"66"

349 28 0
                                    

Ep.66

_Kris ញក់ញីបបូរមាត់រាងតូចបណ្ដើរដៃក៏រាវទៅ លូកចូលទៅខាងក្នុងអាវយឺតរបស់រាងតូចយ៉ាងប្រ ហើនបណ្ដាលអោយ Tae បើកភ្នែកធំៗទាំងភ្ញាក់ ផ្អើលក្រោយពេលដែលត្រូវអ្នកផ្សេងប៉ះពាល់រាង កាយគេក្រៅពី Jimin

"បងស្រលាញ់អូនណា បងផ្សងអោយជាតិណាៗជួបតែអូនហើយបានអូនជាគូគ្រប់ៗជាតិ" ឃ្លាទាំងប៉ុន្មានដែល Jimin ធ្លាប់និយាយមកកាន់ខ្លួននោះបានជម្រុញដល់ចិត្តគេអោយរឹងមាំឡើងវិញមុននឹងប្រមូលកម្លាំងចូលមកពេញខ្លួនហើយក៏លើកដៃទាំងគូច្រានអ្នកដែលកំពុងរុករានរាងកាយគេមួយទំហឹងបណ្ដាលអោយអ្នកម្ខាងទៀតខ្ទាតចេញពីខ្លួនភ្លាមៗ

ប្រាវ<នៅពេលដែលបានរួចខ្លួនហើយ Tae ក៏ប្រទះនឹងកូនថូផ្កាដែលតាំងលើតុទទួលភ្ញៀវនោះមុននឹង លើកវាបោកបានជាបំណែកអំបែងមកកាន់នឹងដៃជ្រលរមុខ Kris>

«កុំចូលមកអោយសោះបើមិនចង់អោយខ្ញុំអត់ទ្រាំមិនបានអារ.កលោកអោយស្លាប់ពេលនេះ»Tae ឡើងឈរនៅលើដៃសាឡុងក្ដាប់អំបែងថូផ្កានោះជាប់ដល់ថ្នាក់អំបែងនោះមុតចាក់ចូលសាច់បាតដៃគេចេញឈាមមកក្រហមច្រាល

«អូនគិតថាបងខ្លាចអាអំបែងកំប៉ិកកំប៉ុកនឹងហេស៎?»
Kris

«ខ្លាចមិនខ្លាចមិនដឹងទេដឹងត្រឹមថាអំបែងនេះក៏អាចធ្វើអោយលោកដេកបិទភ្នែកអស់មួយជីវិតដែរ»Tae

«នេះអូនដាច់ចិត្តសម្លាប់មនុស្សដែលធ្លាប់ជួយផ្គត់ផ្គង់អូនដែរហេស៎?»នាយពោលឡើងទាំងស្រងាកចិត្តហើយបញ្ចេញទឹកមុខកំសត់មកបង្ហាញអោយ Tae ឃើញយ៉ាងច្បាស់

«លោកជាអ្នកចង់ជួយខ្ញុំមិនបានអង្វរ.កអោយលោក មកជួយដែរ..ខ្ញុំពិតជាស្ដាយណាស់ ស្ដាយដែលខំ ទុកចិត្តលោកតែចុងក្រោយខ្ញុំនៅតែជាអាងោះអោយលោកបោកបញ្ឆោតបានដដែលប៉ុន្តែពេលនេះខ្ញុំមិនល្ងង់ទៀតទេ Kris Haruki» Tae

«បើអូនចង់សម្លាប់ក៏សម្លាប់មកបងឈរអោយសម្លាប់»Kris

«គិតហេស៎ថាខ្ញុំមិនហ៊ាន?» Tae ញញឹមចុងមាត់ចុះ ពីលើសាឡុងដើរយឺតៗទៅឈរចំពោះមុខ Kris មុននឹងលើកអំបែងភ្ជុងក្រោមចង្ការរបស់គេ

ផឹប«អំបែងដែលនៅលើដៃរាងតូចមុននឹងក៏ជ្រុះបាត់ពីដៃគេដោយ Kris ជាអ្នកគ្រវាសអំបែងនោះចេញដោយដៃគេផ្ទាល់ទោះជាត្រូវឆូតមួយអំបែងបន្តិចមែន ប៉ុន្តែក៏មិនបានធ្វើអោយគេឈឺដូចដែលត្រូវមនុស្សដែលខ្លួនស្រលាញ់ចង់សម្លាប់គេដែរ»

&quot;My Beloved Brother&quot;Where stories live. Discover now