Ep.65
_ក្រោយពីចំណាយពេលអស់ជិតកន្លះម៉ោងនៅក្នុងបន្ទប់ទឹកហើយនាយកម្លោះក៏បើកទ្វារបន្ទប់ទឹកដើរ ចេញមកដោយស្លៀកត្រឹមតែកន្សែងមួយបិទបាំងផ្នែកខាងក្រោមរបស់គេតែមុននឹងដើរទៅស្លៀកពាក់នាយក៏ដើរទៅរករាងតូចដែលអង្គុយផ្អែកខ្នងនឹងក្បាលគ្រែបើកភ្នែកម៉ក់ៗសម្លឹងគេឥតដាក់ភ្នែកនោះសិន
«ម៉េចក៏មិនគេង?»Jimin ដាក់ខ្លួនអង្គុយចុងគ្រែហើយលើកកូនកន្សែងឈ្លីសក់ដែលមានសំណើម របស់ខ្លួនថ្នមៗ
«អូនគេងមិនលក់ទេ»រាងល្អិតគ្រវីក្បាលតិចៗបែបបញ្ជាក់ថាគេងមិនលក់
«បើគេងមិនលក់អូនងើបទៅងូតទឹកទៅចាំបងធ្វើអាហារពេលព្រឹកអោយអូនញ៊ាំ»Jimin
«មិនអីទេ បងទៅស្លៀកពាក់ទៅអូនចម្អិនញ៊ាំខ្លួនឯងក៏បានណា»Tae
«ក៏បានៗ...អញ្ចឹងអូនទៅងូតទឹកទៅណា»Jimin
«ហឹម»Tae ញញឹមចេញមកយ៉ាងស្រស់ដាក់រាងក្រាស់មុននឹងងើបចេញពីគ្រែហើយដើរទៅយកកន្សែងជូតខ្លួនមកកាន់នឹងដៃមុននឹងចូលទៅក្នុងបន្ទប់ទឹក
_ឯ Jimin នាយក៏រៀបចំគ្រែដេកអោយមានរបៀប រៀបរយតាមទម្លាប់ដើមរួចទើបទៅផ្លាស់សម្លៀក បំពាក់ធ្វើការ
<40 minutes later>
_បន្ទាប់ពីម្នាក់ៗចំណាយអស់រយៈពេល 40 នាទីជាង នៅក្នុងបន្ទប់គេងហើយទីបំផុតពួកគេក៏បណ្ដើរគ្នាចុះមកក្រោមដោយ Jimin ស្លៀកសម្លៀកបំពាក់ទៅធ្វើការឡើងម៉ាស្អាតឯ Tae ក៏ស្លៀកពាក់ធម្មតាតាមបែបមនុស្សនៅផ្ទះខោវែងជើងធំៗជាមួយនឹងអាវយឺត ដៃខ្លីពណ៌សអីបែបនេះ
«នៅផ្ទះម្នាក់ឯងត្រូវមើលថែខ្លួនលឺទេ?»គ្រាន់តែរាងតូចជូនដំណើរគេមកដល់មាត់ទ្វារភ្លាមរាងក្រាស់ក៏ រហ័សនិយាយផ្ដែផ្ដាំទៅកាន់គេដោយក្នុងចិត្តក៏កំពុង តែកើតអារម្មណ៍បារម្ភពីរាងតូចតិចតួចដែរ
«ហឹម..អូនដឹងហើយ ទៅដល់កុំភ្លេចខលប្រាប់អូនផងណា»អ្នកម្ខាងទៀតក៏រហ័សឆ្លើយតបដោយដៃទាំងគូក៏លើកទៅសារ៉េក្រវ៉ាត់.កអោយរាងក្រាស់យ៉ាងផ្ចិត ផ្ចង់
«Tae»នៅសុខៗ Jimin ក៏ទាញកាយតូចដែលនៅ ចំពោះមុខមកអោបយ៉ាងណែន
«មានអីហេស៎?»Tae លើកដៃអោបផែនខ្នងរាងក្រាស់វិញទាំងបើកភ្នែកឡេងឡង់មិនយល់ពីកាយវិ ការរបស់ Jimin
YOU ARE READING
"My Beloved Brother"
Fanfiction"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្រង់ម្នាក់ក្លាយទៅជាមនុស្សវិកលចរិតដោយសារតែទទួលរងសម្ពាធផ្លូវចិត្តព្រមទាំងការគាបសង្កត់ពីមនុស្សដែលខ្លួនស្រលាញ់"