសម្លឹងមើលមេឃបន្តិច
«លោកប៉ាឃើញកូនទេ? ពេលនេះកូនអាចដើរចេញមកលេងព្រិលហើយ»Taeត្រដាងដៃយ៉ាងធំហើយបិទភ្នែកមុននឹងបង្វិលខ្លួនកាត់ព្រិលនោះ 2-3 ជុំ
«កូនឯការណាស់លោកប៉ា»Taeសម្រក់ទឹកភ្នែកកាត់ថ្ពាល់មួយដំណក់ហើយស៊កដៃចូលហោប៉ៅអាវ ធំដើរសម្ដៅទៅអង្គុយលើបង់ដែលមានដាក់នៅក្នុងកញ្ចុះក្បែរភូមិគ្រឹះនោះ
គ្រីង គ្រីង«ដាក់គូទអង្គុយលើបង់មិនទាន់បានក្ដៅគូទ ស្រួលបួលផងទូរសព្ទ័រាងតូចក៏មានអ្នកខលចូលមក នេះគេបើកទូរសព្ទ័មិនបានមួយម៉ោងផងមានអ្នកខល មកបាត់»
«ហាឡូ Kris»ស្នាមញញឹមផ្អែមល្ហែមលេចឡើង នៅលើផ្ទៃមុខក្រោយពីដឹងថាអ្នកដែលខលមកគេជាមិត្តរួមការងារ
«ព្រះជាម្ចាស់អើយ Tae!! នេះហេតុអីក៏បិទទូរសព្ទ័ យូរម្ល៉េះដឹងទេខ្ញុំខលទៅ Tae ប៉ុន្មានថ្ងៃនេះមិនចូលខ្ញុំបារម្ភណាស់»គ្រាន់តែលឺសម្លេងរាងតូចភ្លាមអ្នកខាង នោះក៏វាត់និយាយមកឡើងមួយខ្សែធ្វើអោយរាងតូចសើចចេញមកម្ដងទៀត
«គឺទូរសព្ទ័ខ្ញុំខូចទើបជួសជុលហើយ»Tae
«អញ្ចឹងទេហ៎..តែលឺបង Juni និយាយថា Tae ព្យួរការងារមួយរយៈមែនទេ?»Kris
«បាទខ្ញុំឈឺដូច្នេះហើយខ្ញុំសុំសម្រាកមួយរយៈសិន»Tae
«Tae មិនកុហកខ្ញុំឯណាហី? មានរឿងអីឬអត់?» ដោយស្ដាប់លឺសម្លេងរបស់រាងតូចមិនស្រួលកម្លោះ Kris ក៏សួររកមូលហេតុផ្សេង
«ពិតណាខ្ញុំឈឺទើបខ្ញុំមិនបានធ្វើការសុំទោសដែលធ្វើអោយ Kris និងបង Juni បារម្ភ»Taeអោនមុខចុះដៃក្ដាប់ជាយអាវជាប់ដោយខំប្រឹងសម្រួលអារម្មណ៍ មិនអោយបង្ហូរសមុទ្រទឹកភ្នែកចេញមក
«ចុះឥឡូវ Tae នៅឯណា?»Kris
«ខ្ញុំនៅផ្ទះ»Tae
«ខ្ញុំទៅរក Tae បានទេព្រោះចង់ដឹងថាអាការៈ Tae យ៉ាងម៉េចហើយណាមួយក៏ចង់ជួបមុខដែរព្រោះខាន ឃើញយូរហើយ»Kris
YOU ARE READING
"My Beloved Brother"
Fanfiction"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្រង់ម្នាក់ក្លាយទៅជាមនុស្សវិកលចរិតដោយសារតែទទួលរងសម្ពាធផ្លូវចិត្តព្រមទាំងការគាបសង្កត់ពីមនុស្សដែលខ្លួនស្រលាញ់"