Ep.36
ប្រាកដឬថាអ្នកដែលលឺគ្រប់យ៉ាងមានតែ Tae? ប្រាកដទេអ្នកដែលឃើញគ្រប់យ៉ាងមានតែ Tae នៅ ក្នុងនោះក៏មាន Yoongi ដែរគេឈរនៅផ្នែកម្ខាងនៃ សួនច្បារខុសពី Tae គ្រប់យ៉ាងដែល Jimin និង Kendy និយាយគ្នាគឺហូរចូលត្រចៀកគេទាំងអស់ឯទិដ្ឋភាពអោបក្រសោបនោះក៏អាចធ្វើអោយគេត្រជាក់ភ្នែកត្រជាក់ដល់ថ្នាក់ចង់កកទៅហើយ។បេះ ដូងដែលកំពុងតែមានឈាមរត់កាត់ស្រាប់តែគាំងឆ្កឹងប្រៀបដូចជាលែងលោតចង្វាក់ទៅមុខទឹកភ្នែកកូន ប្រុសដែលមិនដែលអោយនរណាម្នាក់មានឱកាស បានឃើញក៏ស្រក់ចុះកាត់ថ្ពាល់របស់អ្នកកម្លោះ Auto
«តាមពិតអញ្ចឹងសោះ...ហុឹស....វាដូចអ្វីដែលខ្ញុំគិត ច្បាស់ណាស់»Yoongi បន្លឺឡើងក្នុងចិត្តហើយក្ដាប់ ដៃជាប់ឡើងណែនក្ដន់ហាក់បីដូចជាមានកំហឹងក្នុងខ្លួនបូករួមនឹងភាពឈឺចាប់កំពុងតែខិតចូលមកដំ ណាលគ្នា
«បើឯងបកក្រោយវិញឯងនិងយើងដឹងគ្នាមិនខាន Park Jimin»គេដៀងភ្នែកសម្លឹងមើលមនុស្សប្រុស ស្រីមួយគូកំពុងឈរយំដាក់គ្នាបង្ហាញក្ដីស្រលាញ់អោយគ្នាយ៉ាងស្មោះស្មគ្រ័នោះបន្តិចទើបដើរចេញទៅទាំងអោបយកការឈឺចាប់ទៅជាមួយ
<Jimin X Kendy>
ក្រោយពីស្ដាប់ Jimin រៀបរាប់ប្រាប់នាងហើយធ្វើអោយនាងក្រមុំមានអារម្មណ៍ថារំភើបក្រៃលែង នៅពេលដែលដឹងថា Jimin និង Tae ត្រឹមជាបង ប្អូននឹងគ្នា
«អាចទេ Jimin? អាចទេពួកយើងត្រូវគ្នាវិញ?» Kendyនិយាយពាក្យក្នុងចិត្តដែលនាងប៉ងជាយូរមក កាន់អ្នកកម្លោះចេញមកអោយនាយដឹងលឺ
«Ken»Jimin
«អាចទេ ហឹក ហឹក យើងមកផ្សះផ្សាទំនាក់ទំនងនេះរួមគ្នាបានទេ?»នាងក្រមុំស្រវាចាប់ដៃគេជាប់ហើយនិយាយទៅកាន់គេទាំងទឹកភ្នែក
«ចុះ Yoongi?»ទោះជាគេនៅមានចិត្តស្រលាញ់អាណិតនាងប៉ុន្តែចិត្តមួយក៏គិតពីមិត្តភក្តិដែលមិនដឹងរឿងអីនោះដែរ
«ខ្ញុំមិនបានស្រលាញ់គេទេ ហឹក ហឹក ខ្ញុំមិនមាន
ក្ដីស្រលាញ់ចំពោះគេឡើយ ហឹក ហឹក បេះដូងខ្ញុំមានតែបងម្នាក់ប៉ុណ្ណោះពួកយើងត្រូវគ្នាវិញណា» Kendy
YOU ARE READING
"My Beloved Brother"
Fanfiction"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្រង់ម្នាក់ក្លាយទៅជាមនុស្សវិកលចរិតដោយសារតែទទួលរងសម្ពាធផ្លូវចិត្តព្រមទាំងការគាបសង្កត់ពីមនុស្សដែលខ្លួនស្រលាញ់"