Episode: 40 "ដោះលែងខ្ញុំទៅ"
ក្រោយពីពួកគេចេញទៅអស់ពេលនេះនៅ សល់តែ Jimin និង Kendy ដែលនៅជាមួយគ្នាហើយឈរសម្លឹងមុខគ្នាទៅមកដោយស្ងៀមស្ងាត់
«Min ហឹក ហឹក»ទ្រាំមិនបានរាងតូចក៏ស្ទុះទៅអោបអ្នកកម្លោះហើយទ្រហ៊ោយំចេញមកទាំងមិនដឹងមូល ហេតុការផ្ដាច់ពាក្យជាអ្វីដែលនាងចង់បានហើយប៉ុន្តែពេលដែលរឿងនេះវាកើតឡើងនាងក៏មានអារម្មណ៍ថារសាប់រសល់ល្ហល្ហែវម៉េចមិនដឹងទេ
«មិនអីទេ Ken កុំយំអី..បងនៅទីនេះហើយកុំយំណាមនុស្សស្រីដ៏រឹងមាំរបស់បង»អ្នកកម្លោះដាក់ថង់អាហារចុះទៅលើកម្រាលឥដ្ឋហើយលើកដៃអង្អែលសក់នាងថ្នមៗជាការលួងលោម
«ហឹក កុំទៅចោលខ្ញុំអីណា Min ហឹក កុំទៅណា ចោលខ្ញុំអី ហឹក»នាងក្រមុំខ្ទប់មុខនឹងដើមទ្រូងហាប់ណែនរបស់អ្នកកម្លោះហើយក្ដាប់ជាយអាវធំអ្នកកម្លោះយ៉ាងណែនដៃ
«ទេ..បងមិនទៅណាចោលអូនទេ បងនឹងនៅក្បែរអូនណា Ken អូនអាចមករកបងបានគ្រប់ពេល» Jiminអោនថើបសក់នាងបន្តិចហើយអោបនាងកាន់តែណែន
«Min..អឹក..ពួកយើងមកផ្សះផ្សាគ្នាល្អទេ?»នាងតូចលែងចេញពីការអោបហើយងើយមុខឡើងសម្លឹងចំកែវភ្នែកស្រទន់របស់រាងក្រាស់
«Ken..បងគិតថាអូនគិតមិនទាន់ច្បាស់នឹងរឿងនេះឡើយអូនគិតមិនទាន់ច្បាស់ថាអូនស្រលាញ់អ្នកណាអោយប្រាកដ»Jimin លើកដៃក្រសោបថ្ពាល់នាងហើយជូតទឹកភ្នែកអោយនាងថ្នមៗជាការលួងលោម
«អត់ទេ..អូនស្រលាញ់បង អូននៅតែស្រលាញ់បង»ទោះជាសួរចិត្តខ្លួនឯងពេលនេះមិនទាន់ច្បាស់តែនាងក៏ម៉ៃចម្លើយតាមចិត្តចង់
«ពួកយើងមកដូចដើមវិញណា Min ហឹក ពេលនេះអូនមានតែបងទេ ហឹក ពួកយើងមកធ្វើជាសង្សារគ្នាវិញណា»នាងស្រវាចាប់ដៃទាំងសងខាងរបស់គេមក កាន់ហើយយំហ៊ូនៅចំពោះមុខគេធ្វើអោយអ្នកកម្លោះពិបាកបែងចែកមែនទែនបើគេត្រូវគ្នាជាមួយនាងចុះ Tae? ប៉ុន្តែបើជ្រុលជាមានឈ្មោះជាមនុស្សអាត្មា និយមហើយគេក៏មិនរុញរាក្នុងការបកក្រោយទៅរកសង្សារចាស់ដែរធ្លាប់តែលឺគេថាស្នេហាធ្វើអោយ មនុស្សអាត្មានិយមតែពេលដល់មកប៉ះខ្លួនឯងទើបដឹងពិបាកបែងចែកប៉ុណ្ណា
YOU ARE READING
"My Beloved Brother"
Fanfiction"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្រង់ម្នាក់ក្លាយទៅជាមនុស្សវិកលចរិតដោយសារតែទទួលរងសម្ពាធផ្លូវចិត្តព្រមទាំងការគាបសង្កត់ពីមនុស្សដែលខ្លួនស្រលាញ់"