"46"

521 31 0
                                    

Episode: 46 "វាជាអ្នកចង់អោយយើងបះបោរក្នុង សង្រ្គាមមួយនេះ"

          កាលបើងូតទឹកស្លៀកពាក់ហើយរួចរាល់អស់កម្លោះសង្ហារ Jimin ក៏ដើរចេញទៅរក Kendy តាមពាក្យដែលនាងប្រាប់គេមុននេះថាអោយគេទៅជួប នៅសួនច្បារ។

<សួនច្បារ>

          សម្លេងសត្វស្លាបយំបូករួមនឹងជំនោរខ្យល់ដែលបក់មកផើយផាត់មកប៉ះនឹងស្លឹករុក្ខជាតិរួមទាំងដើមឈើអោយរេរាំទៅតាមចង្វាក់ខ្យល់កាត់ព្រឹក នោះបានបង្កបានទៅជាសម្លេងមួយយ៉ាងពិរោះរណ្ដំដល់អ្នកដែលកំពុងអង្គុយលើបង់ដែលគេដាក់អោយអង្គុយលេងនោះតែម្នាក់ឯង

«Ken..អូនមានអីនិយាយជាមួយបងហេស៎?»នាយជាសង្សារដែលទើបតែដើរចូលមកដល់មុននេះក៏ចូល ខ្លួនមកក្រសោបអោប.កនាងតូចពីក្រោយដែលពេល នេះនាងកំពុងតែស្ងៀមស្ងាត់ខុសពីធម្មតាមិនសូវប៉ប៉ាច់ប៉ប៉ោចដូចមុន

«បងមកអង្គុយសិនមក»នាងដកដៃគេចេញពី.ក របស់ខ្លួនមុននឹងសម្ដែងទឹកមុខត្រជាក់ស្រេបចេញមកនាងហត់នឹងការអង្គុយមើលការសម្ដែងក្លែងក្លាយរបស់ Jimin ដែលប្រព្រឹត្តមកលើខ្លួនណាស់

«ហឹម»ស្នូរគ្រហឹមចេញពីបំពង់.កធំរបស់អ្នកកម្លោះក៏បន្លឺឡើងមិនសូវជាលឺប៉ុន្មានទេ គេដើរវាងពីក្រោយបង់ដែលនាងតូចអង្គុយហើយទៅដាក់បង្គុយនៅក្បែរនាងទាំងដែលភ្នែកទាំងគូសម្លឹងមើលរុក្ខជាតិនិងផ្កាដែលកំពុងតែដុះតាមដងសួន

«មានអីនិយាយក៏និយាយមក Ken»សម្លេងរាបស្មើបញ្ជាក់ពីភាពត្រឹមត្រូវបានធ្វើអោយនាងក្រមុំប្រញាប់ចោលកែវនេត្រាសម្លឹងមុខពីចំហៀងរបស់ដៃគូ

«រាល់ថ្ងៃនេះបងស្រលាញ់ខ្ញុំទេ?»សំណួរដំបូងដែល នាងសួរទៅកាន់គេគឺភ្ជាប់ទៅជាមួយនឹងពាក្យស្រលាញ់នាងគ្រាន់តែចង់ដឹងចម្លើយពិតពីគេ ប៉ុណ្ណោះ

«ក៏ស្រលាញ់»អ្នកកម្លោះឆ្លើយចោលហាក់បីដូចជាមិនចាប់អារម្មណ៍អត្ថន័យសំណួរដែលនាងសួរ

«បងសម្លឹងមុខអូនមក»នាងចោលសម្លេងទៅមួយប្រយោគទៀតធ្វើអោយអ្នកកម្លោះរហ័សបង្វែមុខមក រកនាងហើយសម្លឹងចំកែវភ្នែករបស់នាងទាំងក្រសែ ភ្នែកទទេរស្អាតចេសតែម្ដង

&quot;My Beloved Brother&quot;Where stories live. Discover now