Ep.73
_រាងតូចដែលអង្គុយលើរទេះនោះបានរៀបរាប់រឿង ហេតុគ្រប់យ៉ាងប្រាប់អ្នកជាម្ដាយមិនអោយបាត់មួយរឿងហើយឯអ្នកដែលកំពុងអង្គុយត្រងត្រាប់ស្ដាប់នោះក៏លើកដៃរឹតទ្រូងហួសចិត្តនឹងកូនប្រុសបង្កើតខ្លួនដែលហ៊ានទៅធ្វើរឿងហួសហេតុបែបនេះ
«នេះ..នេះបានន័យថាកន្លងផុតទៅប៉ុន្មានខែនេះពួកកូនបែកគ្នាហើយប្រែមកត្រឹមជាងារបងប្អូនវិញដោយ សារតែសង្សារចាស់កូន Min?»បន្ទាប់ពីស្ដាប់ចប់ ហើយអ្នកជាម្ដាយក៏ចោទសួរកូនប្រុសដែលអង្គុយក្បែរខ្លួន
«បាទ...មកពី Brazil មិនបានប៉ុន្មានថ្ងៃផងខ្ញុំនិងគាត់ក៏បែកគ្នា ហឹក ហឹក មកទល់ឥឡូវវាច្រើនខែទៅ ហើយម៉ាក់ ហឹក អ្វីដែលខ្ញុំភ្ញាក់ផ្អើលបំផុតនោះគាត់ធ្វើអោយគេមានផ្ទៃពោះហើយតែនៅតែមករញេ រញៃក្នុងជីវិតខ្ញុំ ហឹក»Tae
«នេះមានរឿងដល់ថ្នាក់នេះហេស៎?»គាត់និយាយ ឡើងទាំងសង្រ្គឺតធ្មេញខឹងនឹងកូនចោរម្សៀតម្នាក់ នោះដែលធ្វើបាបប្អូនមិនចេះចប់
«ហឹក បង Ethan អះអាងច្បាស់ណាស់ថាចៅ
ហ្វាយគាត់មើលថែស្រលាញ់ថ្នាក់ថ្នមខ្ញុំកំឡុងពេលដែលខ្ញុំបាត់ការចងចាំ ហឹក ហឹក ខ្ញុំខំជឿឡើងស្លុងគិតថាបង Min គាត់ដឹងកំហុសទើបគាត់ព្យាយាមកែកំហុសដោយការមើលថែខ្ញុំប៉ុន្តែចុងក្រោយខ្ញុំជាអ្នកគិតតែម្នាក់ឯង ហឹក ខ្ញុំល្ងង់បណ្ដោយអោយគាត់ បោកម្ដងហើយម្ដងទៀត ហឹក បំណងល្អដែលគាត់ មានចំពោះខ្ញុំកំឡុងរយៈពេល 2 ខែមុនគ្រាន់តែជាការសម្ដែងបំភន្ត័ភ្នែកគ្រប់គ្នាប៉ុណ្ណោះតាមការពិត ចំណងទំនាក់ទំនងគាត់និងសង្សារចាស់របស់គាត់ នៅតែដដែល ហឹក ហឹក ខ្ញុំល្ងង់មករហូត ម៉ាក់ ហឹក» Tae អង្គុយក្រញិចក្រចកហើយខាំមាត់សម្រក់ទឹក ភ្នែកមកម៉ាត់ៗខណៈដែលគេកំពុងតែអង្គុយរៀបរាប់ រឿងគ្រប់យ៉ាងចេញមកទាំងឈឺចាប់«ពុទ្ធោ!!! កូន Tae...ស្ដាប់ម៉ាក់ណាកូនហើយកុំគិត ថាម៉ាក់កាន់ជើងបងអី ម៉ាក់ក៏ខឹងបងកូនដែរប៉ុន្តែយើងទះដៃតែម្ខាងមិនលឺទេកូន»គ្រាន់តែរាងតូចរៀបរាប់ ចប់អ្នកជាម្ដាយក៏ប្រញាប់លួងលោមគេដោយមិន ភ្លេចអោយគេស្ដាប់នូវអ្វីដែលជាគំនិតគាត់
YOU ARE READING
"My Beloved Brother"
Fanfiction"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្រង់ម្នាក់ក្លាយទៅជាមនុស្សវិកលចរិតដោយសារតែទទួលរងសម្ពាធផ្លូវចិត្តព្រមទាំងការគាបសង្កត់ពីមនុស្សដែលខ្លួនស្រលាញ់"