Ep.16
ក្រោយពីប្រដៅអាក្មេងដែលហ៊ានគំរាមគេនោះហើយ Jimin ក៏បញ្ជាអោយកូនចៅជូនគេត្រឡប់ ទៅភូមិគ្រឹះវិញព្រោះគេលែងមានអារម្មណ៍ទៅពិនិត្យ មើលកាសុីណូទៀតហើយដោយសារតែអាក្មេងនោះធ្វើអោយគេបែកអារម្មណ៍
<PJM's Villa>
ពេលដែលមកដល់ផ្ទះភ្លាមអ្នកកម្លោះក៏ប្រញាប់ចុះពីឡានដើរចូលទៅក្នុងភូមិគ្រឹះទាំងទឹកមុខមិនសូវជាល្អប៉ុន្មានដៃម្ខាងលើកទៅប្រឡេះឡេវអាវសាច់ ក្រណាត់ពីរគ្រាប់ហើយបន្តដំណើរទៅកាន់បន្ទប់គេង របស់គេ
~Room~
បើកទ្វារចូលភ្លាមកែវភ្នែកទាំងគូក៏សម្លឹងទៅឃើញរាងតូចកំពុងគេងផ្កាប់មុខនៅលើគ្រែទាំងមិន ទាន់ស្លៀកពាក់នៅឡើយនៅលើខ្លួនមានត្រឹមតែ ភួយដណ្ដប់ត្រឹមចង្កេះបង្ហាញខ្នងរលោងស្រិលពេញ ភ្នែក អ្នកកម្លោះបិទទ្វារបន្ទប់ហើយក៏ដើរទៅអង្គុយលើគ្រែមុននឹងដកយកបារីមួយដើមចេញពីប្រអប់មកអុជជក់បង្ហុយពេញបន្ទប់
«ហឹម..»ក្លិនផ្សែងបារីបានសាយភាយចូលទៅក្នុងច្រមុះអ្នកដែលកំពុងគេងលង់លក់នោះ ចិញ្ចើមទាំង សងខាងជ្រួញចូលគ្នាភ្នែកព្យាយាមបើកដើម្បីសម្លឹងមើលអ្នកណាក៏ទំនេរម្ល៉េះអង្គុយជក់បារីក្នុងបន្ទប់
ដោយឃើញរាងតូចដេកមិនស្រណុករាងក្រាស់ក៏ញញឹមចុងមាត់យ៉ាងពេញចិត្តហើយក៏ខំប្រឹងបឺតបារី បង្ហុយផ្សែងថែមដើម្បីអោយរាងតូចបានភ្ញាក់
«ខេះ ខេះ»Taeយកដៃខ្ទប់ច្រមុះហើយក្អកចេញមកឃូសៗទាំងវេទនាក្នុងខ្លួនព្រោះមិនអាចទ្រាំទ្រនឹងក្លិន បារីបាន
«បងប្រុស»Taeបើកភ្នែកមកក៏ឃើញរាងក្រាស់កំពុងអង្គុយផ្អែកខ្នងនឹងក្បាលគ្រែដោយដៃម្ខាងកំពុងតែកាន់បារីជក់ធ្វើប្រងើយ
«ហឹម?»Jiminលើកចិញ្ចើមម្ខាងសម្លឹងមុខរាងតូចដែលបើកភ្នែកសម្លឹងមុខគេនោះ
«ក្រែងបងទៅកាសុីណូ?»Tae
«ហើយយ៉ាងម៉េចទៅមិនទៅទាក់ទងនឹងឯងដែរឬ?រឿងយើងតើ»Jiminឆ្លើយមកវិញយ៉ាងឈ្លើយធ្វើអោយរាងតូចគ្រឺតក្នាញ់ចង់តែចាប់ក្រញិចអោយ ងាប់

YOU ARE READING
"My Beloved Brother"
Fanfic"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្រង់ម្នាក់ក្លាយទៅជាមនុស្សវិកលចរិតដោយសារតែទទួលរងសម្ពាធផ្លូវចិត្តព្រមទាំងការគាបសង្កត់ពីមនុស្សដែលខ្លួនស្រលាញ់"