Ep.35
ព្រះអាទិត្យនៃថ្ងៃថ្មីបានរះឡើងបំភ្លឺភពផែនដីអោយមានពន្លឺភ្លឺផ្លេកស្រស់ត្រកាលបង្កជាភាពស្រស់ ស្រាយដល់មនុស្សគ្រប់គ្នាអោយមានចិត្តរីករាយបើក ចិត្តទទួលយកថ្ងៃថ្មី។ សម្លេងនៃសត្វចាបយំដែល លាន់លឺចេញពីដើមឈើក្បែរមាត់បង្អួចនៃបន្ទប់រាងតូចនោះបូករួមនឹងពន្លឺព្រះអាទិត្យបន្ថែមពីលើបានធ្វើ អោយរំខានដល់ដំណេកដ៏សែនស្រណុករបស់រាងតូចបង្ខំអោយគេបើកភ្នែកទទួលយកថ្ងៃថ្មីទាល់តែ បាន
«ហ្វូ...អឹមមមម»រាងតូចលើកដៃឡើងលើពត់ពែនចុះឡើងតាមទម្លាប់ប្រលែងខ្យល់ដង្ហើមចេញមកកុំអោយស្ទះទ្រូងពេកខណៈដែលកំពុងតែអែនអនខ្លួន នៅលើគ្រែរាងតូចក៏ចាប់ដឹងដល់ការប៉ះពាល់លើ ចង្កេះគេដែលធ្វើអោយ Tae ប្រញាប់អោនចុះមើល ប្រភពហើយក៏...
«ភ្ញាក់ហើយហេស៎?»សម្លេងគ្រល័រតាមបែបសុភាព បុរសបានបន្លឺក្បែរត្រចៀករាងតូចតិចៗធ្វើអោយអ្នក ដែលស្ដាប់ហើយបាស់រោមដៃរោមជើងព្រឺឆ្អឹងខ្នងស្រៀវដល់ថ្គាម
«បង Min»រាងតូចងាកទៅខាងក្រោយហើយក៏ឃើញ Jimin ដេកអោបក្រសោបគេជាប់ពីក្រោយដៃនៅមិនស្ងៀមរវាមលូកចុះឡើងមិនឈប់ដែលជា ហេតុធ្វើអោយរាងតូចរហ័សដកខ្លួនរក្សាគម្លាតចេញពីគេបន្តិច
«ម៉េចក៏យប់មិញអូនទុកអោយបងគេងម្នាក់?»Jimin ប្រញាប់ស្រវាទាញរាងតូចបែរមករកខ្លួនហើយក្រ សោបចង្កេះគេជាប់មិនអោយរើរួច
«គឺ...គឺ»Taeគាំងអណ្ដាតស្ញេញរកគ្រលាស់ពាក្យចេញមកលែងបានព្រោះតែខ្លួនមិនដឹងថាត្រូវនិយាយថាយ៉ាងម៉េច
«គឺអី? ហេតុអីក៏អូនមកគេងទីនេះម៉េចមិនគេងជាមួយបង? ឬក៏អូនមិនចង់គេងក្បែរបង»ទឹកមុខបញ្ជាក់ពី ការអន់ចិត្តបានបញ្ចេញមកភ្លាមៗនៅចំពោះមុខរាងតូចធ្វើអោយអ្នកម្ខាងទៀតដឹងភ្លាមថា Jimin កំពុងតែ ង៉ក់ងរទាំងដែលយប់មិញនេះ Jimin ជាដើមហេតុធ្វើអោយគេមកគេងទីនេះ
«មិនមែនអញ្ចឹងទេ គឺខ្ញុំ..ខ្ញុំ»ដល់ពេលដែលចង់បក ស្រាយគេក៏គាំងនិយាយលែងចេញព្រោះហេតុផល វាមិនគួរអោយចង់ស្ដាប់
«ច្បាស់ណាស់ថាអូនមិនចង់នៅក្បែរបង»Jimin
រហ័សដកដៃចេញពីចង្កេះរាងតូចហើយដេកងាកមុខ ចេញដោយមិនសម្លឹងចំមុខរាងតូច
YOU ARE READING
"My Beloved Brother"
Fanfiction"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្រង់ម្នាក់ក្លាយទៅជាមនុស្សវិកលចរិតដោយសារតែទទួលរងសម្ពាធផ្លូវចិត្តព្រមទាំងការគាបសង្កត់ពីមនុស្សដែលខ្លួនស្រលាញ់"